ការបង្រៀននិងរៀនគឺវាជាការទាក់ទងគ្នា ទៅវិញទៅមករវាងគ្រូនឹងសិស្សតាមរយៈេម រៀន។ បានសេចក្តីថា គ្រូជាអ្នកបង្រៀនឬពន្យល់បង្ហាញ និងបង្ហើបប្រាប់សិស្ស ឯសិស្សជាអ្នកទទួលតាម ទាន់នូវបំណងរបស់គ្រូ ទាំងខ្លឹមសារមេរៀន និង ទាំងគ្រប់គន្លឹះនៃការស្រាយបំភ្លឺលំហាត់។ ប៉ុន្តែ ទន្ទឹមនេះ គេតែងនិយាយថា បើប្រឹងបង្រៀនតែ ខាងគ្រូ ចំណែកឯសិស្សវិញមិនបានយកចិត្តទុក ដាក់ក្នុងការរៀននោះ ក៏មិនបានទទួលលទ្ធផល ល្អដែរ ពោលគឺវត្ថុបំណងដែលហៅថា គុណភាព នឹងឃ្លាតឆ្ងាយហៅមិនឮនោះឡើយ។
ការពិតការបង្រៀននិងរៀនមានទិសដៅឬ ជាវត្ថុបំណងដ៏ធំនោះ គឺសិស្សមានគុណភាព។ បានសេចក្តីថា គ្រូជាអ្នកបង្រៀនតែងមានគោល បំណងឲ្យសិស្សមានគុណភាពក្នុងការ សិក្សា។ ដោយឡែកសម្រាប់សិស្សវិញដែល បានចំណាយពេលវេលារបស់ខ្លួនក្នុងការរៀន តាមថ្នាក់រៀនរាល់ថ្ងៃនោះ ក៏មានបំណងចង់ ឲ្យខ្លួនមានសមត្ថភាពនិងមានគុណភាព នៃការសិក្សាពិតប្រាកដ។ ព្រោះសមត្ថភាពនិង គុណភាពនេះហើយដែលជាមធ្យាបាយប្រកប ដោយប្រសិទ្ធភាពបំផុតក្នុងការលើកស្ទួយកិត្តិ យសនិងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងការបានឡើង ថ្នាក់ និងការប្រឡងជាប់ព្រមទាំងបានការងារ ធ្វើសម្រាប់ចិញ្ចឹមជីវិតទៀតផង។
យើងសង្កេតឃើញថា ដើម្បីគុណភាពនេះ ត្រូវប្រព្រឹត្តឡើងដោយកត្តាពីរយ៉ាងគឺ៖ ទី១-ការខិតខំប្រឹងប្រែងបង្រៀនរបស់គ្រូ និងទី២-គឺការ ខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សប្រកប ដោយការយកចិត្តទុកដាក់ខ្ពស់។ កត្តា២យ៉ាង នេះហើយដែលគេហៅថា លើកព្រម ដាក់ព្រម ជាមួយគ្នា ឬបើនិយាយយ៉ាងខ្លីថា៖ គ្រូក៏ចង់ បង្រៀននិងសិស្សក៏ចង់រៀន។ ក្នុងគោលបំណង ដែលចេញពីការចង់ដូចគ្នានេះហើយ ទើបការ បង្រៀននិងការរៀនបានប្រកបដោយប្រសិទ្ធ ភាព។
ជាការពិតណាស់ ទាំងការបង្រៀននិងទាំង ការរៀន សុទ្ធតែប្រើប្រាស់ដោយសតិអារម្មណ៍ ដូចគ្នា ពោលគឺមិនមែនជាការបញ្ចូលឬបំពេញ ដូចការដួសទឹកចាក់បំពេញពាងនោះទេ។ មាន ន័យថា គ្រូមិនមែនមានតួនាទីដូចជាអ្នកដួស ទឹកចាក់ពាង ហើយខួរក្បាលសិស្សក៏មិនមែន ជាពាងទឹកនោះឡើយ។ ត្បិតការបង្រៀនរបស់ គ្រូតែងទាមទារឲ្យអារម្មណ៍របស់សិស្សតាម ដាននិងត្រងត្រាប់ប្រកបដោយការត្រិះរិះទើប បានយល់ច្បាស់ ព្រមទាំងបានចេះចាំនូវខ្លឹម សារមេរៀន។ ផ្ទុយទៅវិញ បើគ្រូខំប្រឹងបង្រៀន ប្រាវៗ កោកៗ ដែលជាការយកចិត្តទុកដាក់តែ លើខ្លួនឯងដោយមិនបានតាមដានសិស្សទេ នោះ ឈ្មោះថា ជាការចាក់បង្ហូរតែទ្រឹស្តីរូៗ ដូច ការចាក់ទឹកដាក់ក្បាលទា ដោយសិស្សចាប់មិន ទាន់ ឬសិស្សមិនយល់នោះ ប្រាកដជាសិស្ស ត្រូវចំណាយពេលឥតប្រយោជន៍ជាមិនខាន។ បានសេចក្តីថា ខួរក្បាលសិស្សមិនបានផ្តោតចំ លើការខំប្រឹងបង្រៀនរបស់គ្រូនោះទេ។ ព្រោះ នៅពេលដែលសិស្សមិនយល់ឬឋិតក្នុងភាព ងងឹតនោះ សតិអារម្មណ៍របស់សិស្សពិតជាហោះ ហើរទៅឆ្ងាយមហាែសនឆ្ងាយ។ ត្រង់ហ្នឹងហើយ ដែលគេនិយាយថា គ្រូប្រឹងបង្រៀនតែម្នាក់ឯង ដោយសិស្សមិនបានខំប្រឹងរៀននោះទេ។
ប្រការម្យ៉ាងទៀតផ្ទុយពីសកម្មភាពខាងលើ គឺសិស្សចង់រៀនឬសិស្សខំប្រឹងរៀន ប៉ុន្តែបែរជា គ្រូមិនខំប្រឹងបង្រៀនទេនោះ ក៏មិនបានផលល្អ នោះដែរ។ គេតែងនិយាយថា គ្រូបង្រៀនមាន ជំងឺសតិអារម្មណ៍ គឺគាត់មកបង្រៀនសិស្សតាម បែបចិត្តមិនចង់ ឬគាត់មានការខ្ជិលច្រអូសផ្សំ ផងនោះ ដោយគ្រាន់តែប្រព្រឹត្តទៅយករួចតែ ខ្លួនហៅថា គ្រវីសគ្រវាសនោះ ក៏ការសិក្សា របស់សិស្សពុំបានផលល្អនោះដែរ។ ព្រោះគេ តែងនិយាយថា សិស្សចេះពីគ្រូ តែបើគ្រូគិតថា បើបង្រៀនយកលុយទើបខំប្រឹងបង្រៀននោះ ប្រាកដជាយ៉ាប់បំផុតក្នុងតួនាទីជាគ្រូបង្រៀន។
សរុបសេចក្តីមក ដើម្បីគុណភាព គឺទាំងគុណ ភាពនៃការបង្រៀនផង និងទាំងគុណភាពនៃ ការរៀនរបស់សិស្សផង ទើបបានសម្រេចលទ្ធ ផលល្អ ហៅថា សិស្សមានគុណភាពប្រកបដោយសមត្ថភាពនិងប្រសិទ្ធភាពស្របតាមចក្ខុវិស័យ នៃសាលារៀន៕
លី ហាក់សេង
0 Comments