Ad Code

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ត្រៀម​រៀបចំ​ពិធី​ប្រកាស​ឯកសណ្ឋាន​ថ្មី​និង​ប្តូរ​ឈ្មោះ​កីឡដ្ឋាន​របស់ខ្លួន



ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បានប្រកាស​ប្រាប់​អ្នកគាំទ្រ​ថា​ក្លិប​នឹង​រៀបចំ​ពិធី​បង្ហាញ​ឯកសណ្ឋាន​ថ្មី​ប្រចាំ​រដូវ​កាល​ឆ្នាំ​២០១៩ ព្រមទាំង​ប្រកាស​ជា​ផ្លូវការ​ឈ្មោះ​ថ្មី​នៃ​កីឡដ្ឋាន RSN ក៏ដូចជា​បង្ហាញ​ពី​បណ្តា​ដៃគូ​សហការ​ឧបត្ថម្ភ​សម្រាប់​រដូវ​កាល​នេះ​ផងដែរ​។



​យោងតាម​សេចក្តីប្រកាស​របស់​ក្លិប​នៅលើ​វិ​ប​សាយ​របស់ខ្លួន​បាន​បញ្ជាក់​ថា ​ពិធី​នេះ​នឹង​រៀបចំ​ចាប់ពី​វេលា​ម៉ោង​៥និង៣០​នាទី​តទៅ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៥ ខែមីនា ឆ្នាំ​២០១៩​ខាងមុខនេះ​នៅ​កីឡដ្ឋាន RSN ផ្ទាល់ ហើយ​កម្មវិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​វិស័យ​កីឡា​កម្ពុជា រួមជាមួយ​ថ្នាក់ដឹកនាំ​ក្លិប និង​តំណាង​ស្ថាប័ន​ជា​ដៃគូ​ក្លិប​ក៏ដូចជា​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។



​កម្មវិធី​នេះ​ផងដែរ​មាន​បើក​អញ្ជើញ​អ្នកគាំទ្រ​ដែលជា​សមាជិក​ក្លឹប (​ដែលមាន​កាត​សមាជិក ឬ Membership Card ជា​សម្គាល់​) ព្រមទាំង​បើកទទួល​ចុះឈ្មោះ​លើ​អន​ឡាញ​ចំនួន ៣០០​នាក់ (​ដែល​នឹងមាន​ការរៀបចំ​អាហារសម្រន់ និង​ភេសជ្ជៈ​ជូន​) ព្រមទាំង​សាធារណជន​ទូទៅ​ផងដែរ​។ ក្រៅពីនោះ​ក្នុង​កម្មវិធី​នេះ​នឹងមាន​បន្ថែម​ការកម្សាន្ត​ជាច្រើន​ដូចជា​ការសម្តែង​របស់​ក្រុម​«​ក្មេង​ខ្មែរ​» រួមជាមួយ​តារាចម្រៀង MC Bull និង​ទស្សនីយភាព​សម្តែង​សិល្បៈ​ផ្សេងទៀត​ដ៏​សម្បូរបែប ខណៈដែល​អ្នកចូលរួម​ទាំងអស់​ក៏មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ថែមទៀត​។



​សូម​រំលឹក​ថា ​មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើម ក្រុម​ភ្នំពេញ​ក្រោ​ន បានតែងតាំង​ក្បាលម៉ាស៊ីន ថ្មី​ក្រោយ​ជម្រុះ​ថ្នាក់ដឹកនាំ​ចាស់​អស់​បន្ទាប់ពី​ចប់​រដូវ​កាល​ឆ្នាំ​២០១៨​។ ចំណែក​ថ្នាក់ដឹកនាំ​ថ្មី​របស់​ក្លិប​មានដូចជា លោក លី ហៀ​ង ជា​អ្នកចាត់ការ​ទូទៅ​ក្លិប ចំណែក លោក Leonardo Vitorino ជា​គ្រូ​បង្គោល​ថ្មី ស្របពេល​ប្អូនប្រុស​របស់ខ្លួន Luis Fernando Vitorino កាន់តំណែង​ជា​គ្រូបង្វឹក​អ្នកចាំទី​ឈុត​ធំ​។ អតីត​គ្រូ​វេ​ស្ទើ​ន លោក ស៊ុំ វណ្ណា បានទទួល​តំណែង​ជា​គ្រូ​ជំនួយ​ក្រុម​ឈុត​ធំ ខណៈដែល​អតីត​ខ្សែប្រយុទ្ធ កែវ សុខ​ង៉​ន ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ឈុត​ធំ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu