Ad Code

នៅ សុ​នី​តា ដកខ្លួន​ថយ​ពី​សង្សារ​ប៉ិន​ប្រច័ណ្ឌ

ភ្នំពេញ ៖ គេ​សង្កេតឃើញ​នៅ សុ​នី​តា ហាក់​តែងខ្លួន​បែ្លក​ជាង​មុន ពេលនេះ​គេ​ឃើញ​បង្ហាញ​ដើមទ្រូង​គួរ​ឲ្យ​ព្រឺព្រួច​តែម្តង ទោះជា​នាង​មាន​អត្តចរិត​អៀនប្រៀន​ក៏ដោយ ប៉ុន្តែ​នាង​ពុំ​មាន​ប្រុស​ស្នេហ៍​ជា​កូន​អ្នក​មាន​ទ្រព្យ​តាម​ស្អិត​ទៀត​ទេ ក្រោយពេល​ផ្លាស់​ទ្រនំ​មក​បែរជា​ស្រាល​ខ្លួន​ព្រោះ​គេ​បាន​សង្ស័យ​ថា មាន​ស្នេហា​ជាមួយ​លោក​ចា ឫទ្ធី។


ពេលនេះ នៅ សុ​នី​តា ចាប់ផ្តើម​ហ៊ាន​បញ្ចេញ​ភាព​សិច​ស៊ី ព្រោះ​ដោយសារ​ពេលនេះ​ឃើញ​បេន​នី នាង​ដួង ស្រី​ពេជ្រ ហ៊ាន​សិច​ស៊ី សាហាវៗ​ពេក​ទើប​ធ្វើ​ឲ្យ​នៅ សុ​នី​តា ត្រូវតែ​បង្ខំចិត្ត​ដើរ​ឲ្យ​ទាន់​គេ​ដែរ ទើប​អាចទៅ​រួច​។ ដោយ ឡែក​ការ​បង្ហាញខ្លួន​ក្នុង​កម្មវិធី​ខួបកំណើត​គង់ ច័ន្ទ​ស្រីមុំ ហើយ​គេ​ឃើញ​នៅ សុ​នី​តា ចាប់ផ្តើម​បញ្ចេញ​ដើមទ្រូង​គួរ​ឲ្យ​ព្រឺព្រួច​តែម្តង ដោយ​សម្រស់​នាង​មិន​ចាញ់​ឌុ​ច លីដា​ឡើយ​។ ក្រុម​អ្នក​សិល្បៈ​ពិសេស​ប្រុសៗ​បាន​ចោល​ភ្នែក​មើល​នៅ សុ​នី​តា មិន​ដាក់​ភ្នែក​ទេ ហើយ​ពួកគេ​បាន​សរសើរ​គ្រប់ៗ​គ្នា​។ តែ​គេ​កត់សម្គាល់​ឃើញថា​មិនឃើញ​វត្តមាន​គូស្នេហ៍​នៅ សុនីតា តាម​ស្អិត​ដូច​មុន​ទេ តាំងពី​មាន​ភាព​រកាំរកូស​ជាមួយគ្នា​មក ព្រោះតែ​គូស្នេហ៍​នាង​ប្រច័ណ្ឌ​នាង​ខ្លាំងពេក។


គួរ​រំលឹក​ថា នៅ សុ​នី​តា ហាក់​ផ្អើលៗ​ជាមួយ​បណ្តាសារ​ព័ត៌មាន ព្រោះ​នាង​គិតថា ដូចជា​សិចស៊ី​ខុសធម្មតា​។ តារា​មិត្តភក្តិ​បាន​ខ្សឹបខ្សៀវ​ថា បើសិន​នៅ សុ​នី​តា ហ៊ាន​លេងខ្លួន​សិច​ស៊ី​ជាង​នេះ ច្បាស់​ជាតា​រា​ផ្សេងៗ​ពិបាក​ទប់ទល់​ជាមិនខាន ព្រោះតែ​សម្រស់​នៅ សុ​នី​តា មិន​ចាញ់​តារា​ស្រី​លេងខ្លួន​ដទៃទៀត​ទេ គឺ​គ្រាន់តែ​នាង​មិន​ហ៊ាន​ប្រថុយ​ដោះអាវ​ដូច​នាង​បេន​នី​តែប៉ុណ្ណោះ។


គួរ​រំលឹក​ឡើងវិញ​ថា នៅ សុ​នី​តា ស្ថិត​ក្នុង​ចំណោម​តារា​ស្រី​ក្មេង​ដែល​លេចធ្លោ​មាន​នាង ឌុ​ច លីដា ម៉ាក សែន​សូ​នី​តា មាន សូ​នី​តា ដួង ស្រី​ពេជ្រ បេន​នី គង់ វង្ស​យ៉ា​ទី​ជាដើម​ដែល​ពួកគេ​សុទ្ធតែ​ស្រី​ស្អាត មាន​ប្រុសៗ​សំបូរ​ទ្រព្យ​ប្រជែង​ស្នេហ៍​នីង​ចង់​ឲ្យ​ពួក​នាង​រស់នៅ​លើ​គំនរ​ទ្រព្យ។


ពាក់ព័ន្ធ​រឿង​នៅ សុ​នី​តា​វិញ ធ្លាប់​បែកធ្លាយ​រឿង​ស្នេហ៍​ជាមួយ​ប្រុស​កូន​អ្នក​មាន​ម្នាក់​ដោយ​ឮ​ពួកគេ​ហៅ​គ្នា​ថា អូន បង​ផ្អែម​រលួយ​ជា​ប្តី​ប្រពន្ធ សូម្បីតែ​នៅ សុ​នី​តា ទៅ​ដើរ​ម៉ូដ​ដល់​ប្រទេស​ណា​ក៏​ប្រុស​នោះ​ជិះ​យន្តហោះ​ទៅតាម​ដែរ​។ ប៉ុន្តែ​ក្រោយមក​ស្នេហា​ផ្អែម​ដូច​ទឹកឃ្មុំ​នេះ ក៏​រលត់​ទៅ​វិញ​ទាំង​ចម្រូងចម្រាស ព្រោះតែ​បុរស​កូន​អ្នក​មាន​នោះ​បាន​ប្រច័ណ្ឌ​នៅ សុ​នី​តា ទៅ​នឹង​អ្នកគ្រប់គ្រង​កម្មវិធី​លោក​ចា ឫទ្ធី ហើយ​សារព័ត៌មាន​ជាច្រើន​បាន​ផ្សព្វផ្សាយ​ថា នាង​ស្នីទ្ធស្នាល​ចម្លែក​ជាមួយ​លោក ចា ឫទ្ធី​អំឡុង​ពេលដែល​ស្រី​ស្អាត​រូបនេះ​នៅ​ប៉ុស្តិ៍​លេខ​៥។


មាន​ប្រភព​ពី​អ្នក​សិល្បៈ​ខ្លះ​នីយាយ​ថា នៅ សុ​នី​តា ប្រឹង​ព្យាយាម​បកស្រាយ​យ៉ាងណា​ក៏​ប្រុស​នោះ​មិន​ជឿ​ដែរ ហើយ​ដោយសារតែ​គ្មាន​ជម្រើស​ធ្វើ​ឲ្យ​ប្រុស​ស្នេហ៍​មាន​ទំនុកចិត្ត​សាជាថ្មី ទើប​នៅ សុ​នី​តា​ប្រកាស​ផ្តាច់​ចំណង​ស្នេហ៍​ជាមួយ​ប្រុស​នោះ​កណ្តាលផ្លូវ​តែម្តង​។ ប្រភព​ដដែល​នោះ​ថា តាំងពី​ដើរចេញ​ពី​ប៉ុស្តិ៍​លេខ​៥​មក​នៅ សុ​នី​តា​ហាក់​ស្រាល​ខ្លួន​រឿង​គេ​សង្ស័យ​នាង​មាន​ស្នេហ៍​លួចលាក់​ជាមួយ​លោក​ចា ឫទ្ធី នោះ។


គួរ​រំលឹក​ថា ពេលនេះ​នៅ សុ​នី​តា កំពុង​ធ្វើជា​ពិធី​ការិនី​កម្មវិធី​”​តន្ត្រី​មហា​គ្រួសារ​” KAP របស់​ប៉ុស្តិ៍ PNN នៅ សុ​នី​តា មាន​ប្រុស​ចោមរោម​ស្នេហ៍​កាន់តែ​ច្រើន ឯ​ម្តាយ​នាង​វិញ​ថា អ្នកស្រី​ក៏​ទទួលស្គាល់​ថា ពិតជា​មាន​គេ​តាម​ស្រឡាញ់​កូន​គាត់​មែន តែ​នាង​វិញ​ពុំ​ដែល​បានទទួល​ការ​ទំនុកបម្រុង​ពី​អ្នកណា​ទេ បើ​ចង់​ដឹង​ទៅផ្ទះ​មើលទៅ៕


M18-06-15-r M18-06-15-r1 M18-06-15-r2



នៅ សុ​នី​តា ដកខ្លួន​ថយ​ពី​សង្សារ​ប៉ិន​ប្រច័ណ្ឌ

Post a Comment

0 Comments

Close Menu