Ad Code

ពលករ​ខ្មែរ ពីរ​នាក់​ប្តី ប្រពន្ធ ចាក់​គ្នា​ស្លាប់​នៅ​ខេត្ត​រៈ​យ៉ង



ប្រទេស​ថៃ ៖ ពលករ​ខ្មែរ​ម្នាក់ ដែល​ត្រូវជា​អតីត​ស្វាមី និង​ជាម​នុស្ស​ចូលចិត្ត​សេព​គ្រឿង​ស្រវឹង និង​តែងតែ​វាយ​ធ្វើបាប​ស្ត្រី​ជា​ភរិយា កាលពី​មិនទាន់​មានការ​លែងលះ​ ត្រូវបាន​ស្លាប់​នៅក្នុង​ថ្លុកឈាម ដែក​គេ​សង្ស័យថា ឃាតក​​អាចជា​ភរិយា​របស់គេ​នោះ​តែម្តង បន្ទាប់ពី​គេ​បានធ្វើ​ដំណើរ​ទៅរក​ប្រពន្ធ​វិញ​ទាំង​កណ្តាលអធ្រាត្រ។

​ហេតុការណ៍​នៃ​អំពើ​ឃាតកម្ម​ដែល​កម្ពុ​ជាថ្មី​ទទួលបាន​នេះ​គឺ អាច​កើតឡើង​នៅពេល​រំលង​អធ្រា​ត្រ យប់​ថ្ងៃទី ៣ ខែសីហា ឆ្នាំ​២០១៨ នៅខាងមុខ​អគារ​ស្នាក់​របស់​កម្មក​រ​លេខ ៥២ ស្ថិតនៅ​ប៉ែក​ខាងក្រោយ រោងចក្រ ចែ​អា​សំបូរ ផា​រ៉ា​វូត ក្នុងភូមិ​១ ឃុំ​ឆាក​ដូន​ស្រុក​ខ្លែង ខេត្ត​រៈ​យ៉ង ប្រទេស​ថៃ។​

សាក្សី​ដ៏​សំខាន់​ម្នាក់ គឺ​លោក វិទូ​ ជា​ម្ចាស់​ហាង​លក់ទំនិញ​នៅ​ខាង​មុខ​រោងចក្រ​ បាន​និយាយ​ថា នៅ​កណ្តាល​អធ្រាត្រ លោក​បានឮ​ឈ្មោះ ឡា​ច មក​គោះទ្វារ​ដើម្បី​ទិញ​ស្រា​ តែ​លោក​មិនបាន​បើក​លក់​អោយ​នោះទេ ហើយ​គេ​ក៏បាន​ជិះ​ម៉ូតូ​ចូលទៅក្នុង​រោងចក្រ​បាត់ទៅ ដែល​ទំនងជា​ទៅ​រក​ប្រពន្ធ​របស់​គេ​វិញ ព្រោះ​ពួកគេ​ទាំង​២​នាក់ ជា​ពលករ​ខ្មែរ​និង​ជា​ប្តី ប្រពន្ធ ព្រមទាំង​បាន​លែងលះ​គ្នា​ជា​យូរ​មក​ហើយ ដោយសារតែ​បុរស​ជា​ប្តី​នេះ​តែងតែ​វាយ​ធ្វើបាប​ប្រពន្ធ​ជា​ញឹកញាប់ ក្រោយពី​បាន​ផឹក​ស៊ី​ស្រវឹង​ម្តងៗ។

ចំណែក​សាក្សី​ដែល​នៅជាប់​នឹង​បន្ទប់ នាង​ម៉ៃ ( បន្ទប់​កើតហេតុ ) បានអោយដឹងថា​ នៅ​យប់នោះ គេ​ក៏​បានដឹង​ដែរ​ថា បុរស​ដែល​ជា​អតីត ប្តី បាន​ជិះ​ម៉ូតូ​មក​រក​ភរិយា​វិញ​ដល់​ក្នុង​បន្ទប់ ដោយ​គេ​មិនបាន​ចាប់អារម្មណ៍​ថា អាច​នឹង​មានរឿង​អ្វី​កើតឡើង​នោះឡើយ​ ដោយសារតែ​យប់​ជ្រៅ​ពេក លុះ​ព្រឹក​ឡើង​ក៏​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​ពួកគេ​បើក​បន្ទប់​ចេញមក ឃើញ​បុរស​ជា​ប្តី​ដេកស្លាប់​នៅខាងមុខ​បន្ទប់ រីឯ​ប្រពន្ធ និង​កូនតូចៗ បាន​ចេញ​បាត់​ពី​បន្ទប់​ស្ងាត់​អស់​ទៅហើយ។

សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​គឺ​បា​នសង្កេត​ឃើញថា សព​មាន​ស្លាកស្នាម​ចាក់​នឹង​កាំបិត​ចំ​លើ​ដើមទ្រូង មួយ​កាំបិត ប្រវែង ប្រមាណ ៥ សង្ទីម៉ែត្រ ដោយមាន​ឈាម​ហូរ​ពេញ​ដី​ និង​មានកាំបិត​ចុង​ស្រួច ដែល​ប្រឡាក់​ដោយ​ឈាម បន្សល់ទុក​នៅក្នុង​បន្ទប់​ផង​ដែរ ហើយ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ឃាតករ​អាច​ជា​ភរិយា ហើយ​នាង​មិនអាច​គេច​ទៅណា​ឆ្ងាយ​ទេ​ ព្រោះ​មិនមាន​ស្គាល់​អ្នកណា​ឡើយ ឬក៏​អាច​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដោយ​សមត្ថកិច្ច​បាន​ទាក់ទង​ទៅតាម​បណ្តា​ច្រក​នានា អស់ហើយ​ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ដែលជា​ឃាតករ​រូបនេះ យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu