Ad Code

ប្រទេស​ចិន​សុំ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​បន្ថយកម្ដៅ​នៅ​តាម​ព្រំដែន​

​ ​មន្ត្រីជាន់ខ្ពស់​ចិន​ម្នាក់​បាន​និយាយប្រាប់​បេសកជន​មី​យ៉ាន់​ម៉ា​ម្នា​ក់​ថា ប្រទេស​មី​យ៉ាន់​ម៉ា​ត្រូវតែ​ធានា​ឲ្យ​បាន​នូវ​បន្ថយកម្ដៅ​នៅ​តាម​បណ្តោយ​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន ហើយ​គ្រប់​ភាគី​ទាំងអស់​ត្រូវតែ​ធ្វើការ​អត់ធ្មត់ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា ដែល​បាន​ជំរុំ​ឲ្យ​ជនភៀសខ្លួន​ចូល​ក្នុង​ប្រទេស​ចិន​នោះ​។​
​ ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ចោទ​ប្រកាន់ពួក​ទាហាន​ស៊ីឈ្នួល​ចិន​ថា​កំពុង​ប្រយុទ្ធ​ជាមួយ​ពួក​ឧទ្ទាម​ជនជាតិភាគតិច​ចិន​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ភាគ​ខាងជើង​តំបន់​កូ​កាង​ និង​បាន​ស្វែងរក​កិច្ច​សហ​ប្រតិបត្តិការ​របស់​ប្រទេស​ចិន​ដើម្បី​រារាំង​ការវាយប្រហារ​របស់​ពួក​ភេរវករ​ដែល​បាន​ធ្វើ​ចេញពី​ទឹកដី​របស់​ខ្លួន​នោះ​។​
​ ​ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​កាលពី​ខែ​មុន​រវាង​កងទ័ព​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ និង​កងទ័ព​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ​ជាតិ​មី​យ៉ាន់​ម៉ា (MNDAA)​ដែល​ជា​ពួក​ក្រុម​សេសសល់​របស់​គណបក្ស​កុម្មុយនីស្ត​ភូមា ជា​កងកម្លាំង​ឧទ្ទាម​ដ៏​មានអំណាច​គាំទ្រ​ដោយ​ចិន ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​មុន​មានការ​បែកបាក់​នៅក្នុង​ឆ្នាំ​១៩៨៩​មក​។​
​ ​ពួក​ជនភៀសខ្លួន​រាប់ពាន់នាក់​បាន​ចូលទៅក្នុង​ខេត្ត​យូ​ណាន នៅ​ភាគ​និរតី​របស់​ប្រទេស​ចិន ដែល​ភាគ​ច្រើន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិន​សប្បាយចិត្ត​៕
រឹទ្ធ​

Post a Comment

0 Comments

Close Menu