Ad Code

រុស្ស៊ី​កំពុង​កម្ទេច​ក្រុម​អាល់​កៃ​ដា​ក្នុង​ប្រទេស​ស៊ី​រី​ ខណៈ​អាមេរិក​កំពុង​បំពាក់អាវុធ​ដល់​ក្រុម​នេះ​

អ្នកវិភាគ​នយោបាយ​អាមេរិក Caleb Maupin បាន​កត់​សម្គាល់​ថា ខណៈ​ពេល​ដែល​កងទ័ព​អាកាស​រុស្ស៊ី​រួមគ្នា​ជាមួយនឹង​ស៊ី​រី​បាន​បន្ត​កម្ទេច​ក្រុម​ភេរវ​ករ​នៅក្នុង​ប្រទេស​ស៊ី​រី រំដោះ​ទីក្រុង​នានា​នៅ​ស៊ី​រី ​ភូមិ​ពី​ក្រុម​អាល់​កៃ​ដា​ និង​ក្រុម ISIS នោះ កងទ័ព​ក្រុង​វ៉ាស៊ីនតោន​បាន​បន្ត​ធ្វើ​រឿង​ផ្ទុយ​ពី​នេះ​ជាមួយ​នឹង​ការ​បំពាក់​អាវុធ​ដល់​ពួក​ជ្រុលនិយម​នៅក្នុង​តំបន់​នេះ។​



នៅ​ថ្ងៃទី​១២​ ខែតុលា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​ថា យន្តហោះ​ដឹក​ទំនិ​ញ​របស់​អាមេរិក​បាន​ដឹក​គ្រាប់កាំភ្លើង​សឹងតែ​៥០​តោន​ទៅ​ឲ្យ “​ក្រុម​ពួក​ឧទ្ទាម​” នៅក្នុង​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​។​



អ្នកវិភាគ​នយោបាយ​អាមេរិក​លោក Caleb Maupin បាន​សួរ​ថា “​ប្រជាជន​ស៊ី​រី​ជាង ២៥០ ០០០ នាក់​បាន​ស្លាប់​រួច​ទៅ​ហើយ មាន​ជនភៀសខ្លួន​ជាង ២ លាន​នាក់​។ ហេតុអ្វី​បានជា​មេដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ចិត្ត​ ដើម្បី​រក្សា​សង្គ្រាម​ដែល​អាក្រក់​នេះ​តទៅទៀត​?” ។​



លោក​បាន​សរសេរ​នៅក្នុង​អត្ថបទ​របស់​លោក​ឲ្យ New Eastern Outlook ថា “​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេ​រិក​បាន​ផ្តល់​នូវ​ចំណាប់អារម្មណ៍​ថា ជម្លោះ​នេះ​បាន​ចាប់​ផ្តើម​ដោយសារតែ​ទង្វើ​របស់​រដ្ឋាភិបាល​ស៊ី​រី​។ នេះ​គឺជា​ការ​មិនពិត​។ ចាប់តាំងពី​ឆ្នាំ ២០១១ មក​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​រដ្ឋ​ឈូង​សមុទ្រ​របស់​ខ្លួន​បាន​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ចំពោះ​ការបះបោរ​ហិង្សា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ី​រី​”។​



អ្នកវិភាគ​នយោបាយ​បាន​គូស​បញ្ជាក់​ថា សូម្បីតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច​បាន​ទទួល​ស្គាល់​ម្តង​ហើយ​ម្តង​ទៀត​ថា “​ក្រុម​ជ្រុលនិយម​សាសនា Takfiri គឺជា​កងកម្លាំង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ក្រុម​អ្នក​ប្រយុទ្ធ​ប្រឆាំង​រដ្ឋាភិបាល​”។​



វា​លែង​ជា​ការ​សម្ងាត់​ទៀតហើយ​ដែល​ថា ក្រុម​រដ្ឋ​ឥស្លាម​គឺ​ស្ថិតនៅ​ក្នុងចំណោម​ក្រុម​ជ្រុលនិយម Takfiri ដែល​ត្រូវ​បាន​បំពាក់អាវុធ ​និង​បណ្តុះបណ្តាល​ដោយ​សហរដ្ឋអាមេរិក​ព្រមទាំង​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​សម្ព័ន្ធមិត្ត​ឈូង​សមុទ្រ​របស់​ក្រុង​វ៉ាស៊ីនតោន។ សព្វ​ថ្ងៃ​នេះ អាវុធ​របស់​សហរដ្ឋ​អាមេ​រិក​ត្រូវ​បាន​គេ​ដឹង​ថា បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​របស់​រណសិរ្ស Al-Nusra ដែល​គេ​ស្គាល់​ផង​ដែរ​ថា​ ជា​ក្រុម​អាល់​កៃ​ដា នៅក្នុង​ប្រទេស​ស៊ី​រី​។​


លោក Maupin បាន​ចង្អុលបង្ហាញ​ថា​ ក្រុម​ភេរវករ​មិន​មាន​ការ​គាំទ្រ​ពី​ប្រជាជន​ស៊ី​រី​នោះ​ទេ​ដោយ​លោក​បាន​សំដៅ​ទៅលើ​ការពិត​ដែល​ថា ៨០ ភាគរយ​នៃ​ប្រជាជន​ស៊ី​រី​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្នុង​តំបន់​ដែល​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​។​



ដោយឡែក ​លោក Eric Zuesse ដែល​ជា​អ្នកនិពន្ធ​អាមេរិក​និង​ស៊ើបអង្កេត​ប្រវត្តិសាស្ត្រ​បាន​លើក​ឡើង​ចំពោះ​ការពិត​ដែល​ថា ការស្ទង់មតិ​របស់​ប្រទេស​ខាងលិច​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញថា ជាង​៥០​ភាគរយ​នៃ​ចំនួន​ប្រជាជន​របស់​ប្រទេស​ស៊ី​រី​គឺ​គាំទ្រ​ដល់​ប្រធានាធិបតី​ជាប់ឆ្នោត​តាម​បែប​ប្រជា​ធិបតេយ្យ Bashar al-Assad ។​



អ្នកវិភាគ​បាន​លើក​ឡើង​ថា “​ការ​ស្ទាបស្ទង់​ការ​គាំទ្រ​របស់​ប្រជាជន​សម្រាប់​ការបោះឆ្នោត​នៅ​ស៊ី​រី​គឺ​ជា​បទពិសោធន៍​ការផ្លាស់ប្ដូរ​មួយ​។ មនុស្ស​បាន​បោះឆ្នោត​ចេញពី​ចិត្ត​របស់​គេ​។ ការ​ឆ្លើយ​តប​ដ៏​លើ​ស​លប់​នៃ​ប្រជាជន​នៅ​ខាងក្នុង​ និង​ខាងក្រៅ​នៃ​ប្រទេស​ស៊ី​រី​បាន​ផ្ញើ​សារ​ដ៏​មាន​ឥទ្ធិពល​មួយ​ទៅកាន់​ពិភព​នៃ​ភក្ដីភាព​ទៅ​នឹង​ប្រទេស​របស់​ខ្លួន​ និង​ទៅកាន់​រដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​”។



អ្នកវិភាគ​អាមេរិក​បាន​សង្កត់ធ្ងន់​ថា ផែនការ​យោធា​របស់​រុស្ស៊ី​ក្នុង​ប្រទេស​ស៊ី​រី​បាន​នាំមក​នូវ​ក្តី​សង្ឃឹម​ថ្មី។ ​ប្រទេស​រុស្ស៊ី​មាន​សក្ដានុពល ​ដើម្បី​បញ្ចប់សង្គ្រាម​នេះ​ និង​ធ្វើ​ឲ្យ​ប្រទេស​ស៊ី​រី​ក្លាយជា​ប្រទេស​ដែ​ល​មាន​សន្តិភាព​មួយ​៕


Sputnik




រុស្ស៊ី​កំពុង​កម្ទេច​ក្រុម​អាល់​កៃ​ដា​ក្នុង​ប្រទេស​ស៊ី​រី​ ខណៈ​អាមេរិក​កំពុង​បំពាក់អាវុធ​ដល់​ក្រុម​នេះ​

Post a Comment

0 Comments

Close Menu