កីឡាករ Khan ធ្លាប់មានជំនឿយ៉ាងមុតមាំថា លោកនឹងអាចជួបជាមួយស្តេចប្រដាល់អាមេរិកម្នាក់នេះ នៅខែក្រោយ បើទោះជារូបលោកបានឈ្នះការប្រកួតទាំងប្រផិតប្រផើយដោយពិន្ទុលើកីឡាករ Chris Algieri យ៉ាងណាក៏ដោយ។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Mayweather បានប្រកាសឲ្យដឹងកាលពីថ្ងៃអង្គារថា លោកនឹងប៉ះជាមួយអតីតជើងឯកទម្ងន់ស្រាល welterweighពិភពលោក គឺកីឡាករ Berto ដែលគ្រូបង្វឹកតែមួយនឹងកីឡាករ Khan។
ប៉ុន្តែវាមិនមែនជាលើកទី១ទេ ដែលកីឡាករ Mayweather ច្រានចោលការប្រកួតជាមួយកីឡាករ Khan ហើយក៏មិនមែនជាលើកដំបូងដែរ ដែលអ្នកប្រដាល់មកពីទីក្រុង Bolton របស់ចក្រភពអង់គ្លេសម្នាក់នេះ ខកចិត្ត។
លោកបាននិយាយថា លោកខកចិត្ត ដោយសារតែលោកខកខានការប្រកួតមួយនេះ ជាលើកទី៣ ក្រោយពីក្លាយជាមនុស្សឈានមុខគេនៃការជួបជាមួយកីឡាករអាមេរិកម្នាក់នេះនោះ៕
អ្នកប្រដាល់ Amir Khan ខកចិត្តនឹងជម្រើសចុងក្រោយរបស់កីឡាករ Floyd Mayweather

0 Comments