Ad Code

ស្នងការ​រង​បាន​នាំ​យក​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​ និង​សម្ភារៈ​ទៅ​ចូល​បុណ្យសព​របស់​លោក​លឹម ​មុយ​

​បន្ទាយមានជ័យ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី២១ ​ខែតុលា ​ឆ្នាំ​២០១៥​លោក​ឧត្តមសេនីយ៍​ត្រី ពួន ​ស៊ី​និ​ត និង​លោក វង់ វិត ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ​និង​មន្ត្រី​ក្រោម​ឱវាទ​ជាច្រើន​នាក់​បាន​នាំ​យក​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​ចំនួន​៤​លាន​រៀល និង​សម្ភារៈ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ទៅ​ចូល​បុណ្យសព​របស់​លោក​ លឹម ​មុយ នាយរង​ផ្នែក​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក ដែល​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​គាំងបេះដូង​។​


លោក ​ពួន​​ សានិត ​បាន​និយាយ​ថា​ ក្រៅពី​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​នោះ អធិការដ្ឋាន​នគរ​បាល​ស្រុក​ស្វាយចេក​ក៏បាន​នាំ​យក​អង្ករ​ និង​ថវិកា ២០០.០០០​រៀល និង​អភិបាលរង​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ឧបត្ថម្ភ​ចំនួន​១​លាន​រៀល ជួយ​ដល់​បុណ្យសព​អនុសេនីយ៍ទោ​ លឹម​ មុយ​ ផង​ដែរ​។​


លោក ​ពួន​ ស៊ីនិត​បាន​និយាយ​បន្ត​ទៀត​ថា ​លោក​សុំ​ចូលរួម​រំលែក​ទុក្ខ​ពី​ថ្នាក់ដឹកនាំ​ទាំងអស់​លោក​សែន​សោកស្ដាយ​ចំពោះ​ការ​បាត់​មន្ត្រី​នគរបាល​ដែល​មាន​ស្នាដៃ​ល្អៗ​ក្នុង​ការ​បំពេញភារកិច្ច​ជួន​ជាតិ​មាតុភូមិ​ក្នុង​រយៈពេល​កន្លងមក ​និង​ធ្លាប់​បាន​ចូលរួម​បំពេញការងារ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាច្រើន​ទៀត​ផង​។


​លោក ​ពួន​ ស៊ីនិត ​បាន​បញ្ជាក់​ទៀត​ថា​ រាល់ពេល​មាន​ករណី​មន្ត្រី​នគរបាល​នៅក្នុង​ខេត្ត​ទទួល​មរណ​ភាព​ក៏ដូចជា​មានទុក្ខ​ធុរៈ​ផ្សេងៗ​ ឬជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​នោះ លោក​ឧត្តមសេនីយ៍​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​តែងតែបាន​ចាត់ចែង​ភ្លាមៗ ចំពោះ​ការ​នាំ​យក​ថវិកា​ស​មាគម​មិត្ត​នគរបាលជាតិ នាំ​យក​ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ​នៃ​សព ​ដើម្បី​ឲ្យ​គ្រួសារ​សព​យក​លុយ​ទៅ​ធ្វើបុណ្យសព​តាម​ប្រណី​៕​​


22-10-2015a1


22-10-2015



ស្នងការ​រង​បាន​នាំ​យក​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​ និង​សម្ភារៈ​ទៅ​ចូល​បុណ្យសព​របស់​លោក​លឹម ​មុយ​

Post a Comment

0 Comments

Close Menu