ឧត្តរមានជ័យ ៖ មានជនបរទេស សញ្ជាតិអូស្ត្រាលីចំនួន០៨នាក់ ស្រី០៥នាក់ ដឹកនាំដោយឈ្មោះ យូរ ព័រ ភេទប្រុស ជាអាណិកជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី មានទីលំនៅភូមិឈូកស ឃុំ-ស្រុកត្រពាំងប្រាសាទ បានមកស្នាក់នៅផ្ទះសំណាក់ សចំណាន ស្ថិតក្នុងទីរួមស្រុកត្រពាំងប្រាសាទ រយៈពេល២ថ្ងៃ ដោយជនបរទេសខាងលើបានធ្វើសកម្មភាពមនុស្សធម៌ តាមរយៈការជួយធ្វើរបងសាលា សួនកម្សាន្ត និងតារាងបាល់ទាត់ ដល់សាលាបឋមសិក្សាឈូកស នឹងវិលត្រលប់ទៅវិញនៅថ្ងៃទី១៧ ខែមក ឆ្នាំ២០១៩។
នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទី នៅសាលាបឋមសិក្សាឈូកស បានធ្វើកម្មវិធីផ្តល់ជូននូវសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន៧៤នាក់ ស្រី៣៧នាក់ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូចំនួន១០នាក់ ស្រី០៦នាក់ ក្រោមជំនួយរបស់អង្គការ អេហ្វអេច ដឹកនាំដោយលោកស្រី០១នាក់ ភាសា អនុប្រធានអង្គការ អេហ្វអេច ស្ថិតក្នុងភូមិឈូកស ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
នៅក្នុងនោះដែរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាឈូក ស ទាំងអស់ ក៏បានថ្លែងអំណរអរគុណដល់ជនជាតិអូស្ត្រាលី និងអង្គការអេហ្វអេច ដែលបានជួយកសាងរបង សួនកម្សាន្ត និងតារាងបាល់ទាត់ដល់សាលាខាងលើផងដែរ៕
Source: Kampuchea Thmey Daily
0 Comments