យោងតាមសំដីក្រុមនគរបាលអ៊ីរ៉ាក់បានឲ្យដឹងថា មនុស្ស៧នាក់ បានបាត់បង់ជីវិត ដែលក្នុងនោះរួមមានទាំងកូនក្មេង២នាក់ផងដែរ។
ក្រុមមន្ត្រីបានអះអាងថា គ្រាប់បែកបានផ្ទុះឡើងនៅជិតការិយាល័យស្រុកតែម្តង។ យ៉ាងហោចណាស់មនុស្ស១៨នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះមានទាំងកូនក្មេង៤នាក់ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ នៅមិនទាន់មានភាគីឧទ្ទាមណាមួយ ប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារលើកនេះនោះឡើយ៕
មនុស្ស៧នាក់ បាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះរថយន្តគ្រាប់បែកអត្តឃាត

0 Comments