Ad Code

លទ្ធផល​ខ្លះៗ នៃ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២



មកទល់នឹង​ពេលនេះ ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ បានបញ្ចប់​ការប្រកួត​និង​រកឃើញ​អ្នកឈ្នះ​បាន​មេដាយ​លើ​វិញ្ញាសា​នៃ​ប្រភេទ​កីឡា​មួយចំនួន​ហើយ មុន​ព្រឹត្តិការណ៍​នេះ ​នឹងត្រូវ​បិទ​បញ្ចប់​នា​ល្ងាច​ថ្ងៃទី​០៤​ ខែមិថុនា​នោះ។

ក្នុងនោះ ប្រភេទ​កីឡាបាល់ទះ លើ​វិញ្ញាសា​បាល់ទះ​នារី ដែល​ចូលរួម​ក្នុងការ​ប្រកួត​កីឡា​ជាតិ​លើក​ទី ២ ឆ្នាំ​២០១៨​នេះ បានបញ្ចប់​ជា​ស្ថាពរ​ហើយ។ ក្រុម​បាល់ទះ​នារី ខេត្តពោធិ៍សាត់ ដណ្តើមបាន​មេដាយមាស បន្ទាប់​យកឈ្នះ​លើ​ក្រុម បាល់ទះ​នារី​ខេត្តកណ្តាល ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​លទ្ធផល​បច្ចេកទេស ៣ ទល់ ២ នោះ។ ជ័យជម្នះ​របស់​ក្រុម​បាល់ទះ​នារី​ខេត្តពោធិ៍សាត់ លើ​ក្រុម​បាល់ទះ​នារី ខេត្តកណ្តាល ក្នុង​លទ្ធផល​បច្ចេកទេស​៣​ទល់​២ គឺ​២៥​ទល់​១៦ - ២៣​ទល់​២៥ - ២១​ទល់​២៥ - ២៤​ទល់​២៦ និង​១៥​ទល់​១១។

ចំពោះ ការប្រកួត​កីឡា​ប៉េតង់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំ​២០១៨ ដែល​បានបញ្ចប់​ដែរនោះ ក្រុមកីឡា​ប៉េតង់​ក្រសួងការពារជាតិ​ដណ្ដើមបាន​មេដាយ​នាំមុខគេ គឺ​បាន​រហូតដល់​ទៅ​៨​គ្រឿង ក្នុងនោះ​មេដាយមាស​៣​គ្រឿង មេដាយប្រាក់​៣​គ្រឿង និង​មេដាយសំរិទ្ធ​២​គ្រឿង។ ចំណែក​ក្រុមកីឡា​ប៉េតង់​មហាផ្ទៃ ដណ្ដើមបាន​មេដាយមាស​ចំនួន​៣ គ្រឿង និង​ខេត្តព្រៃវែង ដណ្ដើមបាន​មេដាយមាស ២ គ្រឿង។ ក្រៅពីនេះ​គេ​សង្កេតឃើញថា ខេត្តកណ្ដាល​ដណ្តើម​មេដាយ​៥​គ្រឿង​ក្នុងនោះ​មេដាយមាស​២​គ្រឿង​និង​មេដាយ និង​មេដាយសំរិទ្ធ​៣​គ្រឿង​។ ក្រុមកីឡា ប៉េតង់​ខេត្តតាកែវ​ដណ្តើម​មេដាយ​៧​គ្រឿង ក្នុងនោះ​មេដាយមាស​១​គ្រឿង មេដាយប្រាក់​៣​គ្រឿង និង​មេដាយសំរិទ្ធ​៣​គ្រឿង និង​ក្រុម​អត្ត​ព​លិ​ក​ប៉េតង់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដណ្តើម​មេដាយ​២​គ្រឿង ក្នុងនោះ​មេដាយប្រាក់​១​គ្រឿង​និង​មេដាយសំរិទ្ធ​១​គ្រឿង​។​ខេត្តកំពង់ស្ពឺ​ដណ្តើម​មេដាយ​២​គ្រឿង​ក្នុងនោះ​មេដាយប្រាក់​១​គ្រឿង​និង​មេដាយសំរិទ្ធ​១​គ្រឿង​ក្រុម​អត្ត​ព​លិ​ក​ប៉េតង់​ខេត្តបាត់ដំបង​និង​ខេត្តបាត់ដំបង​ដណ្តើម​មេដាយសំរិទ្ធ​១​គ្រឿង​ដូចគ្នា។

