Ad Code

គ្រាប់​បាល់​របស់ Olivier Giroud និង Mesut Ozil ធ្វើ​ឲ្យ​ក្រុម Bayern Munich​រង​បរាជ័យ​យ៉ាង​អាម៉ាស់

គ្រាប់​បា​លពី​កីឡាករ Olivier Giroud  និង Mesut Ozil  បាន​ជួយ​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​របស់​ក្រុម​កាំភ្លើង Arsenal​រស់រាន​ឡើងវិញ នៅ​ការប្រកួត Champions League ជាមួយនឹង​ជ័យជំនះ​២-០​លើ​ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich។


ក្រុម​របស់​លោក Arsene Wenger បាន​ចូល​លេង​ការប្រកួត​នៅក្នុង​ទឹកដី Emirates ជាមួយនឹង​ភាព​អស់សង្ឃឹម​មួយ​នៅក្នុង​យុទ្ធនាការ​ក្នុង​ពូ​ល F​របស់​ខ្លួន ពោល​គឺ​បន្ទាប់ពី​ទទួលរង​បរាជ័យ​២​លើក​រួច​ទៅ​ហើយ​ពេល​ជួប​ជាមួយ​ក្រុម Dinamo Zagreb និង​ក្រុម Olympiacos។


ប៉ុន្តែ​នៅ​ពេល​នេះ ពួកគេ​លេង​បាន​យ៉ាង​អស្ចារ្យ​បំផុត ជាមួយនឹង​ការ​វាយលុក​មក​លើ​ក្រុម​ភ្ញៀវ Bayern Munich​ដូច​ទឹកបាក់​ទំនប់​ពិសេស​អំឡុង​ការប្រកួត​ក្នុង​តង់​ទី​១​តែម្តង។


ទោះបីជា យ៉ាងណាក៏ដោយ ក្រុម Bayern Munich មានការ​គំរាមកំហែង​ខ្លះ​ផង​ដែរ នៅ​តង់​ទី​២ ជា​ពេល ដែល​ក្រុម Arsenal​លេង​ទប់​វិញ​ម្តង​នោះ។


សូម​បញ្ជាក់​ថា នេះ​គឺជា​បរាជ័យ​លើកដំបូង​ហើយ​របស់​ក្រុម Bayern Munich​ក្រោយ​ទាត់​ឈ្នះ​គេ​១២​លើក​ជាប់ៗ​គ្នា នៅ​ការប្រកួត​ទាំងអស់។


អ្នកចាត់ការ​របស់​ក្រុម Arsenal គឺ​លោក Arsene Wenger​បាន​និយាយ​ក្រោយ​ការប្រកួត​ថា​នៅ​ថ្ងៃ​នេះ យើង​បាន​យកឈ្នះ​ក្រុម​ជើង​ខ្លាំង​មួយ ដូច្នេះហើយ​វា​អាច​បញ្ជាក់​យ៉ាងច្បាស់​ពី​សន្ទុះ​លេង​បាល់ទាត់​របស់​ពួក​យើង៕


T-10-21-15-n-fullT-10-21-15-nn-full



គ្រាប់​បាល់​របស់ Olivier Giroud និង Mesut Ozil ធ្វើ​ឲ្យ​ក្រុម Bayern Munich​រង​បរាជ័យ​យ៉ាង​អាម៉ាស់

Post a Comment

0 Comments

Close Menu