Ad Code

ក្លិប​សូ​ទី​ឡូ​អង្គរ ជ្រើស​រើសយក​កីឡាករ​បរទេស​ជា​ជនជាតិ​ជប៉ុន​ទាំង​៥​នាក់​ត្រៀម​រដូវ​កាល​ថ្មី​



ក្លិប​បាល់ទាត់​សូល​ទី​ឡូ​អង្គរ (Soltilo Angkor FC) ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប និង​ជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League នៅ​រដូវ​កាល​ឆ្នាំ​២០១៩ ខាងមុខនេះ បាន​បង្ហាញថា​ ក្លិប​សម្រេច​ប្រើប្រាស់​កីឡាករ​បរទេស​ជា​ជនជាតិ​ជប៉ុន​សុទ្ធ​ទាំង​៥​នាក់​តែម្តង​។​

យោងតាម​ការកំណត់រ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ជាក់ថា ​ក្លិប​ជា​សមាជិក​របស់​លី​គ​ខ្លួន​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់​ ប៉ុន្តែ​ដាច់ខាត​ក្នុងនោះ​ត្រូវតែមាន​កីឡាករ​ជា​ជនជាតិ​សមាជិក​ទ្វីបអាស៊ី ១​រូប​។ ដូច្នេះ​ក្រុម​សូល​ទី​ឡូ​អង្គរ មាន​កីឡាករ​បរទេស​គ្រប់​ចំនួន​ហើយដោយ​ក្នុងនោះ​មាន​កីឡាករ​Unno Tomoyuki, Fumiya Kogure, Yuta Kikuchi, Kota Motoyama និង Kento Fujihara​។

​លោក ជា ម៉េង​លី អ្នកចាត់ការ​ក្លិប​បាល់ទាត់​សូល​ទី​ឡូ​អង្គរ បានបញ្ជាក់​ប្រាប់​គណៈកម្មកា​រ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) ជុំវិញ​បញ្ហា​ខាងលើនេះ​ថា ​៖ «​នេះ​ជា​ការ​ចង់បាន​ពី​គ្រូ​បង្គោល ហើយ ដោយ​សារ​យើង​បាន​បន្ដ​កុងត្រា​កីឡាករ​ជនជាតិ​ជប៉ុន​រដូវ​កាល​មុន​ចំនួន​៣​នាក់ និង​បញ្ចូល​ឈ្មោះ​បុគ្គលិក​តួនាទី​គ្រូ​អ្នកចាំទី​យើង​ម្នាក់ទៀត ហើយ​ម្នាក់ទៀត​គឺ​យើង​បានជ្រើសរើស​យកមក​ពី​លី​គ​កំពូល​សឹង្ហ​បុរី​។ គាត់​មាន​បទពិសោធន៍​ច្រើន​ទាំង​ជម្រើស​ជាតិ​ហើយ​ពួកគាត់​ងាយ​នឹង​យល់ចិត្ត​គ្នា និង​ចុះសម្រុង​គ្នា​ល្អ ជាមួយ​គ្រូ និង​កីឡាករ​រួម​ក្រុម​»​។​

​សូមបញ្ជាក់ថា ​ក្រុម​សូល​ទី​ឡូ​អង្គរ កាលពី​ស្ថិតនៅក្រោម​ការដឹកនាំរ​ប​ស់លោក Yuki Matsuda​ដែលជា​គ្រូបង្វឹក​ចាស់ បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១០ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០១៨​ក្រោយ​រកបាន​ជ័យជម្នះ​ចំនួន​៥ លើក ហើយ​ធ្លាប់​ស្មើ​៥ លើក​និង​ចាញ់​១២ លើក​មាន​២០​ពិន្ទុ ដែល​អាច​បន្ត​ក្នុង​លី​គ​កំពូល​រដូវ​កាល​បន្ទាប់​ទៀត​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​សូល​ទី​ឡូ​អង្គរ បាន​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​គូប្រជែង​ក្នុង​ខេត្ត​តែមួយ​គឺ​អង្គ​រថា​យ​ហ្គឺ​រ ដោយ​លទ្ធផល​ទាំង​២​ជើង​៣​ទល់​២៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu