Ad Code

ការ​ចរចា​សន្តិភាព​របស់​ស៊ូដង់​ខាងត្បូង​បរាជ័យ​

​ ​ពួក​អ្នកសម្របសម្រួល​និយាយ​ថា ពួក​មេដឹកនាំ​ដែល​កំពុង​ធ្វើសង្គ្រាម​របស់​ប្រទេស​ស៊ូដង់​ខាងត្បូង​មិនបាន​សម្រេច​កិច្ចព្រមព្រៀង​មួយ​ដើម្បី​បញ្ចប់សង្គ្រាម​ស៊ីវិល​ជាង​មួយឆ្នាំ ដោយមាន​ការ​បរាជ័យ​ចុងក្រោយបង្អស់​នៅក្នុង​ការចរចា​សន្តិភាព​ដើម្បី​ក្រាល​ផ្លូវ​សម្រាប់​ទណ្ឌកម្ម​ដែល​អាច​កើត​មាន​។​
​ ​នាយករដ្ឋមន្ត្រី​អេ​ត្យូ​ពី​បាន​និយាយ​ថា ប្រធានាធិបតី​របស់​ប្រទេស​ស៊ូដង់​ខាងត្បូង​លោក សាល​វ៉ា​គៀរ (Salva Kiiv)​ និង​មេដឹកនាំ​ឧទ្ទាម​លោក​រឺ​អេក​ម៉ា​ចា (Riek Machar) បាន​ខកខាន​កាល​កំណត់​មួយ​ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​នៅពេល​យប់​អាធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ថា​ការចរចា​បន្ត​ទៀត ធ្វើ​នៅ​ថ្ងៃ​សុក្រ​មិនបាន​ផ្តល់​នូវ​ការ​រក​ច្រកចេញ​ដែល​ចាំបាច់​នោះ​។​
​ ​លោក ហេ​ឡង់​ម៉ា​រិ​យុំាដេ​សា​ឡេ​ហ្កេ​ន (Hailemarian De Salegn) បាន​និយាយ​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​ផ្សាយ​ដោយ​ប្លុក​តំបន់​អាហ្វ្រិក​ខាងកើត​IGHD ដែល​បាន​និង​កំពុង​ព្យាយាម​សម្រប​សម្រួល​កិច្ចព្រមព្រៀង​សន្តិភាព​ថា "​បញ្ហា​នេះ​មិនអាច​ទទួលយក​បានទេ ទាំង​ស្មារតី​ទាំង​នយោ​បាយ​៕
រឹទ្ធ​

Post a Comment

0 Comments

Close Menu