Ad Code

អ្នកគាំទ្រ​សិទ្ធិ​កាំភ្លើង​អាមេរិក​ដាក់​សម្ពាធ NRA ពី​ខាងក្នុង



បាតុករ​ប្រហែល​១០០​នាក់​ ដែលមាន​អ្នកខ្លះ​ពាក់អាវ​យឺត​ជាមួយ​ពាក្យ​ថា “NRA = មិនមែនជា​សកម្មជន​ពិតប្រាកដ​ទេ​” បាន​ដើរ​ក្បួន​អំឡុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​កាំភ្លើង​ជាតិ (NRA) ក្នុង​ទីក្រុង Dallas កាលពី​ខែឧសភា​ដើម្បី​រិះគន់​ក្រុម​កាំភ្លើង​ដ៏​មានអំណាច​មួយ​នេះ​ថា​ ឆាប់​ស្រុះស្រួល​ពេល​លើ​បញ្ហា​សិទ្ធិ​កាំភ្លើង​និង​ប្រមូលផ្តុំ​គ្នា​ដើម្បី​ឲ្យ​បេក្ខជន​របស់​ពួកគេ​ចូលកាន់​តំណែង​ក្នុង​ក្រុមប្រឹក្សាភិបាល​នេះ​។​

លោក Adam Kraut ដែលជា​មេធាវី​សិទ្ធិ​កាំភ្លើង​បាន​ខ្វះ​សំឡេង​ប្រហែល​៤,០០០​សំឡេង​នៃ​សំឡេង​៧១,០០០​ដែល​ត្រូវការ​សម្រាប់​ការជាប់ឆ្នោត​ប៉ុន្តែ​បាន​រក​៥,០០០​សំឡេង​ច្រើនជាង​ឆ្នាំមុន​ដែល​នេះ​ជាស​ញ្ញា​មួយ​បញ្ជាក់​ភាព​រីកចម្រើន​របស់​ក្រុម​វិសោធនកម្ម​ទី​ពីរ​នៅក្នុង NRA ដែល​អ្នកខ្លះ​ស្គាល់​ថា "​អ្នកគាំទ្រ​សិទ្ធិ​កាំភ្លើង​" ។​

ខណៈ​ការ​ស្ទាបស្ទង់​មតិ​បង្ហាញថា ការគាំទ្រ​ជា​សាធារណៈ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការត្រួតពិនិត្យ​កាំភ្លើង​មាន​កាន់តែ​ច្រើនឡើង​បន្ទាប់ពី​ការបាញ់ប្រហារ​សម្លាប់រ​ង្គា​ល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះនោះ​, NRA កំពុង​ប្រឈម​នឹង​សម្ពាធ​ផ្ទៃក្នុង​ពី​កម្លាំង​តូចតាច​ដែល​កំពុង​ទាមទារ​ឲ្យ​មេដឹកនាំ​ឲ្យ​ចុះចាញ់​ចំពោះ​អ្នកគាំទ្រ​គ្រប់គ្រង​កាំភ្លើង​។​

យោងតាម​សកម្មជន​សិទ្ធិ​កាំភ្លើង អ្នកជំនាញ​នយោបាយ​និង​អ្នកតស៊ូ​មតិ​គ្រប់គ្រង​កាំភ្លើង​បាន​និយាយថា ការកើនឡើង​របស់​វា​បានធ្វើ​ឲ្យ​ភាពជា​អ្នកដឹកនាំ​របស់ NRA មានការ​រង្គោះរង្គើ​និង​គំរាមកំហែង​ដល់​សមត្ថភាព​របស់​ស​មា​គម​នេះ​ក្នុងការ​ទប់ទល់​នឹង​ពួក​អ្នកគាំទ្រ​។​

ក្រុមអ្នកតវ៉ា​នៅ​ទីក្រុង Dallas ភាគច្រើន​គឺជា​បុរស​ស្បែក​.​ស​។ អ្នកខ្លះ​បាន​និយាយថា ពួកគេ​បាន​លាក់​អាវយឺត​របស់​ពួកគេ​នៅពេល​ចូល​សាលប្រជុំ​ដោយ​ខ្លាច​ថា សន្តិសុខ​របស់ NRA នឹង​ហាមឃាត់​ពួកគេ​។​

