ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជួបពិភាក្សា ការងារជាមួយ លោក ផានយ៉ារ៉ាក់ ភលផុប(Panyarak Poolthup ) ឯកអគ្រាជទូតថៃប្រចាំនៅកម្ពុជា ក្នុងគោលបំណង បន្ដកិច្ចសហប្រតិបត្ដិការជាមួយគ្នាឲ្យបានល្អ រវាង ពលករខ្មែរធ្វើការនៅប្រទេសថៃរាប់ម៉ឺននាក់។ ខ្លឹមសារនៃជំនួបពិភាក្សានោះផ្ដោតសំខាន់លើពលករកម្ពុជារាប់ម៉ឺននាកើ ត្រូវបានការយក ចិត្តទុកដាក់ដោយរាជរដ្ឋាភិបាលកម្ពុជានិងខាងអាជ្ញាធរ ថៃហើយ ពួកគាត់មានប្រាក់ ចំណូលសមរម្យសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច គ្រួសារ។ ជំនួបពិភាក្សានេះ បានប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃ ចន្ទ ១២រោច ខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១១ មិថុនា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួង។
លោកផានយ៉ារ៉ាក់ ភលផុប(Panyarak Poolthup ) ឯកអគ្គរាជទូតថៃ ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ក្រសួងការងារថៃបានទទួលចុះបញ្ជីពលករខ្មែរ ឲ្យធ្វើការនៅប្រទេសថៃ ដើម្បីទទួលបានផលប្រយោជន៍ដូចពលរដ្ឋ ប្រទេសថៃនោះផងដែរ ហើយការចុះបញ្ជីពលករបរទេសធ្វើការនៅថៃ និងបញ្ចប់នៅខែមិថុនាឆ្នាំ២០១៨ នេះ។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាព ជាប្រពៃណីល្អជាមួយគ្នា ក្នុងការផ្លាស់ប្តូរទំហំពាណិជ្ជកម្ម បានបង្កើនបន្ថែមទៀតរវាងប្រទេសទាំងពីរ និងទេសចរណ៍ថៃមានចំនួនច្រើនមកកម្ពុជា។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែង អំណរគុណដល់អាជ្ញាធរថៃផងដែរ ដែលបានជួយសម្រួលការងារដល់ពលខ្មែរស្នាក់នៅនិងធ្វើការនៅប្រទេសថៃ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានចាត់ ឲ្យលោកជំទាវកិត្តិសង្គហបណ្ឌិតធ្វើជាតំណាងចុះទៅសួរសុទុក្ខពលករខ្មែរធ្វើការនៅប្រទេសថៃ និងអរគុណដល់ក្រសួងការងារថៃ ដែលបានជួយសម្រួលឯកសារដល់ពលករខ្មែរធ្វើការនៅប្រទេសថៃ។ ពលករខ្មែរធ្វើការនៅប្រទេសថៃប្រមាណ៣លាននាក់ ត្រូវបានការយក ចិត្តទុកដាក់ពីអាជ្ញាធរ ថៃ ពួកគាត់មានប្រាក់ ចំណូលសមរម្យសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន មានប្រសាសន៍បញ្ជាក់ទៀតថា កម្ពុជាត្រូវ ការបទពិសោធន៍អំពីការងារស្ត្រី និង កុមារ និងចង់មានកិច្ចសហការជាមួយភាគីថៃ។
ជាមួយគ្នានោះដែរលោកជំទាវកិត្តិសង្គហបណ្ឌិតបានសំណូមពរ ដល់ភាគីថៃដោយ សហការជាមួយក្រសួងអធិការកិច្ច ជាមួយ អាជ្ញាធរថៃលើការងារស្ត្រីនិងកុមារ។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអននិងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសថៃនៅពេលវេលាសមរម្យ ដើម្បីសិក្សាលើការងារស្ត្រីកុមារនៅប្រទេសថៃ។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនបានថ្លែងអំណរគុណដល់ម្ចាស់ក្សត្រី សុរិន្ទ ថន ដែលជួយលើវិស័យអប់រំ និងបានចុះMOU កំចាត់ជំងឺគ្រុនចាញ់នៅខេត្តភាគឥសាន្តប្រទេស។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានជំរាបភាគី ថៃអំពីស្ថានភាពការត្រៀមបោះឆ្នោត នៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦និងការចុះជួយប្រជា ពលរដ្ឋដែករងគ្រោះដោយគ្រោះធម្មជាតិ។ ការបោះឆ្នោតរើសសមាជិកសភានៅពេលខាងមុខនេះមាន២០គណបក្សចូលរួមប្រកួតប្រជែង។ ដោយឡែកគណបក្សប្រជា ជនកម្ពុជានៅជាស្នូលសំខាន់លើការអភិវឌ្ឍន៍ប្រទេសជាតិ មានកំណើនសេដ្ឋកិច្ចខ្ពស់៕
Source: Kampuchea Thmey Daily
0 Comments