Ad Code

ក្មេង​ស្ទាវ​ជិត​១០​នាក់​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​តាម​ផ្លូវ​ ជ្រុល​ទៅ​បុក​រថយន្ត​ស្លាប់​ម្នាក់​ របួស​ធ្ងន់​៣នាក់​

ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ យេន ទិត្យវង្សា មាន​អាយុ​១៨​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ មាន​ស្រុក​កំណើត​នៅ​ភូមិព្រែកយ៉ាត ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ខណៈ​ពេល​ដែល​ជនរងគ្រោះ​ និង​មិត្តភក្ដិ​ត្រូវ​បាន​បក្ខពួក​ម្ខាងទៀត​ជិះ​ម៉ូតូ​ដេញ​វាយ ហើយ​ពេល​ដែល​កំពុង​ជិះ​ម៉ូតូ​នោះ ​ក៏​មាន​រថយន្ត​លុចស៊ីស​មួយ​គ្រឿង​បើក​កាត់​ទទឹង​ផ្លូវ​ធ្វើ​ឲ្យ​ម៉ូតូ​ជន​រងគ្រោះ​បើក​ទៅ​បុក​ និង​បណ្តាល​ឲ្យ​ជន​រងគ្រោះ​បាក់​ក​ស្លាប់​ និង​អ្នក​រួម​ដំណើរ​របួស​៣នាក់។


ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ២០១៥​ នៅតាម​បណ្តោយ​ផ្លូវ​វេងស្រេង ខាង​កើត​ផ្សារឯករាជ្យ​មួយ​ភូមិដំណាក់​ធំ​ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភព​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រងគ្រោះ​ជិះម៉ូតូ​ម៉ាក​លែត​ពណ៌ស​ឌុប​មិត្តភក្ដិ​ ពាក់​ស្លាក​លេខ​ភ្នំពេញ1FE6452 និង​មួយ​គ្រឿង​ទៀត​ជា​របស់​មិត្តភក្ដិ​ម៉ាក​និក​ពណ៌ស​បិទ​ស្គុត​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CM0733ត្រូវ​បាន​ក្មេង​ស្ទាវ​៣ម៉ូតូសរុប​ទាំង​អស់​៥​ម៉ូតូ​មាន​គ្នា​១០​នាក់​ បាន​ដេញ​វាយ​គ្នា​តាម​ផ្លូវ​វេង​ស្រេង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​មាន​រថយន្ត​លុច​ស៊ីស​បាន​បត់​កាត់​ទទឹង​ផ្លូវ​ ហើយ​ម៉ូតូ​ជន​រងគ្រោះ​បាន​ទៅ​បុក​នឹង​រថយន្ត​លុច​ស៊ីស​ចំ​ទទឹង​បណ្តាល​ឲ្យ​បាក់​ក​ស្លាប់​ និង​ម៉ូតូ​១គ្រឿង​ទៀត​រង​បួស​៣នាក់ ចំណែក​ឯ​ម្ចាស់​រថយន្ត​បាន​គេច​ខ្លួន​បាត់៕


 



ក្មេង​ស្ទាវ​ជិត​១០​នាក់​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​តាម​ផ្លូវ​ ជ្រុល​ទៅ​បុក​រថយន្ត​ស្លាប់​ម្នាក់​ របួស​ធ្ងន់​៣នាក់​

Post a Comment

0 Comments

Close Menu