លោក Kraut អាយុ​៣១​ឆ្នាំ​ដែល​និយាយថា​លោកធំ​ធាត់​នៅក្នុង​ផ្ទះមួយ​ដោយ​គ្មានកាំភ្លើង​ប៉ុន្តែ​នៅពេលដែល​ពេញវ័យ​បាន​បង្រៀន​ឪពុក​របស់គាត់​ពី​របៀប​បាញ់កាំភ្លើង​នោះ​គឺ​បាន​អនុវត្ត​ច្បាប់​កាំភ្លើង​នៅ​ជាយក្រុង Philadelphia ហើយក៏​ជា​ម្ចាស់​ប្លុក​វីដេអូ​មួយ​ដែលមាន​ឈ្មោះថា The Legal Brief on the Gun Collective ក្នុង​បណ្តាញ YouTube ផងដែរ​។​

គាត់​បានធ្វើ​យុទ្ធនាការ​ដើម្បី​ឲ្យ NRA ជំរុញ​ឲ្យ​មានច្បាប់​សិទ្ធិ​កាំភ្លើង​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។ គាត់​ចង់​ផ្លាស់ប្តូរ​លក្ខន្តិកៈ​របស់ NRA ដូចជា​ដាក់​កម្រិត​រយៈពេល​សម្រាប់​សមាជិក​ក្រុមប្រឹក្សា​នេះ​និង​ការចូលរួម​កិច្ចប្រជុំ​ចាំបាច់​ដើម្បី​បន្ត​ភាពជា​អ្នកដឹកនាំ​របស់​វា​។​

អ្នកគាំទ្រ​ដ៏​លេចធ្លោ​ម្នាក់​ក្នុងចំណោម​អ្នកគាំទ្រ​របស់លោក Kraut គឺ​ឈ្មោះ Tim Harmsen ដែល​បាន​ដឹកនាំ​ការដើរ​ក្បួន​គាំទ្រ​លោក Kraut តាមរយៈ​មជ្ឈមណ្ឌល​ស​ន្និបាត​គឺ​ទទួលបាន​អ្នក subscriber ចំនួន​៧៧០,០០០​នាក់​សម្រាប់​ឆា​នែ​ល Military Arms ក្នុង​គេហទំព័រ YouTube ដែល​ក្នុងនោះ​គាត់​បាន​រិះគន់ NRA ចំពោះ​ភាពទន់ខ្សោយ​លើ​ច្បាប់​កាំភ្លើង​។​

លោក Harmsen បាន​ថ្លែងថា “​យើង​នឹង​បន្ត​ដាក់​សម្ពាធ​លើ NRA តាម​គ្រប់​វិធី​ដែល​យើង​អាច​ធ្វើបាន​តាមរយៈ​បណ្តាញ​សង្គម​ហើយ​យើង​នឹងមាន​វត្តមាន​ជាថ្មី​នៅ​ឆ្នាំក្រោយ​”​។​

អ្នកគាំទ្រ​សិទ្ធិ​កាំភ្លើង​មានការ​ខឹងសម្បា​ដោយសារ​សម្បទាន​ខ្លះ​ដែល NRA ធ្វើឡើង​បន្ទាប់ពី​ការបាញ់ប្រហារ​ដ៏​ធំ​បើទោះបីជា​ពួកគេ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ចៀសវាង​ច្បាប់​គ្រប់គ្រង​កាំភ្លើង​តឹងរ៉ឹង​ក៏ដោយ​។ ការស្ទង់មតិ​នានា​ដូច​ជាការ​ស្ទាបស្ទង់​មតិ​ជាទូទៅ​របស់ Gallup បានបង្ហាញ​ពី​ការគាំទ្រ​កើនឡើង​ចំពោះ​ការគ្រប់គ្រង​កាំភ្លើង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ នៅក្នុង​និន្នាការ​នោះ ការគាំទ្រ​ដល់​ការគ្រប់គ្រង​កាំភ្លើង​ជាធម្មតា​បាន​កើនឡើង​ភ្លាមៗ​បន្ទាប់ពី​ការបាញ់ប្រហារ​សម្លាប់រ​ង្គា​ល​ធំៗ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu