ឧត្តរមានជ័យ ៖ កាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ លោកស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងលោកជំទាវ លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្តនិងមន្ត្រីរាជការនិងមន្ទីរជុំវិញខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សាមួយខ្នងស្ថិតនៅក្នុងភូមិទួលទ្រៀស ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវ នៅក្នុងឱកាសនោះ លោកស ថាវី អភិបាលខេត្តឧត្តរមានជ័យនិងក្រុមការងារ បានពាំនាំការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ដែលមហាសន្និបាតបក្សលើកទី៣៦បោះឆ្នោតជាប្រធានគណបក្ស សម្តេចក្រឡាហោម ស ខេង សម្តេចវិបុលសេនាភក្តីសាយ ឈុំ អនុប្រធានបក្ស ជូនចំពោះពលរដ្ឋក្នុងខេត្តនិងទូទាំងប្រទេស។
តំណាងគណបក្សខេត្តនិងសមាជិក សមាជិកាបក្សខេត្ត សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសម្តេចប្រធាន សម្តេចអនុប្រធានគណបក្ស ដែលរយៈកន្លងមក បានខិតខំពុះពារគ្រប់ឧបសគ្គរាល់ការ. លំបាក ដើម្បីសន្តិសុខស្ថេរភាពនយោបាយធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើននិងកំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលត្រូវបានការគាំទ្រពីមតិជាតិនិងអន្តរជាតិ ហើយប្រជាពលរដ្ឋសប្បាយ រីករាយនិងបន្តការគាំទ្រចំពោះការដឹកនាំ របស់សម្តេចប្រធាន សម្តេចអនុប្រធានបក្សរហូតតទៅអនាគត៕
គណៈអភិបាលខេត្តឧត្តរមានជ័យនិងក្រុមការងារអញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សា
0 Comments