Ad Code

តម្លៃ​ប្រេង​បាន​ទទួល​មកវិញ ដោយ​សារភាព​តានតឹង​ ការទូត​រវាង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​អ៊ីរ៉ង់​

តម្លៃ​ប្រេង​បាន​កើនឡើង​យ៉ាង​ខ្លាំង ខណៈ​ដែល​ភាព​តានតឹង​រវាង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​អ៊ីរ៉ង់​បាន​កើន​ឡើង បន្ទាប់ពី​ព្រះរាជាណាចក្រ​នេះ​បាន​ប្រហារជីវិត​បព្វជិត​មូស្លីម ស៊ី​អា ដ៏​លេចធ្លោ​ម្នាក់​នោះ។


​ប្រេង​ឆៅ Brent futures បាន​ឡើងថ្លៃ ៣,៣ ភាគរយ​ទៅដល់ ៣៨,៥០ ដុល្លារ​ក្នុង​មួយ​បារ៉ែល ជាត​ម្លៃ​ខ្ពស់បំផុត​របស់​ប្រេង​គំរូ នៅ​លើ​ពិភពលោក​សម្រាប់​រយៈពេល​ប្រហែល ៣ សប្ដាហ៍​នេះ​។ លោក Ric Spooner អ្នកវិភាគ​ម្នាក់​នៅ​ទីផ្សារ CMC នៅ​ទីក្រុង​ស៊ីដនី​បាន​និយាយថា ពុំ​មានការ​គំរាម​គំហែង​នឹង​កើតមានឡើង នៅ​ក្នុងពេល​ឆាប់ៗ ចំពោះ​ការផលិត​ប្រេង​នោះទេ ប៉ុន្ដែ​ថា ជម្លោះ​នេះ​គឺជា​មូលហេតុ​មួយ ដែល​ត្រូវ​តែមាន​ការ​ព្រួយបារម្ភ​ដែរ​។ លោក Spooner បាន​និយាយប្រាប់ Bloomberg news ថា វា​អាច​ត្រូវបាន​មើលឃើញ​ដោយ​ទីផ្សារ​ថា ជា​ជំហាន​កើន​ឡើងជា​លំដាប់ នៅ​ក្នុង​លទ្ធភាព​មួយ​នៃ​ការ​បង្កើន​បញ្ហា​រយៈពេល​យូរ នៅ​ក្នុង​ប្រទេស​ផលិត​ប្រេង​ស្នូល​ទាំងឡាយ របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​អ៊ីរ៉ង់។

​ ​

​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត​បាន​ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​អ៊ីរ៉ង់ បន្ទាប់ពី​បាតុករ​បាន​វាយ​ស្ថានទូត​របស់ខ្លួន នៅ​ទីក្រុង​តេ​អេ​រ៉ង់ កាលពី​ថ្ងៃ​សៅរ៍ និង​បាន​ដុតបំផ្លាញ​អគារ​របស់​ស្ថានទូត​នោះ​ផង​។ ការវាយប្រហារ​ដ៏​ខ្លាំងក្លា​នេះ​ត្រូវ​បាន​ផ្ទុះឡើង ដោយ​ការ​ប្រហារជីវិត លោក Sheikh Nimr al-Nimr ជា​អ្នក​រិះគន់​រាជាធិបតេយ្យ​របស់ អារ៉ាប៊ីសាអ៊ូឌីត​។ លោក Al-Nimr ត្រូវបាន​សម្លាប់​ជាមួយ​មនុស្ស ៤៦ នាក់​ផ្សេងទៀត ដែល​រង​ការ​ចោទប្រកាន់ថា មាន​កំហុស​ជា​ក្រុម​ភេរវជន​នោះ​។​

​ ​

​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​អារ៉ាប៊ីសាអ៊ូឌីត លោក Adel al-Juber បាន​និយាយថា បុគ្គលិក​ការទូត​អ៊ីរ៉ង់ ដែល​គ្រប់គ្រង​ដោយ​និកាយ ស៊ី​អា នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ត្រូវបាន​ផ្ដល់​ពេល ៤៨ ម៉ោង​ឲ្យ​ចាក​ចេញពី​ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអ៊ូឌីត ដែល​ដឹកនាំ​ដោយ​និកាយ​ស៊ុន​នី​។​

​ ​

​ជម្លោះ​នេះ​គឺជា​វិបត្ដិ​ដ៏​អាក្រក់​បំផុត រវាង​អំណាច​ពីរ​នៅក្នុង​តំបន់​នេះ ដឹកនាំ​ដោយ​និកាយ​ឥស្លាម ដែលមាន​ការប្រកួតប្រជែង​គ្នា​នេះ ចាប់តាំងពី​ទសវត្សរ៍ ឆ្នាំ ១៩៨០ មកម្ល៉េះ​។​

​ ​

​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​ប្រទេស​អ៊ីរ៉ង់ គឺជា​សមាជិក​ដ៏​មានអំណាច​បំផុត របស់​អង្គការ​ប្រទេស​អ្នក​នាំ​ប្រេង​ចេញ (OPEC) និង​បាន​ប្រយុទ្ធ​ដើម្បី​ឥទ្ធិពល​នៅក្នុង​តំបន់​។ ពួក​អ្នកវិភាគ​បាន​និយាយថា ការដក​យកចេញ​នូវ​ការដាក់ទណ្ឌកម្ម​របស់​លោកខាងលិច ប្រឆាំងនឹង​ប្រទេស​អ៊ីរ៉ង់ នឹង​បន្ថែម​ទៅលើ​ប្រេង​បម្រុង​របស់​ពិភពលោក។


ប្រេង​កំពុង​ឡើងថ្លៃ បើទោះបីជា​ទិន្នន័យ​សកម្មភាព​ផលិត​មាន​សភាព​ខ្សោយ នៅ​ប្រទេស​ចិន ដែល​បាន​បណ្ដាល​ឲ្យ​ភាគហ៊ុន​អឺរ៉ុប​ធ្លាក់ចុះ​នោះ​ក៏ដោយ​។ ប្រេង​ឆៅ Brent បាន​ធ្លាក់ចុះ ៣៥ ភាគរយ កាលពី​ឆ្នាំ​កន្លងមក នៅពេលដែល​តម្រូវការ​ពី​ប្រទេស​ចិន មាន​សភាព​យឺត និង OPEC ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត រក្សា​ការផលិត​របស់ខ្លួន បើទោះបីជា​កំណើន​ប្រេង​នៅលើ​ពិភពលោក​លើស​តម្រូវការ​ក៏ដោយ​៕

The Guardian



តម្លៃ​ប្រេង​បាន​ទទួល​មកវិញ ដោយ​សារភាព​តានតឹង​ ការទូត​រវាង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​អ៊ីរ៉ង់​

Post a Comment

0 Comments

Close Menu