Ad Code

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុកបារាយណ៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ថ្នាំញៀន

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុកបារាយណ៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ថ្នាំញៀន

កំពង់ធំ ៖ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់ នៅ​ចំណុច​វត្ត​ត្រពាំង​ជ្រៃ ភូមិ​ត្រពាំង​ជ្រៃ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ កាលពី​វេលា​ម៉ោង ១០ព្រឹក​ថ្ងៃទី​០៩ ខែមករា​ឆ្នាំ​២០១៥ នៅពេល​ជនសង្ស័យ​រូប​នេះ​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន​នៅក្នុង​ភូមិ​ត្រពាំង​ជ្រៃ​នេះ។

លោក​វរសេនីយ៍​ត្រី​ឃុន​ប៊ុនហួរ​មេ​បញ្ចា​ការ​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​បាន​អោយ​ដឹង​ថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​ពី​បណ្ដាញ​សម្ងាត់​លោក​ក៏​បញ្ជា​អោយ​កំលាំង​យើង​ធ្វើការ​ទំនាក់ទំនង​ទិញ​ដោយ​ណាត់ជួប​គ្នា​នៅ​វត្ត​ត្រពាំង​ជ្រៃ​បន្ទាប់មក​លោក​បាន​ឲ្យ​កំលាំង​៦​នាក់​ស្លៀកពាក់​ស៊ីវិល​ឃ្លាំ​ចាំ​មើល​រហូតដល់​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃ​ដដែល​លេច​ជនសង្ស័យ​ម្នាក់​លក់​ចែកចាយ​គ្រឿងញៀន ភ្លាមៗ​នោះ​កំលាំង​យើង បាន​ធ្វើការ​ឃាត់ខ្លួន ព្រមទាំង​វត្ថុ​តាំង​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក​២​កញ្ចប់​តូច​ទូ​ស័ព្ទ​ដៃ​ចំនួន​២​គ្រឿង​កាបូបដៃ​១ ដោយ​ជនសង្ស័យ​រូប​នេះ​មានឈ្មោះ ញ៉​ក់ សេក អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​យាយ​ទៀង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ឆ្លើយ​សារភាព​ថា មេខ្លោង​របស់​ខ្លួន​មានឈ្មោះ លេង មន អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​យាយ​ទៀង (​ចាស់​)​ឃុំ​ស្រុក​ជាមួយ បន្ទាប់មក​យើង​បាន​សុំ​ការ​អនុញ្ញាត ធ្វើការ​ឆែកឆេរ ផ្ទះ លេង មន បាន​រក​ឃើញ​មាន វត្ថុ​តាំង​មួយចំនួន​សំរាប់ ប្រើប្រាស់​ជក់​គ្រឿងញៀន ហើយ​ក៏បាន​ប្រមូល វត្ថុ​តាំង​ទាំងនោះ នៅ​និង​មុខ​សាក្សី​មក ដើម្បី​ធ្វើ​កំណត់ហេតុ កសាង​សំណុំរឿង ប​ញ្ជូន​មក​តុលាការ ចំណែក​មេខ្លោង​និង​ប្រពន្ធ បាន​រត់​គេច​ខ្លួន​បាត់។

រហូតមកដល់​ថ្ងៃ​ទ​១០ ខែមករា ឆ្នាំ​២០១៥ វេលា​ម៉ោង​១១​ថ្ងៃ ជនល្មើស​ឈ្មោះ ញ៉​ក សេក ត្រូវ​បាន​បញ្ជូន​មកកាន់​បន្ទាយ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ដើម្បី​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​តុលាការ​ចាត់វិធានការ​តាមច្បាប់៕

ប៊ុន រដ្ឋា

Post a Comment

0 Comments

Close Menu