Ad Code

តុលាការ​សម្រេច​ឃុំខ្លួន​អ្នក​សារព័ត៌មាន​ម្នាក់​រឿង​ជួញដូរ​គ្រឿងញៀន

បន្ទាយមានជ័យ ៖ អ្នកសារព័ត៌មាន​ម្នាក់ និង​បក្ខពួក​២​នាក់​ទៀត​ដែល​ត្រូវ​នគរបាល​ស្រុក​មង្គល​បូរី​ឃាត់ខ្លួន​ក្នុង​ការ​ចែកចាយ​គ្រឿងញៀន​ជាង​១០០​គ្រាប់ កាលពី​កន្លងទៅ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ ហើយ​នៅ​ព្រឹក​មិញ។​


ក្រឡាបញ្ជី​នៃ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​៣​នាក់​ខាងលើ ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​បន្ទាប់​ពី​ប៉ូលិស​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បញ្ជូន​មកកាន់​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០១៥​ហើយ​ការ​ឃុំ​ខ្លួន​នេះ​ដែរ​ធ្វើឡើង​ក្រោយពេល​ចាប់​ខ្លួន​នៅ​កន្លែង​ផ្សេងគ្នា កំពុង​ចែកចាយ​គ្រឿងញៀន​ក្នុងភូមិ​សាស្ត្រ​ស្រុក​មង្គល​បូរី​។ ​ជនសង្ស័យ​នេះ​រួមមាន​.​ឈ្មោះ មុយ សារ៉េត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​មេខ្លោង​មាន​កាត​សម្គាល់​ខ្លួន​ជា​អ្នកសារ​ព័ត៌មាន​គេហទំព័រ​អប្សរា​បាន​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ​មួយ​គ្រឿង​ពាក់​ស្លាក់​លេខ​សៀមរាប 2A2​9​7​3​ដោយមាន​បង្កប់​គ្រឿងញៀន​ចំនួន​១០០​គ្រាប់​។ ឯ​ពី​នាក់​ទៀត​ជា​អ្នក​ចែកចាយ​ចំនួន១០​គ្រាប់​តាម​ម៉ូតូ​មានឈ្មោះ ភូ វ័​ន្ដ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ និង​ឈ្មោះ អ៊ុន ថន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ។


ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ជនសង្ស័យ​ទាំង​៣​នាក់​នឹង​ត្រូវ​តុលាការ​បើក​សវនាការ​នៅពេល​ក្រោយ​៕


21-10-2015m2


21-10-2015m1


21-10-2015m



តុលាការ​សម្រេច​ឃុំខ្លួន​អ្នក​សារព័ត៌មាន​ម្នាក់​រឿង​ជួញដូរ​គ្រឿងញៀន

Post a Comment

0 Comments

Close Menu