Ad Code

លួច​ម៉ូតូ​គេ​បាន​២​ថ្ងៃ ​ត្រូវ​ប៉ូលិស​មូលដ្ឋាន តាម​ក្របួច​វ៉ៃ​ខ្នោះ​មកវិញ



បាត់ដំបង​ ៖​ ជនសង្ស័យ​ចំនួន​៣​នាក់​ ដែល​ពាក់ព័ន្ធ ​នឹង​ករណី​លួច​ ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន នគរបាល​ស្រុក​សង្កែ តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ព្រមទាំង​បាន​រឹបអូស​យក​ម៉ូតូ​នោះ​មកវិញ​ផងដែរ ក្រោយពី​ពួកគេ​បាន​ធ្វើ​សកម្មភាព​លួច​ទៅ​បានតែ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ។

​គួរ​បញ្ជាក់ដែរថា កាលពី​ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលា​ម៉ោង ៦ ព្រឹក​ នៅ ចំណុច​ភូមិ​សម្តេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង មាន​ករណី​ចោរលួច​យក​ម៉ូតូ ១ គ្រឿង ដែល បង្កដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​និង​ចំនួន បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ឈ្មោះ​ហ៊ឹម សើ​ហ្វីអ៊ី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់ នៅ​ចំណុច​កើតហេតុ​ខាងលើ។​

ក្រោយពេល​ទទួល​បាន​ពាក្យបណ្ដឹង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ បាន​ចុះ​ស្រាវជ្រាវ និង កំណត់​មុខសញ្ញា ​គឺ​អាច​មាន​ចំនួន​៣ នាក់​​ ទើប​នៅ​ថ្ងៃទី​៦​ ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង ៤ និង ៥០ នាទី ល្ងាច កម្លាំង​អធិការ​នគរបាល​ស្រុក​សង្កែ សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ឯក​ភ្នំ ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បី​នាក់​នៅ​ចំណុច​ភូមិ​ព្រែក​ខ្ពប ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង។​

ជនសង្ស័យ​ទាំងនោះ​មានឈ្មោះ ១. ឈ្មោះ រ៉េត ចាន់​រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ២. ឈ្មោះ សឺ​ន គឹម​សួរ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង ៣.​ឈ្មោះ ផុន ហុន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ។ ដោយឡែក​ម៉ូតូ គឺ​ជនសង្ស័យ​ឈ្មោះ ផុន ហុន បាន​យក​ទៅ​លក់​អោយ​បង​របស់​ខ្លួន នៅ​ឯ​ខេត្ត​ប៉ៃលិន​ ឯណោះ ទើប​សមត្ថកិច្ច​ស្រុក រួមជាមួយ​នឹង​លោក ស្នងការ​រង ជេ​ត វណ្ណ​នី បាន​ចុះ​ទៅដល់​ចំណុច​ភូមិ​ស្ទឹង​កាច់ ក្នុង​ខេត្ត​ប៉ៃលិន ដោយបាន​ដកហូតយក​ម៉ូតូ​វិញ នា​ល្ងាច​នោះ។ ករណី​នេះ ​ជនសង្ស័យ​ទាំង ៣ នាក់ សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu