Ad Code

​ជប៉ុន​ ប្រារព្ធ​ពិធី​រំលឹក​ដល់​ការទម្លាក់​គ្រាប់បែកបរមាណូ​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ ​

នាយករដ្ឋមន្ត្រី​ជប៉ុន ​លោកស៊ីន​ហ្សូ អាបេ និង​អភិបាលក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា បាន​អំពាវនាវ​ដល់​​មេ​ដឹកនាំ​ពិភពលោក​ឲ្យ​ធ្វើការ​រួមគ្នា​ដើម្បី​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ពិធី​រំលឹក​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដែល​ប្រារព្ធ​ខួប​លើក​ទី៧០នៃ​ការ​ទម្លាក់​គ្រាប់បែកបរមាណូ​លើ​ទីក្រុង​នេះ​ក្នុង​អំឡុងពេល​សង្គ្រាមលោក​លើក​ទី២។

​តំណាង​មកពី​ប្រទេស​ចំនួន១០០ បាន​ចូល​រួម​​ក្នុង​ពិធី​នេះ​រួមទាំង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ​ប្រចាំ​នៅ​ប្រទេស​ជប៉ុន ​លោកស្រី Caroline Kennedy និង​លោកស្រី Rose Gottemoeller ដែលជា​អនុរដ្ឋលេខាធិការ​សម្រាប់​ការគ្រប់គ្រង​អាវុធ ​និង​សន្តិសុខ​អន្តរជាតិ​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ផងដែរ​។

​អ្នក​ដែលមាន​វត្តមាន​ទាំង​នោះបាន​រក្សាភាព​​ស្ងៀមស្ងាត់​នៅ​ម៉ោង ៨:១៥នាទីព្រឹក​ (​ម៉ោង​ក្នុង​ស្រុក)​ ខណៈពេលដែល​គ្រាប់បែកបរមាណូ​ ត្រូវបាន​ទម្លាក់​នៅលើ​ទីក្រុង​។

​លោក​អា​បេ​ បាន​និយាយថា ជប៉ុន ​គឺជា​ប្រទេស​​តែមួយគត់​ ដែល​រង​ការវាយប្រហារ​ដោយ​​គ្រាប់​បែក​បរមាណូ។ លោក​បាន​លើក​ឡើង​ថា ជប៉ុន​ មាន​កាតព្វកិច្ច​ដើម្បី​ឲ្យ​ដឹងថា ពិភពលោក​គឺ​គ្មាន​អាវុធ​នុយក្លេអ៊ែរ។ លោក​បាន​​សន្យាថា រដ្ឋាភិបាល​របស់​ប្រទេស​ជប៉ុន​ នឹង​បន្ត​​ធ្វើការ​ឆ្ពោះទៅរក​គោលដៅ​នេះ។ លោក​បាន​បន្ថែមទៀតថា វា​នឹង​ក្លាយជា​ប្រធានបទ​មួយ​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​រដ្ឋមន្ត្រីការបរទេស​ចំនួន​ប្រាំពីរ​នៅ​ឆ្នាំក្រោយ ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា។

​​អភិបាលក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ លោក Kazumi Matsui បានស្នើ​ដល់​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ឲ្យ​មក​ទស្សនា​ទីក្រុង​នេះ​ ខណៈ​លោកស្រី Kennedy មិនបាន​ផ្តល់​ការបញ្ចេញមតិ​ ឬ​ការដាក់​កម្រងផ្កា​ក្នុងអំឡុង​ពិធី​នេះ​នោះទេ​។

​ជា​ផ្នែក​មួយ​នៃ​ពិធី​នេះ មនុស្ស៥,៣៥៩នាក់​ទៀត ​ត្រូវបាន​បន្ថែម​ក្នុង​បញ្ជី​ឈ្មោះ​របស់​ជនរង​គ្រោះ​នៃ​ការទម្លាក់​គ្រាប់បែកបរមាណូ​ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់២៩៧,៦៨៤នាក់។ ពិធី​​រំលឹក​នេះ​ត្រូវបាន​ចូលរួម​ដោយ​មនុស្ស ៥៥,០០០នាក់។

​គួរ​បញ្ជាក់ថា ការវាយប្រហារ​នៅ​ថ្ងៃទី៦ ខែ​សីហា​ ឆ្នាំ១៩៤៥ បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ១៤០,០០០នាក់ ​នៅក្នុង​ទីក្រុង ហ៊ី​រ៉ូ​ស៊ី​ម៉ា។ មនុស្ស​ជាង៧០,០០០នាក់ ​ត្រូវបាន​សម្លាប់​នៅ​ទីក្រុង​ណាហ្គា​សា​គី​ នៅពេលដែល​គ្រាប់បែកបរមាណូ​ទី​ពីរ​ត្រូវបាន​ទម្លាក់​នៅ​ទីនោះ​នៅ​បី​ថ្ងៃ​បន្ទាប់​៕

M06-08-15-q6

M06-08-15-q5

M06-08-15-q4

M06-08-15-q3

M06-08-15-q2

M06-08-15-q1

M06-08-15-q

​ជប៉ុន​ ប្រារព្ធ​ពិធី​រំលឹក​ដល់​ការទម្លាក់​គ្រាប់បែកបរមាណូ​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ ​

Post a Comment

0 Comments

Close Menu