Ad Code

បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ​ករណី​ជួញដូរ​គ្រឿងញៀន​កន្លះ​គីឡូក្រាម


​ភ្នំពេញ ៖ លោក​វរសេនីយ៍ទោ យិន បញ្ញា​រិ​ទ្ធ នាយ​ការិយាល័យ​អន្តរាគមន៍ “​ក​៩” នៃ​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ថ្លែង​ថា​ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៥ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​មាន​ចំណាត់​តាម​ផ្លូវ​ច្បាប់ ករណី​ជួញដូរ​គ្រឿងញៀន​កន្លះ​គីឡូក្រាម។ ជនសង្ស័យ​មានឈ្មោះ សុខ អាត អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​០៦៩ ផ្លូវ​លេខ​១០៧ ភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ដង្កោ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥ នៅ​អតីត​សំណង់​អគារ​ផ្ទះល្វែង ជាប់​ផ្សា​របឹង​ព្រលឹត ស្ថិត​ក្នុង​ភូមិ​អូរ​អណ្ដូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារ​អំពៅ។​

លោក​ យិន បញ្ញា​រិ​ទ្ធ ថ្លែង​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ និង​យ៉ាងសកម្ម​ម្នាក់​នេះ​បាន គឺ​កម្លាំង​សមត្ថកិច្ច បាន​បើក​ការស្រាវជ្រាវ តាមដាន​យ៉ាង​ល្អិតល្អន់ ជាង​៣​ខែ​មក​ហើយ រហូត​ទទួល​បាន​ដំណឹង​ច្បាស់​ការណ៍​ពី​កន្លែង​ពួន​សម្ងំ​លាក់​ខ្លួន​របស់​ជន​សង្ស័យ ទើប​កម្លាំង​នគរបាល នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ប្រមូល​កម្លាំង​ចុះ​ធ្វើការ​បង្ក្រាប​បាន​ជាក់ស្ដែង​តែម្ដង។ ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ ថ្លា ចំនួន​៥​កញ្ចប់​ធំ ដែល​មាន​ទម្ងន់​ស្មើនឹង​៥០០​ក្រាម និង​វត្ថុតាង​មួយ​ចំនួន៕




បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ​ករណី​ជួញដូរ​គ្រឿងញៀន​កន្លះ​គីឡូក្រាម

Post a Comment

0 Comments

Close Menu