Ad Code

ឱ​! ភ្នំពេញ​អើយ អ្នកជា​សាក្សី​!

រាជធានី​ភ្នំពេញ បាន​កើតឡើង​តាំងពី គ​.​ស ១៤៣៤ មកម្ល៉េះ​។ គិត​មកដល់ពេលនេះ ភ្នំពេញ មាន​អាយុកាល​៥៨១​ឆ្នាំ​ហើយ​។ ក្នុង​រយៈពេល ៥៨១​ឆ្នាំនេះ យើង​ឃើញ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ ជាតិ​បានឲ្យដឹងថា ការព្រាត់ប្រាស​ឃ្លាត ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​មាន​ចំនួន​២​ដង​មក ហើយ​គឺ​៖

ទី​១-​ការ​ឃ្លាតឆ្ងាយ​ពី​រាជធានី​ភ្នំ តាមរយៈ ព្រះមហាក្សត្រ​រុះរើ​ទៅ​តាំងទី​កន្លែង​ថ្មី​នៅ​ឆ្នាំ ១៥២៩ គឺជា​រាជធានី​លង្វែក រហូតដល់​ឆ្នាំ ១៥៩៥ ទើប​សម័យ​លង្វែក​បាន​បញ្ចប់​។ បន្ទាប់ ពី​នោះ​មកទៀត​ព្រះមហាក្សត្រ​បាន​រើ​រាជធានី មក​តាំងនៅ​ឧដុង្គ​ហៅថា ក្រុង​ឧដុង្គ​នៅ​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ​១៨៦៧​។ សរុប​ឆ្នាំ​ដែល​បាន​ឃ្លាតឆ្ងាយ ពី​រាជធានី​ភ្នំពេញ​ជា​រាជធានី​របស់​ព្រះបាទ សម្តេច​ពញាយ៉ាត​ឃើញថា មាន​រយៈពេល ៣៣៨​ឆ្នាំ​។ នៅ​ឆ្នាំ​១៨៦៧ ទើប​ព្រះមហាក្សត្រ ព្រះបាទ​ន​រោ​ត្ដម​រើ​រាជធានី​ពី​ឧដុង្គ​មក​តាំងនៅ ភ្នំពេញ​វិញ​។ ប៉ុន្តែ​បាន​រយៈពេល​តែ​១០៨​ឆ្នាំ​ទេ គឺ​ចូលដល់​ឆ្នាំ​១៩៧៥ ជាតិ​យើង​ឃ្លាតឆ្ងាយ ដោយ​ការព្រាត់ប្រាស​ក្រុងភ្នំពេញ​ម្ដងទៀត អស់​រយៈពេល​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​ដោយ របប​ប្រល័យពូជសាសន៍​ប៉ុល​.​ពត​។ សោ​កដ នាដកម្ម​ទី​២​នេះហើយ​ដែល​ភ្នំពេញ​ក្លាយជា កន្លែង​ស្ងាត់ជ្រងំ​ជាទី​រហោឋាន​គួរឲ្យ​ភ័យ ខ្លាច​។ ជាពិសេស​គុក​ទួលស្លែង​ជា​មណ្ឌល ប្រល័យពូជសាសន៍​ដ៏​ធំ​នៃ​របប​ប៉ុល​.​ពត​។​

បានសេចក្តីថា ថ្ងៃ​១៧​មេសា ១៩៧៥ គឺជា ថ្ងៃ​ដែល​ប្រជាជន​នៅ​ក្រុងភ្នំពេញ​ត្រូវ​ក្រុម​កង ទ័ព​អាវខ្មៅ​របស់​ប៉ុល​.​ពត បាន​កៀរ​និង​ជម្លៀស ចេញ​ទាំង​បង្ខំ​និង​ជំរុញ​ដោយ​ចុង​អាវុធ​ប្រកប ដោយ​ការបោះ​ពាក្យសំដី​បន្លាច​ថា អាមេរិក​មាន ផែនការ​ទម្លាក់​គ្រាប់បែក​កំទេច​ក្រុងភ្នំពេញ​។

ឱ​! ភ្នំពេញ​អើយ​! មិន​នឹកស្មានថា មាន​ថ្ងៃ ៧​មករា ១៩៧៩ ដែល​ធ្វើឲ្យ​ភ្នំពេញ​មានភ័ព្វ វាសនា​បាន​រស់​ឡើងវិញ​នោះឡើយ​។ នេះហើយ ដែលជា​ផល​បុណ្យ​របស់​ដូនពេញ​បាន​រស់រាន និង​បាន​បន្ដ​ការ​ធំធាត់​ប្រកបដោយ​ការរីកចម្រើន ឡើងវិញ​ដោយសារ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ពិត ប្រាកដ។ ការពិត​ទាំងអស់នេះ តើ​មាន​នរណា ម្នាក់​បំភ្លេចបាន​ទៅ​?

មែន​! គឺ​មានតែ​បុគ្គល​មួយចំនួន​ដែល​មិន ធ្លាប់​រស់នៅ​ឆ្លងកាត់​របប​ប៉ុល​.​ពត ឬ​មិន​ធ្លាប់ ជួប​នូវ​អ្វីដែល​ហៅថា ឃ្លានបាយ ដោយសារ តែ​បុគ្គល​នោះ​សំងំ​យកសុខ​រួចខ្លួន​ឯ​បរទេស នោះទេ ដែល​មិន​ធ្លាប់​ស្គាល់​ទុក្ខវេទនា​របស់ ជាតិ​។ គឺ​គេ​ទើបតែ​វិលត្រឡប់​ចូល​ស្រុក​វិញ នៅ​ពេល​ស្រុកទេស​រីកចម្រើន​ជាស្រេច​ទៅ ហើយ អ្នកនោះ​មិន​ស្គាល់​អត្ថន័យ​នៃ​ថ្ងៃ​៧​មករា ច្បាស់លាស់​។​

ឱ​! ភ្នំពេញ​អើយ​! ភ្នំពេញ​ជា​សាក្សី​ចំពោះ មុខ​ពិភពលោក​ថា ពិតជា​ថ្ងៃ​៧​មករា មហា​ជ័យ ជម្នះ​របស់​ជាតិខ្មែរ​ដែល​នាំមក​នូវ​សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ សុភមង្គល និង​ការ​អភិវឌ្ឍ​ក្រោម ដំបូល​នៃ​សន្តិភាព​ជាតិ ដែល​ជា​សច្ចភាព​មួយ មានព្រលឹង​ដូនពេញ​បាន​ចងចាំ​ជា​អមតៈ៕

លី ហាក់​សេង​

Post a Comment

0 Comments

Close Menu