Ad Code

សង្ស័យ​គំនុំ​ក្រុមក្មេងស្ទាវ​ជាង​១០​នាក់​ជិះ​ម៉ូតូ​មក​ព្រួត​កាប់​ម្ចាស់​ហាង​កាហ្វេ​របួសធ្ងន់​ម្នាក់​

​ភ្នំពេញៈ​ជនរងគ្រោះ​ម្នាក់​បាន​រងរបួស​ដាច់​សាច់​ក្បាល​មួយ​ដុំ​ធ្លាក់​មក​ដី​បន្ទាប់ពី​ត្រូវ​ក្រុមក្មេងស្ទាវ​មួយក្រុម​ប្រមាណ​១៥​នាក់​ជិះ​ម៉ូតូ​ពី​៦​ទៅ​៧​គ្រឿង​ប្រដាប់​ដោយ​ដាវ​កែច្នៃ​មក​ព្រួត​កាប់​ជនរងគ្រោះ​ជា​ម្ចាស់​ហាង​កាហ្វេ​បណ្ដាល​ឲ្យ​រងរបួស​ដាច់​សាច់​ក្បាល​១​ដុំ​ខណៈពេល​ជនរងគ្រោះ​រូបនេះ​ស្ទុះ​ទៅ​រង​ជំនួស​ម្ដាយ​របស់ខ្លួន​នោះ​។​

ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​២០​នាទី​ល្ងាច​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ហាង​កាហ្វេ​យីហោ​ហុង​លី​ស្ថិតនៅ​ក្នុងភូមិ​ថ្នល់បំបែក​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ជនរងគ្រោះ​ដែល​រយះ​ក្បាល​មានឈ្មោះ​អូ សុខ​ហេង​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​ដោយ​រងរបួស​រយះ​ក្បាល​។​ក្នុងនោះ​ក្រុម​ជនដៃដល់​បាន​កាប់បំផ្លាញ​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​ទៀតផង​។​

ចំណែក​ក្រុមក្មេងស្ទាវ​មាន​គ្នា​ជិត​១៥​នាក់​ជិះ​ម៉ូតូ​ប្រមាន​ជា​៧​គ្រឿង​ប្រដាប់​ដោយ​ដាវ​កែច្នៃ​ជិត​១០​ដើម​។​

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ខណៈពេល​ភ្ញាវ​មួយចំនួន​កំពុង​អង្គុយ​ផឹក​កាហ្វេ​សុខៗ​ស្រាប់​តែមាន​ក្រុមក្មេងស្ទាវ​មួយក្រុម​ជិះ​ម៉ូតូ​មក​ប្រសាច​មក​ឈប់​មុខ​ហាង​នោះ​ហើយ​ស្ទុះ​ចុះ​ពីលើ​ម៉ូតូ​ទៅ​កាប់​ក្រុមគ្រួសារ​ជនរងគ្រោះ​យ៉ាង​អនាធិបតេយ្យ ។ រំពេច​នោះ​ជនរងគ្រោះ​ខំ​គេច​ពី​ផ្លែដាវ​ជនដៃដល់​យ៉ាង​វក់វី​តែ​ពេលនោះ​ដោយសា​កាប់​ទៅលើ​ជនរងគ្រោះ​មិនត្រូវ​ពួកគេ​បាន​បែរ​ទៅរក​កាប់​ស្ដ្រី​ជា​ម្ដាយ​ជនរងគ្រោះ​ទៅវិញ​ជាហេតុ​នាំ​ឲ្យ​ជនរងគ្រោះ​ស្ទុះ​ទៅ​ជួយ​រង​ដាវ​ជំនួស​ម្ដាយ​បណ្ដាល​ឲ្យ​ត្រូវ​មួយ​ដាវ​ដាច់​សាច់​មួយ​ដុំ​ធ្លាក់​មក​ដី​របួសធ្ងន់​។​ក្រុម​នេះ​ក៍បាន​ស្ទុះ​ទៅ​កាប់បំផ្លាញ​ម៉ូតូ​ពី​គ្រឿង​ផងដែរ​ដោយ​កាប់​ដាច់​ស្លាក​លេខ​មួយ​បន្ទះ​យកទៅ​បាត់​។​ម៉ូតូ​ទាំងពីរ​គ្រឿង​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១១០​សេរី​ឆ្នាំ​២០១២១​គ្រឿង​និង​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី​១​គ្រឿង​។​ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​ឯកជន​ហើយ​ក្រុម​បង្ក​បាន​នាំ​គ្ន​ជិះ​គេច​ឋ្លួ​ន​បាត់ស្រមោល តែ​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​ស្វែងរក​ចាំ​ខ្លួន​មក​ផ្ដន្ទាទោស​តាមច្បាប់​៕​


Nita-A-5-69-F-ull


Nita-A-5-70-F-ull


Nita-A-5-71-F-ull


Nita-A-5-72F-ull



សង្ស័យ​គំនុំ​ក្រុមក្មេងស្ទាវ​ជាង​១០​នាក់​ជិះ​ម៉ូតូ​មក​ព្រួត​កាប់​ម្ចាស់​ហាង​កាហ្វេ​របួសធ្ងន់​ម្នាក់​

Post a Comment

0 Comments

Close Menu