ដោយឡែក ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ITF នៃ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំ​២០១៨​នេះដែរ​សម្រាប់​លទ្ធផល​ចំណាត់ថ្នាក់ ខេត្ត​ត្បូងឃ្មុំ​ដណ្តើម​មេដាយ​សរុប​៨​គ្រឿង (​មាស​៤ ប្រាក់​២ សំរឹទ្ធ​២) ខេត្តស្ទឹងត្រែង​សរុប ៦​គ្រឿង ( មាស ៤ សំរឹទ្ធ ២) ខេត្តតាកែវ មេដាយ​សរុប ១១​គ្រឿង (​មាស​៣ ប្រាក់ ៥ សំរឹទ្ធ​៣) រាជធានី​ភ្នំពេញ ចំណាត់ថ្នាក់​លេខ​៤ មេដាយ​សរុប​៩ គ្រឿង (​មាស ៣ ប្រាក់​៤ សំរឹទ្ធ​២)​។ ខេត្ត​ព្រះ​វិហារ ចំណាត់ថ្នាក់​លេខ​៥ មេដាយ​សរុប ៦​គ្រឿង (​មាស ២​ប្រាក់ ៣​សំរឹទ្ធ​១ ) ខេត្តកំពង់ស្ពឺ ចំណាត់ថ្នាក់​លេខ ៦ មេដាយ​សរុប ១០​គ្រឿង ( មាស​២ ប្រាក់​២ សំរឹទ្ធ​៦) ខេត្តកោះកុង ចំណាត់ថ្នាក់​លេខ​៧ មេដាយ​សរុប​៤​គ្រឿង (​មាស ២ ប្រាក់ ១ សំរឹទ្ធ​១) ខេត្តកំពង់ចាម ចំណាត់ថ្នាក់​លេខ​៨ មេដាយ​សរុប​៥ (​មាស ១​ប្រាក់ ១​សំរឹទ្ធ​៣ )​។ ចំពោះ​ខេត្តបាត់ដំបង ចំណាត់ថ្នាក់​លេខ​៩ មេដាយ​សរុប ២​គ្រឿង (​មាស​១ សំរឹទ្ធ​១) ខេត្តកណ្តាល ចំណាត់ថ្នាក់​លេខ​១០ មេដាយ​សរុប ១០​គ្រឿង (​ប្រាក់​៣ សំរឹទ្ធ​៧) និង​ខេត្តបន្ទាយមានជ័យ ចំណាត់ថ្នាក់​លេខ​១១ សរុប ៨​គ្រឿង (​ប្រាក់​១ សំរឹទ្ធ​៧) ។​ ​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម កីឡាករ កីឡាការិនី​វ៉ូ​វី​ណា​មរ​បស់​ក្រសួងមហាផ្ទៃ ដណ្តើម​មេដាយ​ចំនួន​៦​គ្រឿង ក្នុងនោះ​មេដាយមាស​២​គ្រឿង​មេដាយប្រាក់​២​គ្រឿង និង​មេដាយសំរិទ្ធ​២​គ្រឿង និង​ក្រុមកីឡា​វ៉ូ​វី​ណា​មរ​បស់​ក្រសួងការពារជាតិ​ដណ្តើម​មេដាយ​ចំនួន​៥​គ្រឿង ក្នុងនោះ​មេដាយមាស​២​គ្រឿង និង​មេដាយសំរិទ្ធ​៣​គ្រឿង​ចំណាត់ថ្នាក់​លេខ​២ ។ ចំណែក​ក្រុមកីឡា​វ៉ូ​វី​ណា​មរ​បស់​ខេត្តស្វាយរៀង ដណ្តើម​មេដាយ​ចំនួន​៥​គ្រឿង ក្នុងនោះ​មេដាយមាស​១​គ្រឿង និង​មេដាយប្រាក់​៤​គ្រឿង​ក្រុមកីឡា​វ៉ូ​វី​ណា​មរ​បស់​ខេត្តព្រៃវែង​ដណ្តើម​មេដាយ​ចំនួន​៣​គ្រឿង​ក្នុងនោះ​មេដាយមាស​១​គ្រឿង និង​មេដាយប្រាក់​២​គ្រឿង ហើយ​ក្រុម​អត្ត​ព​លិ​ក​កីឡា​វ៉ូ​វី​ណា​មរ​បស់​ខេត្តកណ្តាល​ដណ្តើម​មេដាយ​ចំនួន​៦​គ្រឿង ក្នុងនោះ​មេដាយមាស​១​គ្រឿង​មេដាយប្រាក់​១​គ្រឿង​និង​មេដាយសំរិទ្ធ​៤​គ្រឿង​និង​ក្រុម​អត្ត​ព​លិ​ក​កីឡា​វ៉ូ​វី​ណា​ម​របស់​រាជធានី​ភ្នំពេញ​ដណ្តើម​មេដាយ​ចំនួន​៤​គ្រឿង ក្នុងនោះ​មេដាយមាស​១​គ្រឿង មេដាយប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​២​គ្រឿង។

