Ad Code

ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ប្រធាន​គណៈកម្មាធិការ​អនុសាខា​ កាកបាទក្រហមកម្ពុជា​ក្រុង​តាខ្មៅ

កណ្តាល ៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល បាន​រៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង​តាខ្មៅ នា​ព្រឹក​ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៥ នៅ​សាល​ប្រជុំ​ទីស្នាក់ការ​សាខា។ ពិធី​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ជាវ តា​យ ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល។ អញ្ជើញ​ចូលរួម​ជា​កិត្តិយស​មាន សមាជិក​គណៈកម្មាធិការ​សាខា គណៈកម្មាធិការ​អនុសាខា​ក្រុង ក្រុម​កាកបាទក្រហម​សង្កាត់ អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម សរុប​ចំនួន ៩១ នាក់។


លោក ទៀង សុគន្ធ នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត អាន​សេចក្តី​សម្រេច​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ស្តីពី​ការ​ទទួលស្គាល់​ប្រធាន​គណៈ​កម្មាធិការ​អនុ​សាខា​ក្រុង​-​ស្រុក សាខា កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល។


លោក ហេង ធៀ​ម ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង ដែល​ទើប​ទទួល​តំណែង​ថ្មី​បាន​ចាប់អារម្មណ៍​ថា កាកបាទក្រហមកម្ពុជា ជា​ស្ថាប័ន​មនុស្សធម៌​មួយ​របស់​ជាតិ​តាំងពី​ថ្នាក់​កណ្ដាល រហូតដល់​ថ្នាក់​មូលដ្ឋាន ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​កាន់តែ​មានការ​អភិវឌ្ឍ​ន៍​រីកចម្រើន​ឥត ឈប់ឈរ ហើយ​ការអភិវឌ្ឍន៍​នេះ ​គឺ​ពិតជា​អាស្រ័យ​ដោយសារ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា។ នៅ​ចំពោះមុខ​នៃ​អង្គពិធី​តាំង​នាម​ឲ្យ​សមាជិក​សមាជិកា​គណៈកម្មាធិការ​អនុសាខា​ក្រុង ក្រុម​កាកបាទក្រហម​សង្កាត់ អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម​នៅក្នុង​ក្រុង​ទាំងមូល សូម​ប្ដេជ្ញា​ចិត្ត​គាំទ្រ និង​អនុវត្ត​សកម្មភាព​មនុស្សធម៌​លើ​គ្រប់​វិស័យ​របស់​កាកបាទក្រហម​កម្ពុជា តាម​គោលការណ៍​គ្រឹះ​ទាំង​៧​របស់​ចលនា​កាកបាទ​ក្រហម​អន្តរជាតិ។


លោក​ជាវ តា​យ មានប្រសាសន៍ថា ជោគជ័យ​ដែល​សាខា​-​អនុសាខា​ទទួល​បាន​កន្លង​មក បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​កាកបាទក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន និង​ភាព​ខ្លាំង​នៃ​យុទ្ធសាស្ត្រ​របស់​កាកបាទ​ក្រហម​កម្ពុជា។ ជា​មួយ​គ្នា​នេះ​ដែរ​លោក​បាន​ក្រើនរំឮក​ដល់​អនុ​សាខា​ក្រុង និង​ក្រុម​កាកបាទក្រហម​សង្កាត់​ទាំងអស់​ត្រូវ​ខិតខំ​អនុវត្ត​សកម្មភាព​មនុស្សធម៌​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត។ លោក​បន្ត​ថា ដើម្បី​ឲ្យ​បេសកកម្ម​ការងារ​ខាងលើ​កាន់​តែ​មាន​ប្រសិទ្ធភាព យុទ្ធសាស្ត្រ ២០១១២០២០ បាន​កំណត់​នូវ​បាវ​នា ៣ សំខាន់​គឺ ១-​ធ្វើ​ឲ្យ​កាន់តែ​ច្រើនជាង​មុន ២-​ធ្វើ​ឲ្យ​កាន់តែ​ល្អ​ជាង​មុន ៣-​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាង​មុន និង​ទៅ​ឲ្យ​កាន់តែ​ឆ្ងាយ ជាង​មុន។ ក្នុង​នោះ​ដែរ​លោក​បាន​សំណូមពរ សូម​រក្សា​សាមគ្គីភាព​ឲ្យ​បាន​ជិតស្និទ្ធ និង​សុខដុម​រមនីយកម្ម​វាង​គណៈ កិត្តិយស​សាខា អនុសាខា ជាមួយ​គណៈ​កម្មា​ធិការ​សាខា អនុសាខា និង​ក្រុម​ប្រតិបត្តិ​គ្រប់​លំដាប់ថ្នាក់។ បន្ត​ពង្រឹង និង​ពង្រីក កម្លាំង​យុវជន អ្នក​ស្ម័គ្រចិត្ត​កាកបាទ​ក្រហម​ឲ្យ​ទៅជា​បណ្ដាញ​ដ៏​រឹងមាំ និង​ជា​កម្លាំង​ចលករ ​នៃ​សេវាកម្ម​មនុស្សធម៌​មាន​និរន្តរភាព និង​ប្រកបដោយ​ប្រសិទ្ធភាព។ បន្ត​ពង្រឹង​និង​ពង្រីក សមាជិកភាព លើ​កម្ពស់​ការ​កៀងគរ​រក​មូលនិធិ​ឲ្យ​មានការ​ចូលរួម ដោយ​ស្ម័គ្រចិត្ត និង​ទៅតាម​សទ្ធា​ជ្រះថ្លា ប្រាសចាក​ពី​ការ​ចាប់​បង្ខំ ការ​ដាក់កំហិត និង​ត្រូវ​រក្សា​ឲ្យ​មាន​តម្លាភាព មាន​គណនេយ្យ​ភាព​ក្នុង​ការ​ប្រើប្រាស់​មូលនិធិ និង​ទ្រព្យសម្បត្តិ​របស់​សាខា​-​អនុសាខា។


នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​លោក​ប្រធាន​គណៈកម្មាធិការ​សាខា បាន​ឧបត្ថម្ភ​ថវិកា​ដល់​អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម និង​ក្រុម​កាកបាទក្រហម​សង្កាត់​ទាំងអស់ សរុប​ចំនួន ៨២ នាក់ ក្នុង​ម្នាក់ៗ​ថវិកា​ចំនួន ២ ម៉ឺន​រៀល៕


Nita-21-A-14-FullNita-21-A-15-FullNita-21-A-16-FullNita-21-A-17-Full


 



ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ប្រធាន​គណៈកម្មាធិការ​អនុសាខា​ កាកបាទក្រហមកម្ពុជា​ក្រុង​តាខ្មៅ

Post a Comment

0 Comments

Close Menu