Ad Code

វត្ថុបំណង​របស់​ដូនតា​ក្នុង​ការ​កសាង​ប្រាង្គ​ប្រាសាទ

ក្នុង​សម័យ​ដែល​ដូនតា​ខ្មែរ​បាន​កសាង ប្រាង្គ​ប្រាសាទ​គិត​មកដល់ពេលនេះ ពេលវេលា បាន​កន្លងផុតទៅ​ជាង​មួយ​ពាន់​ឆ្នាំ​ក៏មាន​និង ជិត​មួយ​ពាន់​ឆ្នាំ​ក៏មាន​។ ប្រាង្គ​ប្រាសាទ​ទាំង នោះ​កសាង​អំពី​ឥដ្ឋ​ភាគច្រើន​នៅ​សម័យ​ចេ​ន ឡា​និង​ការកសាង​ប្រាង្គ​ប្រាសាទ​អំពី​ថ្ម​និង​ថ្ម បាយក្រៀម ភាគច្រើន​នៅ​សម័យអង្គរ​។ ភស្តុ តាង​នៃ​សំណង់​ប្រាសាទ​ទាំងអស់នេះ​ឋិត​នៅ គង់វង្ស​មកដល់​បច្ចុប្បន្ននេះ ដែល​កូនចៅ​ជំនាន់ ក្រោយ​បាន​ទស្សនា​ប្រាង្គ​ប្រាសាទ​ដ៏​អស្ចារ្យ ទាំងនោះ ហើយ​ដែល​បានធ្វើការ​ពិចារណា​ថា​៖ តើ​ដូនតា​ខ្មែរ​បុរាណ​មានបំណង​យ៉ាងណា​ទើប បាន​កសាង​ប្រាសាទ​ដ៏​ល្អ​ឯក​យ៉ាងនេះ​?

ខ្ញុំ​ជា​អ្នករៀបចំ​អត្ថបទ​នេះ សូម​សាកល្បង ឆ្លើយ​នូវ​សំណួរ​នេះ​តាម​ការយល់ឃើញ​ផ្ទាល់ ខ្លួន​ក្នុងការ​សន្និដ្ឋាន​ទៅតាម​គោលបំណង​របស់​ដូនតា​តាំងពី​ច្រើន​សតវត្សរ៍​កន្លងមក​នោះ ដូច ខាងក្រោម​នេះ​៖

មុននឹង​និយាយ​អំពី​ការកសាង​ប្រាង្គ​ប្រាសាទ យើង​នឹង​លើក​បង្ហាញ​តាំងពី​ការកសាង​កន្លែង ធ្វើ​សក្ការបូជា​តូចតាច​ឡើងទៅ​ដែលជា​ទម្លាប់ ឬ​ជា​ប្រពៃណី​នៅក្នុង​សង្គម​ខ្មែរ​ដូចជា បញ្ហា ខ្ទម ឬ​តូប​អ្នកតា ជាដើម​។ គេ​តែង​សង្កេតឃើញ​នៅ តាម​ភូមិ​ស្រុក​, នៅតាម​ព្រៃភ្នំ​, បឹងបួ ស្រែចម្ការ ឬ​នៅតាម​វត្ត​អារាម​...​។ នៅតាម​ស្រុកភូមិ​គេ តែង​ហៅថា អ្នកតា​ចាស់​ស្រុក បើតាម​ព្រៃ​គេ ហៅថា អ្នកតា​ព្រៃ​ឬ​ភ្នំ​, អ្នកតា​ថែរក្សា ជលផល គេ​ហៅថា េ​ម​បាយាប​(​អារក្សទឹក​)​។​ល​។ អ្នក ប្រាជ្ញ​ខាង​បុរាណវិទ្យា​បានបញ្ជាក់​ថា ការសង់ តូប​ឬ​ខ្ទម​អ្នកតា​មានបំណង​យ៉ាងណា​នោះ​ក៏ ឈានដល់​ការកសាង​ប្រាង្គ​ប្រាសាទ ក៏​ដូនតា ខ្មែរ​មានបំណង​យ៉ាង​នោះដែរ​។​