ចំពោះ​ប្រភេទ​កីឡា​វាយ​កូន​បាល់ ក៏បាន​បញ្ចប់​ការប្រកួត​ដែរ ដោយ ក្រសួងការពារជាតិ​ដណ្តើម​មេដាយ​៣​គ្រឿង និង​សំរិទ្ធ​១​គ្រឿង​ឈរ​លំដាប់​កំពូល​តារាង​ការប្រកួត​។​ខេត្តកោះកុង​ដណ្តើម​មេដាយ​៣​គ្រឿង ក្នុងនោះ​មេដាយមាស​២​គ្រឿង និង​មេដាយសំរិទ្ធ​១​គ្រឿង​។​ចំណែក​ក្រុម​អត្ត​ព​លិ​ក​កីឡា​វាយ​កូន​បាល់​រាជធានី​ភ្នំពេញ​ដណ្តើម​មេដាយប្រាក់​៥​គ្រឿង​ក្រុម​អត្ត​ព​លិ​ក​កីឡា​វាយ​កូន​បាល់​ខេត្តសៀមរាប​ដណ្តើម​មេដាយសំរិទ្ធ​២​គ្រឿង​និង​ក្រុម​អត្ត​ព​លិ​ក​កីឡា​វាយ​កូន​បាល់​ខេត្ត​កែប​ដណ្តើម​មេដាយសំរិទ្ធ​១​គ្រឿង។

សម្រាប់​ប្រភេទ​កីឡា​យូ​ដូ​វិញ រាជធានី​ភ្នំពេញ​ដណ្តើម​មេដាយ​១០​គ្រឿង​ក្នុងនោះ​មេដាយមាស​៧​គ្រឿង​មេដាយប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​២​គ្រឿង ក្រុម​ក្រសួងមហាផ្ទៃ​ដណ្តើម​មេដាយ​១០​គ្រឿង​ក្នុងនោះ​មេដាយមាស​៣​គ្រឿង មេដាយប្រាក់​៣​គ្រឿង និង​មេដាយសំរិទ្ធ​៤​គ្រឿង និង​ក្រុម កីឡា​យូ​ដូ​ខេត្ត​ព្រះសីហនុ​ដណ្តើម​មេដាយ​៤​គ្រឿង ក្នុងនោះ​មេដាយមាស​១​គ្រឿង និង​មេដាយសំរិទ្ធ​៣​គ្រឿង ។​ចំណែក​ក្រុម កីឡា​យូ​ដូ​ខេត្តសៀមរាប ដណ្តើម​មេដាយ​៧​គ្រឿង ក្នុងនោះ​មេដាយប្រាក់​៤​គ្រឿង និង​មេដាយសំរិទ្ធ​៣​គ្រឿង រីឯ ក្រុម​អត្ត​ព​លិ​ក​កីឡា​យូ​ដូ​ខេត្តស្ទឹងត្រែង ដណ្តើម​មេដាយ​៥​គ្រឿង ក្នុងនោះ​មេដាយប្រាក់​២​គ្រឿង​និង​មេដាយសំរិទ្ធ​៣​គ្រឿង និង ក្រុម​អត្ត​ព​លិ​ក​កីឡា​យូ​ដូ​ខេត្តកណ្តាល​ដណ្តើម​មេដាយ​៣​គ្រឿង​ក្នុងនោះ​មេដាយប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​២​គ្រឿង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu