Ad Code

រឿង សា​រ័ត្ន ស្វាគមន៍​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី សា​ណាន់ ភុ​ន លើ​សង្វៀន Boostrong Fighter On Fire SEATV



រឿង សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹងត្រូវ​ទទួល​ស្វាគមន៍​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ដែល​ឆ្លងដែន​មកជួប​ប្រកួត​ជាមួយ នៅ​ប៉ុស្តិ៍​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ លើស​ង្វៀន​Boostrong Fighter On Fire នា​ព្រឹក​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ។

រឿង សា​រ័ត្ន ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​សា​ណាន់ ភុ​ន (Sanan Phun) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧ គីឡូក្រាម។ សា​រ័ត្ន ជា​ជើង​ខ្លាំង​មួយរូប ដែល​ការប្រកួត​របស់គេ ទោះ​ឈ្នះក្តី ចាញ់ក្តី មាន​មាន​លក្ខណៈ​តឹងតែង​បំផុត ពោលគឺ​មិនមាន​នរណា​យកឈ្នះ​លើ​រូបគេ ដោយ​ផុយ​ស្រួល​នោះឡើយ។​

ប៉ុន្តែ​អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​រូបនេះ ប្រកួត​មិនសូវ​ជា​ទៀងទាត់​ប៉ុន្មាន​នោះ​ដែរ។ ពោលគឺ​គេ​ជួប​ថៃ​ជាង ២០​លើក គេ​វាយ​ឈ្នះ​១១​លើក​ចាញ់​១០​លើក​និង​ស្មើ​១​លើក។
អ្នកណា​ក៏​គេ​ដឹងថា រឿង សា​រ័ត្ន​ជា​ជើង​ខ្លាំង​ដែរ ទោះបីជា​វាយ​ចាញ់ ក៏​មិនអាច​ចាញ់​ដោយ​ងាយៗ​បាន​ដែរ។

យ៉ាងណា ពេលនេះ​សា​រ័ត្ន ត្រូវបាន​ជួប​ប្រកួត​ជាមួយ​សា​ណាន់ ភុ​ន ដែលជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ចំណូល​ថ្មី​របស់​ថៃ មិនដឹងថា​ឈ្នះ ឬ​ចាញ់​នោះទេ ?។

រឿង សា​រ័ត្ន មានការ​រីកចំរើន​នៅក្នុង​ការប្រកួត​៣​ប្រកួត​ចុងក្រោយ​នេះ​។ ការឡើង​ប្រកួត​ចុងក្រោយ​នេះ​នៅ​SEATV គេ​បាន​វាយ​ស្មើ​ពិន្ទុ​ជាមួយ​ជើង​ខ្លាំង​ថៃ ឆ្លាម ភេត (Chhlam Phat) កាលពី​ថ្ងៃទី​៣១​មីនា ២០១៩​កន្លងទៅនេះ ។​

អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​រូបនេះ វាយ​រាង​ប្រយ័ត្នប្រយែង តែ​រាង​យឺត​បន្តិច ។ សា​រ័ត្ន ជា​អ្នក​ប្រដាល់​ម្នាក់ ដែល​ប្រកួត​និង​ផ្តួល​គូប្រកួត ដោយសារ​តិចនិក​កណ្ដាប់ដៃ កែង និង ជង្គង់។ យ៉ាងណា ប៉ះ​ជាមួយ​សា​ណាន់ ភុ​ន​លើក​នេះ ក៏​រាង​យ៉ាប់​ដែរ។​

សា​ណាន់ ភុ​ន គេ​ក៏​ជា​ជើង​ខ្លាំង​មួយរូប​ដែរ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ គឺ​ទើប​មក​លើក​ទី​១​ប៉ុណ្ណោះ។ គេ​មាន​ប្រវត្តិ​ប្រកួត​៦២​លើក ដោយ​វាយ​ឈ្នះ​៤៩​លើក ចាញ់​១៣​លើក មិនដែល​ស្មើ ខណៈ​ដែល​រឿង សា​រ័ត្ន មាន​ប្រវត្តិ​ប្រកួត​៨៧​លើក ឈ្នះ​៦៥​លើក ចាញ់​១៨​លើក និង​ស្មើ​០៤​លើក​។​ ចាំមើល រឿង សា​រ័ត្ន និង សា​ណាន់ ភុ​ន តើន​រណា​ជា​អ្នកឈ្នះ​នោះ?។​

