នៅលើទីលានកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) ក្រុមចំណូលថ្មីស៊ីម៉ាក់ បានផ្ដល់មេរៀនឱ្យរៀមច្បងក្រសួងការពារជាតិ ២ ទល់ ។ កីឡាករជនជាតិអាមេរិក Janzen Anthony Robert របស់ស៊ីម៉ាក់បានរកគ្រាប់បាល់នៅនាទី ២៧ ប៉ុន្តែ ៣ នាទីបន្ទាប់ខ្សែប្រយុទ្ធ អ៊ុង ដារ៉ា របស់ក្រសួងការពារជាតិ រកគ្រាប់បាល់បានស្មើវិញនៅនាទីទី២។ នៅចុងតង់ទី២ ពោលគឺនៅនាទីទី ៨២ កីឡាករ Laurent របស់ស៊ីម៉ាក់ រកគ្រាប់បាល់ជ័យជម្នះមុនចប់ការប្រកួតតែម្ដង។
ចំណែកមួយគូទៀតក្រុម អាស៊ីអឺរ៉ុបអឺរ៉ុប បានយកឈ្នះក្រុមបាតតារាងគីរីវង់សុខសែនជ័យ នៅទីលានមជ្ឍមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទី ក្នុងខេត្តតាកែវ ក្នុងលទ្ធផល ២ ទល់ ១ ដូចគ្នា។ កីឡាករ GORGE KELECHI STANLEY បានរកគ្រាប់បាល់នាំមុខមុនឱ្យអាស៊ីអឺរ៉ុប ១ ទល់ ០ ស្របពេលមិត្តរួមក្រុម ចាន់ ហៃ បានរកគ្រាប់បាល់ទី២ មុនបញ្ចប់តង់ទី។ ចំណែកកីឡាករ សុច មករា បានរកគ្រាប់បាល់បាន១ គ្រាប់វិញអោយគីរីវង់ នៅតង់ទី។
គិតត្រឹមចំណាត់ប្រចាំសប្ដាហ៍ទី១១ នេះក្រុមបឹងកេតអង្គរ ឈរលេខ ១ មាន ២៩ ពិន្ទុ តាមពីក្រោយដោយគូប្រជែងភ្នំពេញក្រោន មានពិន្ទុស្មើគ្នា តែខុសគ្រាប់បាល់ចំណេញ ស្របពេលក្រុមខេមបូឌានថៃហ្គ័រ មាន ២០ ពិន្ទុឡើងលេខ៣ និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ លេខ៤ មាន ១៨ ពិន្ទុ។ ចំណែកក្រុមដែលមានចំណាត់ថ្នាក់ក្រោមគេបាតតារាងមាន ស៊ីម៉ាក់ឈរលេខ ១១ មាន ៩ ពិន្ទុ ហើយក្រុមគីរីវង់សុខសែនជ័យ លេខ ១២ មាន ១ ពិន្ទុ៕
ស៊ីម៉ាក់ ស៊ីម្ចាស់ផ្ទះក្រសួងការពារជាតិ ហើយអាស៊ីអឺរ៉ុប ឈ្នះគីរីវង់សុខសែនជ័យ

0 Comments