Ad Code

ក្រុមភាគី​នយោបាយ​មីយ៉ាន់ម៉ា រកឃើញ​ពីបុព្វហេតុ​រួម ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​​

ដោយស្ថិតនៅ​ដាច់​ឆ្ងាយ​ពីគ្នា​អស់ពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​ទៅហើយ ដោយ​គ្មាន​សកម្ម​ភាព​ និង​សង្ស័យ​គ្នាទៅ​វិញ​ទៅមក​នោះ មន្ដ្រី​រដ្ឋា​ភិបាល​មីយ៉ាន់ម៉ា ព្រម​ទាំង​ក្រុម​មន្ដ្រី​យោធា​ បាន​បង្កើត​ឲ្យ​មានកា​រពិភាក្សា​គ្នា​ ដែល​ពី​មុន​មក​មិន​ដែល​ធ្លាប់​មាន ជាមួយ​នឹង​តំណាង​នានា​មក​ពី​ខាង​បក្ស​ប្រឆាំង ព្រមទាំង​តំណាង​មក​ពី​ជន​ជាតិ​ភាគតិច នៅ​ឯក្រុង​វ៉ាស៊ីនតោន ស្ដី​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​​សត្រូវ​រួម​នោះ គឺ​ជំងឺ​គ្រុន​ចាញ់។

ជំនួប​ប្រជុំ​ដែល​បាន​ប្រព្រឹត្ដ​ទៅ​កាលពី​ថ្ងៃ​​ចន្ទកន្លង​មកនេះ ក៏ម​ានការ​ចូលរួម​ផងដែរ​ ដោយ​តំណាង​ខាង​រដ្ឋាភិបាល​អាមេរិក និង​កង​ទ័ព​ក្រុមអ្នក​ស្រាវ​ជ្រាវ​វិទ្យាសាស្ដ្រ​ និង​អង្គការ​មូល​និធិអន្ដ​រជាតិ​ ដោយ​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ក្ដីបារម្ភ​ ដោយសារ​តែ​ការ​រីក​រាលដាល​​នៃ​ករណី​រ៉េសីុស្ដង់​ឱសថ​ប្រឆាំ​ង​នឹង​ជំងឺ ដែល​បង្ក​ឡើង​ដោយ​សត្វ​មូស នៅប្រទេស​មីយ៉ាន់ម៉ា ព្រម​ទាំង​បណ្ដា​ប្រទេស​ដទៃទៀត​នៅតំបន់​អាស៊ី​អាគ្នេយ៍។

ប្រសិន​បើ​ករណី​រ៉េសីុស្ដង់​ នៅតែ​កើត​មាន​ វា​ជាការ​គំរាម​កំហែង​ដល់ប្រសិទ្ធភាព​នៃ​ឱសថ​ដែល​ប្រើប្រាស់​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ គឺឱសថ​ artemisinin។ ការ​ព្យាបាល​ដោយ​ artemisinin ធ្លាប់​បាន​ជួយកាត់បន្ថយ​ការ​បាត់បង់​ជីវិត​ដោយជំងឺ​គ្រុនចាញ់​ជាសកល​​បាន​ដល់ទៅ​១ភាគ៤​ នៅ​ក្នុង​ទសវត្សរ៍​កន្លង​ទៅ​នេះ។ ទោះ​ជា​យ៉ាង​នេះក្ដី ក៏ជំងឺ​គ្រុន​ចាញ់​​នៅ​តែ​សម្លាប់​មនុស្ស​អស់ប្រមាណ​៦០០,០០០​នាក់ ជា​ប្រចាំឆ្នាំ​ផងដែរ។

ការ​សិក្សា​ស្រាវ​ជ្រាវ​ត្រូវ​បានចុះផ្សាយ​នៅ​ក្នុង​ព្រឹត្ដិបត្រ​ Lancet Infectious Journal នៅ​ខែ​កុម្ភៈ ដោយ​ផ្អែក​ទៅ​លើ​សំណាក​ឈាម “blood samples” បាន​មក​ពី​មនុស្ស​ចំនួន​៩៤០​នាក់ ដែល​កើត​គ្រុនចាញ់​មក​ពី​៥៥​តំបន់​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា បាន​បង្ហាញ​ឲ្យ​ឃើញថា ករណី​កើត​រ៉េសីុស្ដង់​ វា​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា នោះតែម្ដង រួមទាំង​តំបន់​ព្រំដែន​ជាប់នឹង​តំបន់​ភាគខាងលិច​នៃ​ប្រទេស​ឥណ្ឌា ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅយ៉ាង​ច្រើន​ទៀត​ផង។

យោង​តាម​ការ​លើក​ឡើង​ដោយ​អង្គការ​ WHO ករណី​រ៉េសីុស្ដង់​ថ្នាំនេះក៏​ធ្លាប់ត្រូវ​បាន​រក​ឃើញ​នៅក្នុង​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀត​ណាម​ផងដែរ។

ដោយឡែក​មីយ៉ាន់ម៉ា រង​ករណី​ស្លាប់​ដោយ​សារ​គ្រុន​ចាញ់​នេះ​យ៉ាង​ខ្ពស់​បំផុត​ នៅ​តំបន់​​ទន្លេ​មេគង្គ។ ចំណុច​ដែល​រង​ការ​ចម្លង​យ៉ាង​ធ្ងន់បំផុត​ គឺ​នៅ​តំបន់ដ​ែល​មាន​ជនជាតិ​ភាគ​តិច​រស់នៅ ហើយ​ដែល​ធ្វើការ​ប្រឆាំងនឹង​រដ្ឋាភិ​បាល​អស់ពេល​យ៉ាងយូរ​មកហើយ និង​ទីកន្លែង​ដទៃ​ផ្សេង​ទៀត​ដែលមនុស្ស​ភាគ​ច្រើន​នៅតែ​ធ្វើ​បម្លាស់​ទី​កន្លែង​រស់នៅ​ ដោយសារ​ជម្លោះ​ជា​​មួយ​នឹង​មាន​សេវា​សុខាភិបាល​សាធារណៈដ៏​​តិច​​តួច​​នោះ៕

AP


ក្រុមភាគី​នយោបាយ​មីយ៉ាន់ម៉ា រកឃើញ​ពីបុព្វហេតុ​រួម ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​​

Post a Comment

0 Comments

Close Menu