ធឿន វី​ថា​ត់ អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​ និង​កីឡា​ស្រុក​អន្លង់វែង នឹង​ត្រូវ​ជួប​សាក​កណ្ដាប់ដៃ​ជាមួយ ហេង សំរាំង អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង ខេត្ត​បាត់ដំបង ដោយ​ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់៦៩គីឡូក្រាម។​

វី​ថា​ត់ គេ​ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ មាន​កណ្តាប់ដៃ​ធ្ងន់ ជើង​ទាត់​ខ្លាំង ហើយ​វាយ​មាន​ផ្លែ​ល្អ​ថែម​ទៀត។ គេ​ទើប​មក​ប្រកួត​នៅ​សង្វៀន​ភ្នំពេញ​ម្តង​ពីរដង​ប៉ុណ្ណោះ។ មក​ប្រកួត​លើកចុងក្រោយ​របស់​ធឿន វី​ថា​ត់ កាលពី​ថ្ងៃទី​១៧​ ខែមីនា ឆ្នាំ​២០១៩ គេ​បាន​ភ្លាត់ស្នៀត ត្រូវ​ឈាន ហុង អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ផ្តួល​ឲ្យបោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៤។​

​ចំពោះ ហេង សំរាំង វិញ គេ​មិនមែនជា​អ្នក​ប្រដាល់​ខ្លាំង​ល្បីឈ្មោះ​អ្វី​នោះទេ គ្រាន់តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ ពិសេស​គឺ​កែង​ និង​ជង្គង់ ។ តែ​យ៉ាងណា សំរាំង​ឡើង​ប្រកួត​ឈ្នះ​តិចជាង​ចាញ់។​

ទោះជា​យ៉ាងណា សម្រាប់​ការជួបគ្នា​លើក​នេះ ក្រុមអ្នកវិភាគ​ក៏​ពុំ​ហ៊ាន​ទាយ​ទុក​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​ឡើយ បើទោះជា​ សំរាំង ​ជួប​ជើង​ថ្មី​ក្តី។ ការប្រកួត​ចុងក្រោយ ហេង សំរាំង វាយ​ស្មើ​ជាមួយ​លួ​ន សុខ​ខេង អ្នក​ប្រដាល់​ជើងចាស់​ក្លិប​ពុទ្ធ​សេរី​វង្ស។

សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ គេ​មិន​ហ៊ាន​រំពឹងថា ហេង សំរាំង ឈ្នះ​ឬ​ចាញ់​ធឿន វី​ថា​ត់ នោះទេ ព្រោះ​ សំរាំង​ អន់​កម្លាំង​ស៊ុ​ហ្វ​ជាង​វី​ថា​ត់។​

ចំពោះ​ពុទ្ធ ភា​រិន្ទ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស នឹង​ឡើង​សងសឹក​សៀវ ង៉ុ​យ អ្នក​ប្រដាល់​ក្លិប កង​ពលធំ​អន្តរាគមន៍​លេខ​២។ ពីរ​នាក់​ជួបគ្នា​ក្នុង ​ទម្ងន់​៥៧​គីឡូក្រាម។ ពួកគេ​ពីរ​នាក់​នេះ ធ្លាប់​ប៉ះគ្នា​ម្តង​កាលពី​ថ្ងៃទី​៣១ ខែ​ធ្នូ​ ឆ្នាំ​២០១៨​កន្លងមក ដែល​កាលនោះ​សៀវ ង៉ុ​យ ​ឈ្នះ​ពុទ្ធ ភា​រិន្ទ​ ដោយ​ពិន្ទុ។

ពុទ្ធ ភា​រិន្ទ នេះ គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ និង​វាយ​ខ្លាំង​គួរសម​ដែរ ប៉ុន្តែ​ប្រហែលជា​មិនអាច​សងសឹក​សៀវ ង៉ុ​យ ដែលជា​អ្នក​ប្រដាល់​ជើងចាស់​បានសម្រេច​នោះឡើយ ព្រោះថា​សៀវ ង៉ុ​យ គេ​មាន​ផ្លែ​ល្អ​ជាង។ ចាំមើល ជំនួប​លើក​ទី​២ រវាង​ពុទ្ធ ភា​រិន្ទ និង សៀវ ង៉ុ​យ តើន​រណា​ជា​អ្នកឈ្នះ​នោះ​? ។​

ងឿ​ន វិចិត្រ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ងួន គា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី។​ ពួកគេ​ទាំងពីរ​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។ ចំណែក យូ ផានិត អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ លីន សា​ថា​ត់ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu