Ad Code

បារាំង​មាន​មជ្ឈធាតុនិយម​អំពី​

​ ​ប្រទេស​បារាំង​មានការ​សង្ស័យ​នៅ​ថ្ងៃ​អង្គារ ថា​តើ​គម្រោង​ អ ស ប​ នឹង​បង្កក​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ទីក្រុង​អា​ឡេ​ប​ប៉ូ​របស់​ប្រទេស​ស៊ី​រី​នោះ​នឹង​ចេញ​ជា​រូបរាង​ទេ​នោះ​ ហើយ​បាន​បន្ទោស​របប​ក្រុង​ដា​ម៉ាស់​ចំពោះ​ការ​បរាជ័យ​។​
​ ​ឯកអគ្គរដ្ឋទូត​បារាំ​ង​លោក​ហ្វ្រ​ង់​ស្វ័​រ​ដេ​ឡាស​ត្រេ​(Francois Delattre) ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សាសន្តិសុខ ​អ ស ប ​ក្នុង​ខែ​នេះ​បាន​និយាយ​ថា បេសកជន​ពិសេស​ អ ស ប លោក​ស្តា​ហ្វ​ហ្វា​ន​ឌើ​មិ​សទូ​រ៉ា​(Staffan DeMistura) នៅ​តែ​មាន​ការ​គាំទ្រ​ពេញលេញ​របស់​ក្រុមប្រឹក្សា​ដែល​មាន​សមាជិក​១៥​ប្រទេស ទោះបីជា​កិច្ចប្រឹងប្រែង​របស់​លោក​មិន​ជោគជ័យ​ក៏ដោយ​។​
​ ​បេសកជន​រូប​នោះ​បាន​និយាយប្រាប់​សន្និសីទកាសែត​មួយ​ថា​"​ប្រទេស​បារាំង​នៅតែមាន​មជ្ឈធាតុនិយម​អំពី​ឆន្ទៈ​របស់​របប​ដើម្បី​គាំទ្រ​គម្រោង​របស់​ អ ស ប សម្រាប់​អា​ឡេ​ប​ប៉ូ​។​
​ ​លោក​ឌើ​មិ​សទូ​រ៉ា​កាលពី​ខែតុលា បាន​បង្ហើប​ឲ្យ​ដឹង​នូវ​សំណើសុំ​ផ្អាក​ការ​ប្រយុទ្ធ​គ្នា​នៅ​អា​ឡេ​ប​ប៉ូ​ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ និង​បង្កើត​ជំហាន​ទីមួយ​ឆ្ពោះ​ទៅ​រក​កិច្ច​ព្រមព្រៀង​នយោបាយ​កាន់តែ​ធំ​ទូលាយ​មួយ​។​
​ ​កងកម្លាំង​ឧទ្ទាម​ស៊ី​រី​នៅ​អា​ឡេ​ប​ប៉ូ​បាន​បដិសេធ​គម្រោង​នេះ​ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​សំណើ​យោគយល់​គ្នា​មួយ​វិញ​ដើម្បី​បញ្ចប់សង្គ្រាម​ជិត​៤​ឆ្នាំ ដែល​បាន​សម្លាប់​ប្រជាជន​២១០.០០០​នាក់​នោះ​៕
រឹទ្ធ​

Post a Comment

0 Comments

Close Menu