Ad Code

សាខា​ក្រុម​អាល់​កៃ​ដា​ អំពាវនាវ​ឲ្យ​មានការ​វាយប្រហារ​ថ្មី​ ប្រឆាំង​អាមេរិក

សាខា​របស់​ក្រុម​អាល់​កៃ​ដា​ នៅ​ក្នុង​ប្រទេស​យេ​មែន​ ដែល​ក្រុមមន្ត្រី​បាន​ហៅថា​ ជា​សម្ព័ន្ធ​ដែល​មាន​គ្រោះថ្នាក់​បំផុត​របស់​ក្រុម​ភេរវកម្ម​នេះ​ បាន​ចេញ​ការ​គំរាមកំហែង​ថ្មី​ឲ្យ​វាយប្រហារ​ប្រឆាំង​នឹង​ប្រទេស​លោក​ខាងលិច។

លិខិត​មួយ​ដែល​សរសេរ​ទៅកាន់​លោក Ibrahim al-Asiri ដែលជា​គ្រូ​ផលិត​គ្រាប់បែក​ជាមួយ​ក្រុមអាល់​កៃ​ដា ក្នុង​ឧបទ្វីប​អារ៉ាប់(AQAP) មាន​ខ្លឹមសារ​ថា “​យើង​ជំរុញ​ឲ្យ​អ្នក​​វាយ​ប្រហារ​ជនជាតិ​អាមេរិក​នៅក្នុង​តំបន់​របស់​​អ្នក ឬ​នៅ​កន្លែង​ផ្សេង​”។

​ដោយឡែក មេដឹកនាំ​ជាន់ខ្ពស់ AQAP មួយ​ផ្សេងទៀត​គឺ​លោក Khaled Batarfi បានចេញ​ផ្សាយ​វីដេអូ ដែលមាន​សេចក្តីថ្លែងការណ៍ស្រដៀង​​គ្នា​នេះ​។

AQAP បាន​រំដោះ Batarfi ចេញពី​ពន្ធនាគារ​មួយ​នៅ​យេ​មែន ​កាលពី​ខែមេសា​។​

​មន្ត្រី​ប្រឆាំង​ភេរវកម្ម​អាមេរិក​ បាន​ពណ៌នា​លិខិត​នេះ​ថា​ ជាវោហា​រសាស្ដ្រ​របស់​មេដឹកនាំ​ថ្មី​ចាប់តាំងពី​កាន់កាប់​ក្រុម​សម្ព័ន្ធ​ ដែល​សកម្ម​ជាងគេ​បំផុត​របស់​ក្រុម​អាល់​កៃ​ដា​ ដែល​ត្រូវបាន​គេ​ដឹងថា​ គឺ​បាន​គំរាមកំហែង​ដល់​ផលប្រយោជន៍​របស់​ប្រទេស​លោកខាងលិច​»​។

​ប្រាក់រង្វាន់ ៥លាន​ដុល្លារ​ត្រូវបាន​គេ​ផ្តល់​ឲ្យ​ចំពោះ​ក្បាល​របស់ Asiri ហើយ​ក្រុមអ្នកវិភាគ​បាន​និយាយថា ប្រសិនបើ​គាត់​សរសេរ​លិខិត​នេះ​មែន​នោះ គាត់​អាច​នឹង​ជួប​ហានិភ័យ​។

​លោកស្រី Katherine Zimmerman នៅ​វិទ្យាស្ថាន​ឧស្សាហកម្ម​អាមេរិក​ បាន​និយាយថា យើង​បានឃើញ​ការវាយប្រហារ​តាម​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក ​បានសម្លាប់​មេដឹក​នាំ​កំពូល​របស់​ក្រុម​អាល់​កៃ​ដា​ក្នុងប្រទេស​យេ​​មែន​ ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ​។ ប៉ុន្តែ​ប្រសិនបើ​លិខិត​នេះ​គឺជា​ការ​ពិត​​​ប្រាកដ​មែន​នោះ វា​នឹង​បង្ហាញថា​ លោក Asiri ដែល​កម្រ​នឹងធ្វើ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​នោះ​ គឺ​នៅតែ​នៅរស់​។

​មន្ត្រី​ស៊ើបអង្កេត​បាន​និយាយថា លោក Asiri បាន​ដើរតួ​ដ៏​សំខាន់​នៅក្នុង​ការប៉ុនប៉ង​បំផ្ទុះ​​គ្រាប់​បែក​ក្នុង​ថ្ងៃបុណ្យ​ណូអែល ​ឆ្នាំ២០០៩ ដែល​អ្នក​ដំណើរ​មកពី​ទ្វីបអាហ្វ្រិក ​ស្ទើរតែ​ត្រូវបាន​បំផ្ទុះ​​គ្រាប់បែក​នៅលើ​យន្តហោះ​ក្រុង Detroit មួយ​​ដែល​គាត់​បាន​លាក់​នៅក្នុង​ខោ​របស់គាត់។

​លើសពីនេះ លោក​បាន​បង្កើត​គ្រាប់បែក​មួយ​ដាក់​នៅលើ​ខ្លួន​បងប្រុស​របស់គាត់​ផ្ទាល់​ដែលមាន​ឈ្មោះថា Abdullah al-Asiri នៅក្នុង​ការប៉ុនប៉ង​ដើម្បី​សម្លាប់​ប្រធាន​ប្រឆាំង​ភេរវកម្ម​អារ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ក្នុង​ឆ្នាំ២០០៩។ គ្រាប់បែក​នោះ​បាន​សម្លាប់​បងប្រុសរ​បស់​គាត់​ ប៉ុន្តែ​មន្ត្រី​អារ៉ា​ប៊ីសាអ៊ូឌីត​ បាន​រួច​ជីវិត​៕

សាខា​ក្រុម​អាល់​កៃ​ដា​ អំពាវនាវ​ឲ្យ​មានការ​វាយប្រហារ​ថ្មី​ ប្រឆាំង​អាមេរិក

Post a Comment

0 Comments

Close Menu