ប៉ូលិសនៅក្នុងប្រទេសឥណ្ឌាបានទទួលបញ្ជារបស់តុលាការមួយដែលហាមមិនឲ្យផ្សាយបទសម្ភាសន៍មួយជាមួយអ្នករំលោភម្នាក់នៅក្នុងចំណោមពួកអ្នករំលោភជាក្រុមនៅក្រុងដែល្លី។
សេចក្តីសម្រេចចិត្តរបស់តុលាការក្រុងដែល្លី ក៏បានរារាំងផងដែរមិនឲ្យមានការបោះពុម្ពផ្សាយបទសម្ភាសន៍ដែលបានធ្វើឲ្យមនុស្សជាច្រើនខឹងសំបារនៅក្នុងប្រទេសឥណ្ឌា។
សេចក្តីសម្រេចនៅធ្វើឡើងនៅពេលរដ្ឋាភិបាលទាមទារឲ្យមានការពន្យល់មួយពីពួកមន្ត្រីគុកស្ដីពីថាតើអ្នកផលិតខ្សែភាពយន្តជនជាតិអង់គ្លេសបានទទួលសិទ្ធិចូលយ៉ាងម៉េចនោះ។
ការរំលោភនៅក្រុងដែល្លីបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល។ បុរស៤នាក់ត្រូវបានគេកាត់ទោសព្យួរកពីបទរំលោភ និងសម្លាប់និស្សិតស្រីអាយុ២៣ឆ្នាំម្នាក់។
ការសម្ភាសន៍របស់អ្នកផលិតខ្សែភាពយន្តលោកឡេសលីអ៊ូដវិន(LesLee udwin) នោះហាក់ដូចជានៅក្នុងIndia's Daughter ភាពយន្តឯកសារStory ville របស់BBC ដែលនឹងត្រូវផ្សាយថ្ងៃទី៨ ខែមិនា ទិវានារីអន្តរជាតិ។ ភាពយន្តឯកសារនោះក៏នឹងត្រូវគេបញ្ចាំងផងដែរនៅក្នុងទូរទស្សន៍ND IV ក្នុងប្រទេសឥណ្ឌា។
ទីភ្នាក់ងារសារព័ត៌មានPTI បានដកស្រង់សម្ដីពួកមន្ត្រីនិយាយថា រដ្ឋមន្ត្រីមហាផ្ទៃលោករ៉ាណេតស៊ីង(Raj nath singh) បានចាត់ទុកបញ្ហានេះធ្ងន់ធ្ងរហើយបាននិយាយទៅកាន់អគ្គនាយកគុកទីហារទាមទារឲ្យមានសេចក្ដីរាយការណ៍ជាបន្ទាន់មួយ៕
រឹទ្ធ

0 Comments