Ad Code

ឯកសារ​របស់​លោក​ស្នូ​ដេ​ន ៖ នូវែលហ្សេឡង់​កំពុង​ស៊ើបការណ៍​ប្រទេសជិតខាង​ប៉ាស៊ីហ្វិក​ និង​ឥណ្ឌូនេស៊ី​

​ ​តាម​ឯកសារ​ដែល​បាន​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ឲ្យ​ដឹង​ថា ប្រទេស​នូវែលហ្សេឡង់​បាន​និង​កំពុង​ស៊ើបការណ៍​តាម​អេឡិចត្រូនិក​នូវ​បណ្ដា​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​របស់​ខ្លួន និង​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​កំពុង​ចែករំលែក​ព័ត៌មាន​ចារកម្ម​ជាមួយ​ពួក​សម្ពន្ធមិត្ត​អន្តរជាតិ​របស់​ខ្លួន​។​
​ ​ឯកសារ​ដែល​ត្រូវ​បាន​ផ្សាយ​ដោយ​អតីត​ភ្នាក់ងារ​របស់​អាជ្ញាធរ​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​លោក​អេ​ដ​វើដ ស្នូ​ដេ​ន (Edward Snowden) និង​កំណត់​ថ្ងៃ​ម្តង​ទៀត​នៅ​ឆ្នាំ​២០០៩​នោះ​និយាយ​ថា ទី​ភ្នាក់ងារ​ចារកម្ម​អេឡិចត្រូនិក​បាន​ចាប់​អ៊ីមែល ទូរស័ព្ទ​លើ​តុ ទូរស័ព្ទ​ចល័ត​សារ ​សារព័ត៌មាន​សង្គម និង​ទំនាក់ទំនង​ព័ត​មាន​ផ្សេងៗ​នៅក្នុង​បណ្ដា​រដ្ឋ​តូចៗ​នៅ​ប៉ាស៊ីហ្វិក ​ដែល​ក្នុង​នោះ​រួមមាន​ប្រទេស​ហ្វ៊ី​ជី សា​ម៉ា​វ កោះ​សូ​ឡូ​ម៉ុង និង​ប៉ូ​លិ​នេ​ស៊ី​បារាំង​។​
​ ​ឯកសារ​នោះ​ក៏បាន​និយាយ​ផង​ដែរ​ថា ភ្នាក់ងារ​GCSB ម្នាក់​របស់​ប្រទេស​នូវែលហ្សេឡង់​ បាន​ធ្វើការ​ជាមួយ​ក្រុមប្រឹក្សា​ចាងហ្វាង​ផ្តល់​សញ្ញា​អូស្ត្រាលី​នៅ​ក្នុង​ការ​ស៊ើបការណ៍​ក្នុង​ក្រុមហ៊ុន ទូរស័ព្ទ​ដៃ Telkomsel របស់​ឥណ្ឌូនេស៊ី​៕
រឹទ្ធ​

Post a Comment

0 Comments

Close Menu