ភ្នំពេញ ៖ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្តែង ករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀន៣កញ្ចប់។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទី ថ្ងៃ
ត្រង់តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាលទ្ធផល កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖
១.ឈ្មោះ យៀន សីដេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ក្រុមទី៤ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរកម្មករ។ ២.ឈ្មោះ មិថុនា បរិញា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
សមត្ថកិច្ចឲ្យដឹងថា សម្ភារៈដកហូតរួមមាន ក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់តូច ឧបករណ៍ប្រើប្រាស់នូវសារធាតុញៀនមួយចំនួន។
ចំពោះមុខ កម្លាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments