កំពង់ឆ្នាំង ៖ កុមារអាយុ៤ម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលគេបានឡើងលេងលើលូស៊ីម៉ងត៍ដែលគេត្រួតទុកលើគ្នា ហើយបានធ្លាក់សង្កត់ចំបំពង.ក។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង។
ប្រជាពលរដ្ឋរស់នៅក្បែរផ្ទះកុមាររងគ្រោះបានឲ្យដឹងថា កុមារារងគ្រោះមាន ឈ្មោះ ចេក សុខគង់ អាយុ៤ឆ្នាំ រស់នៅក្នុងភូមិ/ឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុ កុមាររងគ្រោះបានទៅឡើងឈរលេងលើលូស៊ីម៉ងត៍ ដែលគេដាក់ទុកត្រួតគ្នា និងពេលគេអង្រួនលូនោះលេង ក៏ស្រាប់តែលូស៊ីម៉ងត៍នោះរលំធ្លាក់ និងធ្លាក់ទាំងកុមាររងគ្រោះ ដោយត្រូវលូនោះសង្កត់ចំបំពង់.ក ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុ អ្នកស្រុក បានមកជួយលើកសពកុមាររងគ្រោះ ប្រគល់ឲ្យក្រុមគ្រួសារ និងបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗផងដែរ។ ចំណែកសពកុមាររងគ្រោះ ត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យទានតាមប្រពៃណីនៅក្នុងមូលដ្ឋាន។
ករណីនេះ សមត្ថកិច្ចនិយាយថា មកពីការធ្វេសប្រហែសរបស់អ្នកទុកដាក់លូ និង ក៏ជាការបណ្ដែតបណ្ដោយរបស់មនុស្សចាស់ៗផងដែរ ពេលឃើញក្មេងឡើងលេងលើលូមិនហាមឃាត់ ទើបបង្កឲ្យមានគ្រោះថ្នាក់ស្លាប់បែបនេះ៕
Source: Kampuchea Thmey Daily
0 Comments