Ad Code

ភ្នាក់ងារ​ប្រឆាំង​ និង​អំពើពុករលួយ​៣​នាក់​ចុះ​អង្កេត​ការណ៍​ ពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​​

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​៦​ខែសីហា​ ឆ្នាំ​២០១៥​នៅ​សាល​ប្រជុំ​សាលាខេត្ត​ បន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ការងារ​អំពី​ការអង្កេត​ការណ៍​ ការ​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ។

លោក ទូច ស៊ុន​ណា​រី អគ្គនាយក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​និយាយថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​បញ្ជូន​អ្នកសង្កេតការណ៍​ចំនួន​៣​នាក់​ ឲ្យ​ចុះ​មក​អង្កេត​ការប្រលង​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​។​លោក​ទូច​ស៊ុន​ណា​រី​បាន​និយាយ​បន្ត​ថា​ក្រៅពី​ការលើក​ឡើង​នៃ​ការបញ្ជូន​អ្នក​អង្កេត​ការ​ចំនួន​៣​នាក់មក​ខេត្តបន្ទាយមានជ័យ​ដើម្បី​អង្កេត​លើ​ការប្រលង​ខាងលើ លោក​ក៏បាន​លើកឡើង​ផងដែរ​ថា ​ក្នុង​ឆ្នាំ​២០១៥​នេះ អ្នកស្ម័គ្រចិត្ត​សង្កេតការណ៍​សរុប​មាន​ចំនួន​៥​ពាន់​នាក់ ដែល ​នឹងត្រូវ​ចុះ​សង្កេតការណ៍​តាម​មណ្ឌល​ប្រលង​នានា​ទូទាំងប្រទេស​។

ជាមួយគ្នា​នោះដែរ លោក​ក៏បាន​លើកឡើង​អំពី​ដំណើរការ​នៃ​ការវិវឌ្ឍ​របស់​ការប្រលង​បាក់​ឌុប​កន្លងមកហើយ​លោក​ក៏បាន​ធ្វើការ​ស្នើសុំ​ឲ្យ​មានការ​សហការ​ពី​សំណាក់​សមត្ថកិច្ច​ប៉ូលិស​និង​កម្លាំង​ប៉េ​អិ​ម ។​លោក​ឈើ​យ​ចាន់ណា ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​និយាយថា ឆ្នាំ​២០១៥​នេះ សម្រាប់​ខេត្តបន្ទាយមានជ័យ​មាន​មណ្ឌល​ប្រលង​ចំនួន​៥ មាន​មណ្ឌល​ប្រលង​សម្ដេចឪ មណ្ឌល​ប្រលង​អូរ​អំបិល មណ្ឌល​ប្រលង​សិរីសោភ័ណ មណ្ឌល​ប្រលង​សុ​ភី​លិច និង​មណ្ឌល​ប្រលង​សុ​ភី​កើត ដែលមាន​សិស្ស​ចូលរួម​ប្រលង​ចំនួន​២.៨៨៦​នាក់ ក្នុងនោះ​ស្រី ១.៤១១​នាក់។

លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា លោក​សូម​គាំទ្រ ចំពោះ​យុទ្ធសាស្ត្រ​នៃ​ការ​ពង្រឹង​លើ​គុណភាព​ការប្រឡង ហើយ​លោក​សូម​ចូលរួម​ទប់ស្កាត់ ​ភាពមិនប្រក្រតី​ដូចជា បិទ​ទីតាំង​ម៉ាស៊ីន​ហ្វូ​តូ មិន​ឲ្យ​មានការ​លក់​ចំណីអាហារ​ខ្វះ​សណ្ដាប់ធ្នាប់​តាម​មណ្ឌល​ប្រលង បិទ​មិន​ឲ្យ​មាន​ការ​លក់​វិញ្ញាសា​ប្រលង បន្ត​ផ្សព្វផ្សាយ​មិន​ឲ្យ​អំពើពុករលួយ​ទាំង​ក្នុង និង​ខាងក្រៅ​បន្ទប់​ប្រឡង ៕Nita-7-A-2-Full
Nita-7-A-1-Full  Nita-7-A-3-Full


ភ្នាក់ងារ​ប្រឆាំង​ និង​អំពើពុករលួយ​៣​នាក់​ចុះ​អង្កេត​ការណ៍​ ពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​​

Post a Comment

0 Comments

Close Menu