Ad Code

ជម្រើសជាតិកម្ពុជា ជាប់ចំណាត់ថ្នាក់១៨០ ក្នុងបញ្ជី FIFA ប្រចាំខែសីហានេះ

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​កើនឡើង​ចំណាត់ថ្នាក់ ១ លេខ​ទៀត ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក​ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ប្រចាំ​ខែសីហា ឆ្នាំ ២០១៥ នេះ ពោលគឺ​ឈរ​លេខ ១៨០ ក្នុងចំណោម​ប្រទេស​ជា​សមាជិក ២០៩ ខណៈ​កាលពី​ខែ កក្កដា ឈរ​ចំណាត់ថ្នាក់​លេខ ១៨។

តារាង​ចំណាត់ថ្នាក់​មានការ​ប្រែប្រួល​តិចតួច​ដោយសារ​កាលពី​ខែកក្កដា កន្លងទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា មិនមាន​សកម្មភាព​ប្រកួត​លើ​ឆាក​អន្តរជាតិ ប៉ុន្ដែ​នៅ​ខែកញ្ញា ខាងមុខ​ទំនង​នឹងមាន​ការប្រែប្រួល​ខ្លាំង​ព្រោះ​កម្ពុជា ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ មួយចំនួន​ក៏ដោយ​ជា​ប្រកួត​ជម្រុះ​ពានរង្វាន់​ពិភពលោក 2018 FIFA World Cup Russia ជុំ​ទី១ ប្រចាំ​ពូ​ល E ជើង​ទី១ ប្រចាំ​ទ្វីបអាស៊ី។

យោងតាម​វេ​ប​សាយ fifa.com បានចេញ​លទ្ធផល​តារា​ង​ចំណាត់ថ្នាក់​នេះ​នៅ​ល្ងាច​ថ្ងៃ ព្រហស្បតិ៍ ទី ៦ ខែ សីហា ម្សិលមិញ។ សរុប​ចំណាត់ថ្នាក់​ប្រទេស​សមាជិក​ប្រទេស​តំបន់​អាស៊ាន មាន ហ្វីលីពីន លេខ ១២៥, ថៃ លេខ ១៣៩, វៀតណាម លេខ ១៥៣, សិង្ហ​បុរី លេខ ១៥៥, មី​យ៉ាន់​ម៉ា លេខ១៦២, ទី​ម័​រ​ខាងកើត លេខ ១៦៣, ឥណ្ឌូណេស៊ី លេខ១៦៥, ម៉ាឡេស៊ី​លេខ ១៦៨, ឡាវ​លេខ ១៧៧, កម្ពុជា​លេខ ១៨០ និង ប្រ៊ុយណេ លេខ ១៨។

បើ​រាល់​តារាង​ចំណាត់ថ្នាក់​ក្រុម​ល្អ​ទាំង ១០ ប្រចាំ​ទ្វីបអាស៊ី មាន អ៊ីរ៉ង ឈរ​លេខ ៤១,កូរ៉េខាងត្បូង លេខ ៥៤, ជប៉ុន លេខ ៥៦, អូស្ត្រាលី លេខ ៦១, អារ៉ាប់​រួម លេខ ៧០, អ៊ូ​បែ​គី​ស្ថាន លេខ ៧៦, ចិន លេខ ៧៦, អ៊ីរ៉ាក់ លេខ ៨៥, ហ្សក់ដានី លេខ ៩២ និង អារ៉ាប់​ប៊ី​សា​អូឌីត លេខ ៩៣ ពិភពលោក។

សម្រាប់​ចំណាត់ថ្នាក់​ក្រុម​ខ្លាំងជាងគេ​ប្រចាំ​ពិភពលោក​ក្នុង​ខែ សីហា នេះ​មាន អា​ហ្ស​ង់​ទីន ឈរ​លេខ១ តាម​ពីក្រោយ​ដោយ​បែ​ល​ហ្សិ​ក លេខ២ ហើយ​អាល្លឺម៉ង់ ឈរ​លេខ៣ កូ​ឡុំ​ប៊ី លេខ៤ ប្រេ​ស៊ី​ល លេខ៥ ព័រ​ទុ​ហ្គា​ល់ លេខ៦ រ៉ូ​ម៉ា​នី លេខ៧ អង់គ្លេស​លេខ ៨ វ៉ែល លេខ ៩ និង ឈី​លី ជាប់​លេខ១០៕
ជម្រើសជាតិកម្ពុជា ជាប់ចំណាត់ថ្នាក់១៨០ ក្នុងបញ្ជី FIFA ប្រចាំខែសីហានេះ

Post a Comment

0 Comments

Close Menu