Ad Code

លោក ​អូ​បា​ម៉ា​ បង្ខំចិត្ត​ចាត់វិធានការ​ ចំពោះ​ការគ្រប់គ្រង​កាំភ្លើង​

នៅ​ថ្ងៃ​អង្គារ លោក​ប្រធានាធិបតី​ បា​រ៉ា​ក់ ​អូ​បា​ម៉ា​ នឹង​ណែនាំ​ពី​សកម្មភាព​ប្រតិបត្តិ​មួយ​ ដើម្បី​ព្យាយា ម​បន្ធូរបន្ថយ​អំពើ​ហិង្សា​កាំភ្លើង​នៅ​សហរដ្ឋអាមេរិក​ ដោយ​ឆ្លងកាត់​សភា​ ហើយ​ដំណើរការ​នៅ​ឆ្នាំ​២​០​១​៦​ ដោយ​ចាប់ផ្តើម​កាលពី​ឆ្នាំមុន​នៅក្នុង​សេត​វិមាន លោក ​អូ​បា​ម៉ា ​នឹង​មិន​អើពើ​អំពី​គណបក្ស​ប្រឆាំ​ង​ទេ​ ហើយ​ចាត់​វិធាន​ជា​ឯកតោភាគី ​ដើម្បី​គ្រប់គ្រង​ការ​លក់​កាំភ្លើង ​និង​ទប់ស្កាត់​ការទិញ​ខុសច្បាប់ ។​



អគ្គមេធាវី Loretta Lynch បាន​និយាយ​ថា វិធានការ​នេះ​នឹង​រឹត​បន្តឹង​ច្បាប់​លើ​អ្នក​ត្រូវតែ​ចុះឈ្មោះ​ជា ឈ្មួញ​កាំភ្លើង ​ហើយ​អ្នកទិញ​ត្រូវតែ​ពិនិត្យមើល​ជីវប្រវត្តិ​។​



វា​នឹង​ជំរុញ​ឲ្យ​មន្ទីរ​បញ្ចកោណ​ទទួល​បាន​អាវុធ​ពី​ក្រុមហ៊ុន​ផលិត​ ដែល​បាន​ប្រើ “​បច្ចេកវិទ្យា​សុវត្ថិភា​ព​កាំភ្លើង​” ដូចជា​ម៉ាស៊ីន​ស្កេន​ស្នាម​ម្រាមដៃ។​



លោក ​អូ​បា​ម៉ា ​នឹង​ពិភាក្សា​ពី​វិធានការ​ថ្មី​នេះ​ នៅក្នុង​បន្ទប់​ខាងកើត​នៃ​សេត​វិមាន​នៅ​ថ្ងៃ​អង្គារ​។​



មនុស្ស​ប្រមាណ​ជា ៣០.០០០ នាក់​បាន​ស្លាប់​នៅក្នុង​អំពើ​ហិង្សា​កាំភ្លើង​ជា​រៀង​រា​ល់ឆ្នាំ ​នៅក្នុង​សហ​អាមេរិក ​ខណៈ​ភាគច្រើន​គឺ​ដោយសារ​ការ​ធ្វើ​អត្តឃាត។​



ក្នុងអំឡុងពេល​លោក ​អូ​បា​ម៉ា​ កាន់​តំណែង​ជា​ប្រធានាធិបតី​រយៈពេល​៧​ឆ្នាំ លោក​ជា​ញឹកញាប់​បាន​បង្ហាញ​កំហឹង​ និង​ការ​ខកចិត្ត​ ចំពោះ​ការ​បដិសេធ​របស់​សភា ​ក្នុង​ការ​រឹត​បន្តឹង​ការគ្រប់គ្រង​កាំភ្លើង។​



នៅមុន​ថ្ងៃ​នៃ​សេចក្ដីប្រកាស​នេះ លោក ​អូ​បា​ម៉ា ​បាន​ទទួល​ស្គាល់​ថា ​សកម្ម​ភាព​ប្រតិបត្តិ​របស់​លោក​នឹង​មិន​ត្រូវ​បាន​ដោះស្រាយ​ដល់​រាល់​បទល្មើស​ហិង្សា​ នៅក្នុង​ប្រទេស​នេះ​ទេ​។ វា​នឹង​មិន​ទប់ស្កាត់​រាល់​ការ​បាញ់​ប្រហារ​ធំ​មួយ​ឡើយ​។ វា​នឹង​មិន​អាច​យក​គ្រប់​កាំភ្លើង​ចេញពី​ដៃ​របស់​ឧក្រិដ្ឋជន​បាន​ឡើ​យ។​



ប៉ុន្តែ​លោក​បាន​និយាយ​ថា “​វា​នឹង​អាច​ជួយ​ជីវិត​នៅក្នុង​ប្រទេស​នេះ​ ហើយ​បន្ថយ​ភាព​ឈឺចាប់​របស់​ក្រុម​គ្រួសារ​នានា​”​។​



ទោះបីជា​យ៉ាងណាក៏ដោយ បេក្ខជន​ប្រធានាធិបតី​ជា​ច្រើន​រូប​នៃ​គណបក្ស​សាធារណរដ្ឋ​ និង​ប្រធាន​សភា​លោក Paul Ryan បាន​ចោទប្រកាន់​លោក​អូ​បា​ម៉ា​ថា​បាន​ប្រឆាំង​ចំពោះ​ជនជាតិ​អាមេរិក ​ដែល​មាន​តម្លៃ​សិទ្ធិ​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​ទទួល​បាន​អាវុធ​។​



លោក Ryan បាន​ឲ្យ​ដឹង​ថា “​យើង​ទាំង​អស់​គ្នា​រង​ការឈឺចាប់ ​ដោយ​អំពើ​ឃោរឃៅ​នា​ពេល​ថ្មីៗ​នេះ​នៅក្នុង​ប្រទេស​របស់​យើង​ ប៉ុន្តែ​ទង្វើ​របស់​ប្រធានាធិបតី​អាច​រារាំង​ពួកគេ​បានទេ​។​ យើង​បានឃើញ​ជាប់លាប់​ថា មូលហេតុ​នៃ​ការវាយប្រហារ​ទាំងនេះ​បាន​ក្លាយជា​ជំងឺផ្លូវចិត្ត​”​។​



ការស្ទង់មតិ​នានា​បាន​បង្ហាញថា ជនជាតិ​អាមេរិក​ភាគច្រើន​បាន​គាំទ្រ​ច្បាប់​កាន់កាប់​កាំភ្លើង​តឹងរ៉ឹង​ជាង​មុន​។ ប៉ុន្តែ​ការ​គាំទ្រ​នោះ​មានការ​ថយ​ចុះ​ ដោយសារតែ​ការ​ព្រួយបារម្ភ​អំពី​ក្រុម​រដ្ឋ​ឥស្លាម ​និង​ការ​គំរាម​កំហែង​កាន់តែ​ធំ​ពី​ក្រុម​ភេរវកម្ម។​



ផែនការ​របស់​ លោក ​អូ​បា​ម៉ា​ អាច​នឹង​ដាក់​សម្ពាធ​ចំពោះ​សម្ព័ន្ធមិត្ត​នៃ​គណបក្ស​ប្រជាធិបតេយ្យ​របស់​គាត់​ ដែល​នឹង​ប្រឈមមុខ​នឹង​ការបោះឆ្នោត​ដ៏​លំបាក​៕


AFP



លោក ​អូ​បា​ម៉ា​ បង្ខំចិត្ត​ចាត់វិធានការ​ ចំពោះ​ការគ្រប់គ្រង​កាំភ្លើង​

Post a Comment

0 Comments

Close Menu