ជាធម្មតា​បញ្ហា​ជំនឿ​តែង​កើតមាន​ក្នុង​ចិត្ត ឬ​ក្នុង​ការគិត​របស់​មនុស្ស​។ នៅពេលដែល​ចិត្ត គំនិត​របស់​មនុ​ស្សមា​ន​ភាពរឹងមាំ ឬ​មាន​ស្មារតី មោះមុត​ខ្ជាប់ខ្ជួន​ប្រកបដោយ​ជំនឿ​ជឿជាក់ និង មានសង្ឃឹម​នោះ វា​ជា​មូលដ្ឋាន​នៃ​ទង្វើ​ឬ​ជា​សកម្មភាព​ឈានទៅដល់​ការសម្រេច​នូវ​គោល បំណង​របស់ខ្លួន​។ ឧទាហរណ៍ នៅក្រោយពេល ដែល​គេ​បាន​បន់ស្រន់​អ្នកតា ហើយ​គេ​តែងមាន ជំនឿ​ថា អ្នកតា​ប្រាកដជា​ជួយ​ដល់​ខ្លួនគេ​ជា មិន​ខាន​។ នេះហើយ​ដែលជា​បង្អែក​របស់​ចិត្ត និង​ស្មារតី​ឬ​អារម្មណ៍​របស់គេ​កាន់តែ​រឹងមាំ​ដ៏ ក្រៃលែង​។ នេះ​ជា​កម្លាំង​នៃ​រស្មី​គំនិត​ប្រកប ដោយ​ឆន្ទៈ​ខ្ពស់​ក្នុង​ការបំភ្លឺ​នាំ​ផ្លូវ​ឆ្ពោះទៅរក ជោគជ័យ​សមតា​ម​បំណងប្រាថ្នា​របស់គេ​នោះ​។ បាន សេចក្តី​ថា ទាំង​ដុំថ្ម​តំណាង​អ្នកតា​ឬ​អ្នក​យាយ ក្តី និង​ទាំង​ទេវរូប​ដែល​តម្កល់ទុក​សម្រាប់​គោរព បូជា​ក្តី គឺ​ដូនតា​ខ្មែរ​មាន​គោលដៅ​តែមួយ ប៉ុណ្ណោះ​ដែល​ហៅថា ជា​វត្ថុ​ស័ក្ដិសិទ្ធិ​ពោរពេញ ដោយ​បារមី​ក្នុង​ការជួយ​ថែរក្សា​ខ្លួនគេ​អោយ បាន​ឆ្លង​ផុតពី​ឧបសគ្គ​និង​ការលំបាក​សព្វ​បែប យ៉ាង​។​

ជំនឿ​នេះ​បាន​ឡើងដល់​កំពូល ដែលជា​ការ ដឹកនាំ​ដោយ​ព្រះមហាក្សត្រ​តាមរយៈ​ជំនឿ​ខាង សាសនា​នោះ​ហើយ​ដែលជា​មូលហេតុ​នៃ​ការ កសាង​ប្រាង្គ​ប្រាសាទ​ដ៏​ស្កឹមស្កៃ​និង​ដ៏​អច្ឆរិយៈ ឬ​ជាវ​ត្ថុ​ដ៏​កម្រ​នៅលើ​លោក​នេះ​ផង​។ បាន​សេចក្តី ថា ដូនតា​ខ្មែរ​បាន​កសាង​ប្រាង្គ​ប្រាសាទ​នេះ​ក៏ ទុកជា​វិមាន​ឬ​ជា​លំនៅដ្ឋាន​នៃ​ព្រះអាទិទេព ដោយមាន​ការតម្កល់​ប​ដិ​មា​ទេវរូប​ជា​ចម្លាក់​ថ្ម​ទាំងនោះ នៅក្នុង​ប្រាង្គ​នីមួយៗ​ផងដែរ​។ ជា ពិសេស​ចំពោះ​ប្រាង្គ​ប្រាសាទ​ទាំងនោះ​ជាទី កន្លែង​សម្រាប់​ព្រះមហាក្សត្រ​ទ្រង់​ធ្វើ​ពិធី​សក្ការ បូជា​ទៅ​ព្រះអាទិទេព ហើយ​ដែល​ចាត់ទុក​ព្រលឹង​បុព្វការី​ជន​របស់​ព្រះអង្គ​គង់ប្រថាប់​នៅ ក្នុង តំណាង​នៃ​ទេវរូប​ទាំងនោះ​ផង​។​

ក្រៅពី​ប្រាង្គ​ប្រាសាទ​ដែល​ចាត់ទុក​ជាទី កន្លែង​ធ្វើ​សក្ការបូជា​របស់​ព្រះមហាក្សត្រ​និង មន្ត្រី​ធំៗ​នោះ ក៏មាន​ទស្សនៈ​មួយទៀត​បាន បញ្ជាក់ថា ប្រាង្គ​ប្រាសាទ​គឺជា​តំណាង​ឋានសួគ៌ នៅលើ​ផែនដី​នេះ​។ ព្រោះ​ឋានសួគ៌​ជា​លំនៅ ដ្ឋា​ន​របស់​ព្រះអាទិទេព ដូចនេះ​ដូនតា​ខ្មែរ​ចង់ អោយ​ព្រះអាទិទេព​ដ៏​មាន​មហិទ្ធិឫទ្ធិ​គង់នៅ​ស្ថិតស្ថេរ​ក្នុង​ការជួយ​ប្រជាពលរដ្ឋ​ខ្មែរ​នោះ គឺ ត្រូវតែ​កសាង​វិមាន​សួគ៌​នោះ​នៅលើ​ផែនដី​ដែល មាន​ប្រាង្គ​ប្រាសាទ​ដ៏​អច្ឆរិយៈ​ជា​តំណាង​ស្រាប់​។ ជាក់ស្តែង​ក្នុង​ទឹកចិត្ត​ដូនតា​ខ្មែរ​បាន​និយាយថា កាលណា​បាន​ទៅដល់​ប្រាសាទអង្គរវត្ត គឺ ប្រៀបបាន​នឹង​ការ​ទៅដល់​ទីឋាន​ដ៏​រំភើប​សប្បាយ​ចាក​ផុតពី​ទុក្ខ​កង្វល់​សៅហ្មង ព្រោះ​គេ យល់ថា ប្រាសាទអង្គរវត្ត​ជា​ឋានសួគ៌​របស់ ទេវតា​ឋិត​នៅលើ​ផែនដី​ខ្មែរ​នេះ​តែម្ដង​៕

ឥន្ទ្រី​យ៍​ខ្មៅ​


Post a Comment

0 Comments

Close Menu