ឧត្តរមានជ័យ ៖ កាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំ ស្តីពីការលុបបាត់ឱសថក្លែងក្លាយនិងសេនាសុខាភិបាលសុខច្បាប់ ដើម្បីកាត់បន្ថយ ភាពក្រីក្រ របស់ប្រជាពលរដ្ឋ ក្រោមអធិបតីភាពលោកលៀម សុដាអភិបាលរងខេត្តនិងលោកវេជ្ជឃ្លោក ហួត ប្រធានមន្ទីរពេទ្យខេត្តនិងមន្ត្រីរាជការនៅក្នុងខេត្ត ជាច្រើនរូប រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទទៀតផង។
លោកវេជ្ជ ឃ្លោក ហួត ប្រធានមន្ទីរពេទ្យខេត្ត បានមានប្រសាសន៍ ឲ្យដឹងថា មន្ទីរពេទ្យសុខាភិបាលខេត្ត មានការិយាល័យចំណុះចំនួន៤គឺការិយាល័យបច្ចេកទេស ការិយាល័យរដ្ឋបាល បុគ្គលិក ការិយាល័យគណនេយ្យ ហិរញ្ញវត្ថុនិងការិយាល័យឱសថ និងសុវត្ថិភាពចំណីអាហារ ស្រុកប្រតិបត្តិ០១ មន្ទីរពេទ្យខេត្ត០១ មន្ទីរពេទ្យបង្អែកអន្លង់វែង០១ មណ្ឌលសុខភាពចំនួន៣៤និងប៉ុស្តិ៍សុខភាពចំនួន០៣។ លោកវេជ្ជ ឃ្លោក ហួត ប្រធានមន្ទីរពេទ្យខេត្ត បានបន្តទៀតថា ការិយាល័យនីមួយៗរបស់មន្ទីរមានភារកិច្ចទទួលខុសត្រូវលើការងារគ្រប់គ្រងឯកសារបច្ចេកទេសវេជ្ជសាស្ត្រ គណៈវិជ្ជាជីវៈ ឯកសារច្បាប់បទដ្ឋានគតិយុត្តិ តាមដានវាយតំលៃលើការប្រព្រឹត្តទៅនៃផ្តល់សេនាសុខាភិបាលឯកជន។
រាយការណ៍ជាបន្ទាន់នូវហេតុការណ៍ឫបទល្មើសណាមួយដែលកើតមាន ឫផ្តល់អនុសាសន៍ជូនថ្នាក់ដឹកនាំមន្ទីរដើម្បីធ្វើការសំរេចចិត្ត។ រចនាសម្ព័ន្ធគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយនិងសេនាសុខាភិបាលខុសច្បាប់ដើម្បីកាត់បន្ថយភាពក្រីក្រ គណៈកម្មការថ្នាក់ខេត្តចំនួន០១ដែលមានប្រធានមួយរូបនិងសមាជិក១៨នាក់-លេខាធិការដ្ឋានខេត្តចំនួន០១មានសមាជិក៤រូប-ជនបង្គោលសុខាភិបាលសម្រាប់ច្រកចេញចូលតែមួយតាមស្រុកចំនួន៤(មិនទាន់មាននៅឡើយ។ (លទ្ធផលការចុះអនុវត្តការងារ)ចុះត្រួតពិនិត្យសេវាឯកជនដែលមានច្បាប់ខុសច្បាប់ចំនួន២៥កន្លែង ត្រីមាសទី៣ ឆ្នាំ២០១៥។ ចុះអភិបាលតាមបណ្តាបន្ទប់ពិគ្រោះព្យាបាលដែលមានច្បាប់ចំនួន៥កន្លែង ផ្សព្វផ្សាយ ពីច្បាប់និងប្រកាសរបស់ក្រសួង ស្តីពីការលុបបំបាត់ឱសថដែលខុសច្បាប់និងឱសថហាមលក់ដល់ឱសថស្ថាន ឱសថស្ថានរងចំនួន៣ដងតាមរយៈការប្រជុំប្រចាំខែ។
ត្រួតពិនិត្យរថយន្តដឹកឱសថបានចំនួន២៨ដង(មករា កញ្ញា)ចុះអប់រំពេទ្យបុរាណចិន ភេទប្រុស សកម្មភាពរបស់គាត់គឺព្យាបាលបែបបុរាណដល់ប្រជាពលរដ្ឋនៅផ្សារត្រពាំងប្រាសាទនិងនៅតាមផ្សារជាច្រើនទៀត។ លោកលៀម សុដា អភិបាលរងខេត្ត ក៏មានប្រសាសន៍ ជំរុញបន្ថែមទៅទៀត លើបញ្ហាសេវាព្យាបាល ទីកន្លែងណាមានច្បាប់ និងទីកន្លែងណាដែលអត់ច្បាប់នោះ ហើយសូមឲ្យមន្ទីរពេទ្យខេត្ត ធ្វើយ៉ាងណាចុះត្រួតពិនិត្យ នៅតាមបណ្តាលស្រុក នៅក្នុងខេត្តឧត្តរមានជ័យ ឲ្យបានជាប្រចាំខែ ពីព្រោះនៅពេលបច្ចុប្បន្ន មានឱសថក្លែងក្លាយច្រើនណាស់ ដែលធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជា សុខាភិបាលអត់ច្បាប់ អ្នកខ្លះចេះព្យាបាល តែបន្តូចបន្ទាប ហ៊ានបើកទីកន្លែងព្យាបាល ធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋទៀតផង៕
កិច្ចប្រជុំគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយនិងសេនាសុខាភិបាលសុខច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រ
0 Comments