Ad Code

បុរស​អូ​ហៃ​យ៉ូ ត្រូវ​បាន​គេ​ចោទប្រកាន់​មាន​គម្រោង​វាយប្រហារ​វិមាន​កា​ពី​តូ​ល​

​ ​បុរស​អូ​ហៃ​យ៉ូ​ម្នាក់​ដែល​បាន​អះអាង​ស្មោះត្រង់​នឹង​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ និង​ត្រូវ​គេ​ចោទ​ប្រកាន់​ពី​បទ​មាន​គម្រោង​វាយប្រហារ​ទៅលើ​វិមាន​កា​ពី​តូ​ល​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ទូរទស្សន៍​មួយ​ថា លោក​នឹង​បាញ់​ក្បាល​ប្រធានាធិបតី​បា​រ៉ា​ក់​អូ​បា​ម៉ា​។​
​ ​លោក​គ្រី​ស​ថប់​ហ្វើ​ខន​ណែ​ល (Christopher Cornell)​អាយុ​២០​ឆ្នាំ បាន​និយាយប្រាប់​ទូរទស្សន៍ Fox 19WXIX របស់​Cincinnati ថា​ប្រសិនបើ​លោក​មិន​ត្រូវ​បាន​ពួក​ភ្នាក់ងារ​FBI ចាប់ខ្លួន​នៅក្នុង​ខែ​មករា​ទេ​នោះ លោក​នឹង​រៀបចំ​គម្រោង​ដើម្បី​បង្កប់​គ្រាប់បែក​នៅ​វិមាន​កា​ពី​តូ​ល​ និង​នៅ​ស្ថានទូត​អ៊ីស្រាអែល​។​
​ ​លោក​ខន​ណែ​ល បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​មួយ​ពី​សង្កាត់​Boone រដ្ឋ​កេ​នតា​គី នៅ​ថ្ងៃ​សុក្រ​ថា "​តើ​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​? ខ្ញុំ​នឹង​កាន់​កាំភ្លើង​របស់ខ្ញុំ ខ្ញុំ​នឹង​តម្រង់​ក្បាល​របស់​អូ​បា​ម៉ា ហើយ​ខ្ញុំ​និង​កេះកៃ​កាំភ្លើង​"
រឹទ្ធ​

Post a Comment

0 Comments

Close Menu