Ad Code

ប្រមុខ UN “​ទុទ្ទិដ្ឋិនិយម​” អំពី​សន្តិភាព អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន​

អ្នកការទូត​អង់គ្លេស​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន បាន​ផ្តល់​ជូន​ដល់​ក្រុមប្រឹក្សាសន្តិសុខ​នូវ​ការវាយតម្លៃ​មួយ​នៃ​ការ​រំពឹង​ទុក​សម្រាប់​ការ​ទប់​ស្កាត់​រលក​ថ្មី​បំផុត​នៃ​អំពើ​ហិង្សា​រវាង​អ៊ីស្រាអែល​ និង​ប៉ា​ឡេ​ស្ទី​ន។​



ឯកអគ្គរដ្ឋទូត​អង់គ្លេស Matthew Rycroft បាន​និយាយ​ថា​ សមាជិក​ក្រុមប្រឹក្សា “​មាន​ចំណាប់​អារម្ម​ណ៍​ចំពោះ​សំឡេង​ទុទ្ទិដ្ឋិនិយម​” ដែល​លោក បាន គី​មូ​ន បាន​លើក​ឡើង​ក្នុងអំឡុងពេល​សន្និសីទ​វី​ដេអូ​មួយ​។​



លោក បាន គី​មូ​ន បាន​ថ្លែង​ទៅកាន់​សមាជិក​ក្រុមប្រឹក្សា​បន្ទាប់ពី​បាន​ជួប​ជាមួយ​មេដឹកនាំ​អ៊ីស្រា​អែល​ និង​ប៉ា​ឡេ​ស្ទី​ន​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ទៅកាន់​មជ្ឈិម​បូព៌ា​។​



លោក Rycroft បាន​និយាយ​ថា ប្រមុខ​អង្គការសហប្រជាជាតិ​រូប​នេះ​បាន​ប្រាប់​ក្រុមប្រឹក្សា​នេះ​ថា​ អស់​អ្នក​ដែល​មាន​ឥទ្ធិពល​ត្រូវ​ការប្រើ​វា​ ដើម្បី​លុបបំបាត់​ការ​រីក​រាលដាល​ស្ថានភាព​នេះ​។



ភាព​ចលាចល​បាន​ចាប់​ផ្តើម​កាលពី​ខែ​មុន​បន្ទាប់ពី​ការ​ប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​នៅ​កន្លែង​ទី​សក្ការៈ​ក្នុង​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម។​



លោក Rycroft បាន​ថ្លែង​ថា​ វា​ពិតជា​ការសំខាន់​បំផុត​ដែល​ថា​ សហគមន៍​អន្តរជាតិ​ទាំងមូល​រួមមាន​ទាំង​ក្រុមប្រឹក្សាសន្តិសុខ​ផង​នោះ​ប្រើប្រាស់​នូវ​អ្វី​គ្រប់យ៉ាង​ដែល​មាន​ក្នុង​អំណាច​របស់​យើង​ ដើម្បី​បញ្ឈប់​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​នេះ។​



សន្និសីទ​របស់​លោក បាន គី​មូ​ន គឺ​ស្របគ្នា​ជាមួយនឹង​ការសម្រេចចិត្ត​របស់​គាត់​ក្នុង​ការ​ផ្ញើ​ឯកសារ​៤២​ទំព័រ​ស្តី​ពីមុន​ប្រវត្តិសាស្ត្រ​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ការ “​ការពារ​” របស់​មនុស្សលោក​ទៅកាន់​ក្រុមប្រឹក្សា​។​



វា​ត្រូវ​បាន​រៀបចំ​ដោយ​លេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​លិខិត​មួយ​ច្បាប់​កាលពី​ថ្ងៃទី​២១ ខែកក្កដា​ ឆ្នាំ២០១៤ ពី​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក Mahmoud Abbas ដែល​បាន​ស្នើសុំ​ថា “​ទឹកដី​នៃ​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ត្រូវ​បាន​ដាក់​នៅ​ក្រោម​ប្រព័ន្ធ​អន្តរជាតិ​ដោយមាន​ការ​ការពារ​ពី​អង្គការសហប្រជាជាតិ​ក្នុង​គោលបំណង​ធានា​ការ​ការពារ​ដល់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​”​។​



ឯកសារ​នេះ​មាន​រួមបញ្ចូល​ទាំង​១៧​ករណី​ផ្សេងគ្នា​ដូចជា​នៅ​អឺរ៉ុប​, អាមេរិក​ឡាទីន ​និង​ម​ជ្ឈឹ​ម​បូព៌ា​។ វា​បាន​ចាប់ផ្តើម​ដោយ​គិត​តាំងពី​អាណត្តិ​សម្ព័ន្ធ​ប្រជាជាតិ Saar Basin បន្ទាប់ពី​សង្គ្រាម​លោក​លើកទី​មួយ​ដោយ​រួមបញ្ចូល​ទាំង​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៩៤ ស្ដីពី​ការ​ការពារ​ជន​ស៊ីវិល​នៅ​ក្រុង Hebron បន្ទាប់ពី​អ្នក​ថ្វាយបង្គំ​មូស្លីម​២៩​នាក់​ត្រូវ​បាន​សម្លាប់​រង្គាល​ដោយ​អ្នក​តាំងទី​លំនៅ​ជ្វី​ហ្វ និង​បេសក​ក​ម្ម​របស់​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​បូ​ស្នៀ កូ​សូ​វ៉ូ និង​ទី​ម័​រ​ខាងកើត​ផង​ដែរ​។​



កាលពី​ថ្ងៃ​ពុធ​នៅ​ឯ​អង្គការសហប្រជាជាតិ លោក​ឯកអគ្គរដ្ឋទូត​ប៉ា​ឡេ​ស្ទី​ន Riyad Mansour បាន​ហៅ​សម​ភាគី​អ៊ីស្រាអែល​ថា ជា​មនុស្ស​កុហក​ចំពោះ​ការ​អះអាង​ថា កុមារ​សិស្សសាលា​ប៉ា​ឡេ​ស្ទី​ន​ត្រូវ​បាន​បង្រៀន​អំពី​របៀប​ចាក់​ពួក​ជ្វី​ហ្វ​និង​បាន​និយាយ​ថា លោក​នឹង​ស្វាគមន៍​ចំពោះ​ការពិនិត្យ​ជា​លក្ខ​ណៈ​អន្តរជាតិ​នៃ​កម្មវិធីសិក្សា​របស់​ប៉ា​ឡេ​ស្ទី​ន​ ដើម្បី​បង្ហាញថា ​ការចោទប្រកាន់​នេះ​គឺជា​ការ​មិន​ពិត​។​

​លោក Mansour គឺ​បាន​ឆ្លើយតប​ចំពោះ​ការ​អត្ថាធិប្បាយ​ដែល​បាន​ធ្វើ​ឡើង​កាលពី​សប្ដាហ៍​មុន​ដោយ​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល Danny Danon។​



នៅ​ឯ​សន្និសីទកាសែត​មួយ លោក Danone បាន​ធ្វើ​ដ្យា​ក្រាម​នៃ​ដងខ្លួន​របស់​មនុ​ស្សដោ​យ​មាន​កាំបិត​ចង្អុលបង្ហាញ​នៅ​ផ្នែក​ផ្សេងៗ​របស់​រាងកាយ​នៅ​ពីក្រោម​ចំណងជើង​ថា “​របៀប​ដើម្បី​ចាក់​ពួក​ជ្វី​ហ្វ​”​។ លោក​បាន​អះអាង​ថា រូបភាព​ដែល​ត្រូវ​បាន​គេ​ប្រើ​នេះ​គឺ​ ដើម្បី​បង្រៀន​នៅ​តាម​សាលារៀន​របស់​ប៉ា​ឡេ​ស្ទី​ន​៕


AP




ប្រមុខ UN “​ទុទ្ទិដ្ឋិនិយម​” អំពី​សន្តិភាព អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន​

Post a Comment

0 Comments

Close Menu