Ad Code

ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ជា​បេក្ខភាព​ឡើង​ទៅ​វគ្គ​ខ្វែង ក្រោយ​ឈ្នះ​ប៉ូលិស

ក្រុមបាល់ទាត់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ជា​បេក្ខភាព​ទី​៣ ដែលមាន​ឈ្មោះ​ឡើង​ទៅ​លេង​ក្នុង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៥ (Metfone Cambodian League 2015) បន្ទាប់ពី​បឹងកេត​អង្គរ និង ភ្នំពេញ ក្រោយ​យកឈ្នះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​សប្ដាហ៍ ២២ ដែលជា​ចុងក្រោយ ដោយ​លទ្ធផល​២​ទល់​១ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ក្រុម​ក្រសួងការពារជាតិ និង​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ក៏​សុទ្ធតែ​រក​បាន​៣ ពិន្ទុ​ដូចគ្នា។


ជ័យជម្នះ​នៅ​ល្ងាច​ថ្ងៃ​ពុធ​ទី​២១ ខែ​តុលា​របស់​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ រកបាន​ដោយ​កីឡាករ សួង វីរៈ នៅ​នាទី​៣៦ និង​កីឡាករ Privat នៅ​នាទី​៨៨ ខណៈ​កីឡាករ ទិ​ត្យ ឌី​ណា បា​នរក​គ្រាប់​បាល់​វាយបក​ឲ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ វិញ​នៅ​នាទី ៤៩។


នៅ​រសៀល​ដដែល​នេះ​ដែរ ក្រុម​ក្រសួងការពារជាតិ បាន​យកឈ្នះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ដោយ​លទ្ធផល​៣​ទល់​២ លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន។ កីឡាករ កែ វណ្ណៈ របស់​ក្រសួងការពារជាតិ បា​នរក​គ្រាប់​បាល់​នាំមុខ​នៅ​នាទី​២០ ហើយ​កីឡាករ ទូច រ៉ូ​ម៉ា បន្ថែម​គ្រាប់​បាល់​ទី​២ នៅ​នាទី ៣៩ ស្របពេល កីឡាករ លឹម យូ របស់​វេ​ស្ទើ​ន បា​នរក​គ្រាប់​១​គ្រាប់​វិញ​នៅ​នាទី ៣២ មុន​ចប់​តង់​ទី​១​។ ចូលដល់​តង់​ទី​២ នាទី ៨៣ កីឡាករ ច្រឹង ពលរដ្ឋ របស់​ក្រសួងការពារជាតិ បា​នរក​គ្រាប់​បាល់​នាំមុខ បន្ថែម តែ​កីឡាករ​Mathew Osa របស់​វេ​ស្ទើ​ន រក​បាន​១​ គ្រាប់​វិញទៀត​ដោយ​បាល់ទាត់​ពិន័យ ១១ ម៉ែត្រ​បានសម្រេច​នៅ​នាទី​៩០​មុន​ចប់​តង់​ទី​២​។​


ក្រសួងការពារជាតិ ក៏​នៅតែ​បេក្ខភាព​ដ៏​សំខាន់​មួយ ថា​នឹង​មានឱកាស​ឡើង​ទៅ​លេង​វគ្គ ៤ ក្រុម​ចុងក្រោយ​ឬ​យ៉ាងណា ដោយ​រង់​ចាំ​មើល​លទ្ធផល​រវាង ណាហ្គា​វើ​ល ដែល​ជា​គូប្រជែង ត្រូវ​ប្រកួត​ជាមួយ​ស្វាយរៀង​អែ​ហ្វ​ស៊ី នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ នេះ​សិន។


ចំណែក​មួយ​ប្រកួត​នៅ​​ថ្ងៃ​ទី២១​ដដែល​នេះ​ដែរ ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត ដែលជា​ក្រុម​មិន​ត្រូវការ​ពិន្ទុ​នោះ បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណា​ធី​ត ដោយ​លទ្ធផល ៧ ទល់ ៣​។ ៧ គ្រាប់​របស់​បៀ​ល​ប្រាយ រកបាន​ដោយ​កីឡាករ Omokafe និង​ រ៉ី​ង ប៊ុន​ហៀ​ង ម្នាក់ ២ គ្រាប់ កីឡាករ ប៉ែន មុន្នី​ឧ​ត្ត​ម​, ស៊ឹម វុ​ត្ដា និង ថៃ ផល្លា រកបាន​ម្នាក់​១​គ្រាប់​។ ចំណែក ៣ គ្រាប់​របស់​អាស៊ី​អឺរ៉ុប រកបាន​ដោយ​កីឡាករ Gorge Kelechi Stanley ២ គ្រាប់​ម្នាក់ឯង និង​កីឡាករ ម៉ាត់ ហូ​សាន់ ១ គ្រាប់​៕


M21-10-15-v2


M21-10-15-v


 



ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ជា​បេក្ខភាព​ឡើង​ទៅ​វគ្គ​ខ្វែង ក្រោយ​ឈ្នះ​ប៉ូលិស

Post a Comment

0 Comments

Close Menu