Ad Code

ល្បី​ថា​ក្លិប​គីរីវង់​សុខ​សែន​ជ័យ នឹង​ចូល​មកលេង​ក្នុង​លី​គ​កំពូល​កម្ពុជា ជំនួស​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ដែល​ប្រកាស​រំសាយ​ក្រុម



ក្លិប​បាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ សមាជិក​ក្នុង​ពានរង្វាន់​លី​គ​លំដាប់​ទី​២​កម្ពុជា​កាលពី​ឆ្នាំ​២០១៧ ទំនង​នឹង​ទទួលបាន​កៅអី​ចូលរួម​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ដោយ​ស្វ័យប្រវត្តិ​ដើម្បី​ជំនួស​កៅអី​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ដែល​ប្រកាស​រំសាយ​ក្រុម​កាលពីពេល​ថ្មីៗ ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​។

​យ៉ាង​ណា​ក្តី​ដំណឹង​នេះ​ស្ថិតនៅ​ជា​ពាក្យចចាមអារ៉ាម​នៅឡើយ​ ខណៈ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) នៅ​មិនទាន់​ចេញ​សេចក្តីជូនដំណឹង​ណា​ជាក់លាក់​នៅឡើយ​។ ម្យ៉ាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក៏​មិនទាន់​រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​លី​គ​លំដាប់​ទី​២​សម្រាប់​ឆ្នាំ​២០១៨ នៅឡើយ​ដែរ​មកទល់នឹង​ចុងខែ​ធ្នូ នេះ​។ កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​គឺ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានសម្រេច​ឱ្យ​ក្រុម​ខ្លាំង​ចំនួន​២​មកពី​លី​គ​លំដាប់​ទី​២ ឡើង​ទៅលេង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ដែល​ជម្រុះ​ក្រុម​បាត​តារាង​ចំនួន​២​ក្រុម​ចេញ​។



យ៉ាងណាក្តី​ក្លិប​គីរីវង់​សុខ​សែន​ជ័យ បានបង្ហាញ​ពី​ការត្រៀមខ្លួន​យ៉ាងសកម្ម​ក្រោយ​ការ​ការដឹកនាំ​ពី​សំណាក់​គ្រូបង្វឹក​ថ្មី​គឺ​លោក Ekapob Potisai ដែលជា​អតីត​កីឡាករ​ជម្រើសជាតិ​ថៃ ជំនាន់​និង​ជា​អតីត​គ្រូ​បង្គោល​នៃ​ក្លឹប Savan United នៃ​លី​គ​កំពូល​ឡាវ​ផងដែរ​។ យ៉ាងណាក្តី​ក្លិប​នេះ​មាន​លោក សុខ ពុទ្ធិ​វុ​ធ ជា​ប្រធាន​ក្លិប​ហើយ​មាន​លោក ឌុ​ក វាសនា ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​ផងដែរ។

​ក្រុម​គីរីវង់​សុខ​សែន​ជ័យ បាន​ធ្លាក់​ទៅ​ចេញពី​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) កាលពី​ឆ្នាំ​២០១៧ កន្លងទៅ​ក្រោយ​ឈរ​លេខ​រៀង​ទី​១២ ក្នុងចំណោម​ក្រុម​ជា​សមាជិក​ទាំង​១២​នៅ​ឆ្នាំ​នោះ​។ ទន្ទឹម​នឹង​គ្នា​នេះដែរ​លោក ផាន់ ចាន់​ផាត ដែលជា​គ្រូបង្វឹក​ចាស់​ធ្លាប់បាន​ដឹកនាំ​ជាច្រើន​ឆ្នាំ​មកនេះ​ត្រូវបាន​ក្លិប​ប្តូរ​តួរ​នាទី​ទៅជា​គ្រូ​ជំនួយ​វិញ​។

សម្រាប់​នៅ​ឆ្នាំ​២០១៨ នេះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ បាន​ចូលរួម​ក្នុង​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដោយ​ចាញ់​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ដោយ​លទ្ធផល ២​ទល់​១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ជើងឯក​ថ្នាក់​ខេត្ត​។ ប៉ុន្តែ​ពេល​ឡើងដល់​វគ្គ​ជម្រុះ​ថ្នាក់ជាតិ​បាន​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុមចុង​ក្រោយ​ បន្ទាប់​ពី​ចាញ់​ក្រុម​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ដោយ​លទ្ធផល​៣ទល់​២៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu