Ad Code

មួយ​មួយ កែកុន​ដើមទ្រូង​ដើម្បី​ភាព​ទាក់ទាញ


ភ្នំពេញ ៖ ថ្មីៗ​នេះ​ គេ​ឃើញ​តារា​សំដែង ​និង​ម៉ូ​ដែល​កញ្ញា​ គីម ឡាង​ ហៅ​មួយ​មួយ​ បាន​បង្ហាញ​មុខ​នៅ​លើ​សង្វៀន​សិល្បៈ​សាជាថ្មី​ ជា​មួយ​នឹង​សម្រស់​ដើមទ្រូង​.ស ​ធំ​មូលក្លុំ​គួរ​ឲ្យ​ទាក់ទាញ​ក្រសែភ្នែក​ប្រុសៗ ហើយ​បើ​តាម​ការ​និយាយ​ប្រាប់​ពី​តារា​សិល្បៈ​ដ៏​ស្រស់​សោភា​រូប​នេះ​បង្ហើប​ថា នាង​បាន​ទៅ​កែកុន​ដើមទ្រូង​នៅ​ប្រទេស​ថៃ​ ដើម្បី​មើល​ទៅ​ឲ្យ​មាន​ភាព​ទាក់ទាញ​ជាង​ដើមទ្រូង​ពី​ធម្មជាតិ​បន្តិច។ មួយ​មួយ​ និយាយ​បន្ត​ថា នាង​មិន​មាន​ការ​ព្រួយបារម្ភ​នោះ​ឡើយ​ទាក់ទង​នឹង​ការ​កែ​សម្ផស្ស​ដើមទ្រូង​នេះ​ ពីព្រោះ​វេជ្ជបណ្ឌិត​សុទ្ធ​តែ​មាន​ជំនាញ​ច្បាស់លាស់ ហើយ​កន្លងមក​ក៏​មាន​តារា​សិល្បៈ​ខ្មែរ​យើង​មួយ​ចំនួន​ធ្លាប់​ទៅ​កែ​សម្រស់​ដូចជា ​ចង្កា ដើមទ្រូង ច្រមុះ​នៅ​ទីនោះ​ដែរ។

ពិធី​ការិនី​ក្នុង​កម្មវិធី​«​គំនិត​ស្ត្រី​»​របស់​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអ៊ិន​រូប​នេះ​និយាយ​ទៀត​ថា នេះ​ជា​ការ​ចង់បាន​របស់​នាង​ ដូច្នេះ​ហើយ​ទើប​នាង​សម្រេច​ចិត្ត​ថា​នឹង​ទៅ​កែកុន​ដើមទ្រូង​ឲ្យ​មាន​ភាព​សិច​ស៊ី ពីព្រោះ​ស្ត្រី​យើង​ប្រសិនបើ​ដើមទ្រូង​តូច​ក៏​វា​មិន​ស្អាត​នោះ​ដែរ ជាពិសេស​នាង​ គឺជា​សិល្ប​ការិនី​ម្នាក់​ ចាំបាច់​ត្រូវ​តែ​មាន​ចំណុច​ទាក់ទាញ​ទស្សនិកជន។

បង្វែរ​មក​និយាយ​ពី​ការងារ​សិល្បៈ​វិញ​ មួយ​មួយ ​និយាយ​ទៀត​ថា មួយ​រយៈ​នេះ​ នាង​មិនសូវ​រវល់​នឹង​ការងារ​សិល្បៈ​ដូច​មុន​នោះ​ទេ នេះ​ក៏​ព្រោះតែ​នាង​ជាប់ដៃ​នៅ​មើល​ការខុសត្រូវ​មុខ​ជំនួញ​រក​ស៊ី ហើយ​នាង​អាច​នឹង​ផ្អាក​ការងារ​សិល្បៈ​មួយ​រយៈ​ទៀត។

នាង​បញ្ជាក់​ថា ការងារ​សិល្បៈ​គ្រាន់តែ​ផ្អាក​ប៉ុណ្ណោះ​ គឺ​មិនបាន​បោះបង់ចោល​ទាំងស្រុង​នោះ​ទេ ពោល​ នៅ​ ដែល​ការ​រកស៊ី​មាន​លំនឹង​ហើយ ​នាង​នឹង​ដកឃ្លា​មកកាន់​ការងារ​សិល្បៈ​វិញ​ជា​ធម្មតា​។

សូម​រំលឹក​ដែរ​ថា កញ្ញា​ គីម ឡាង​ ហៅ​មួយ​មួយ​ ត្រូវ​បាន​មហាជន​កត់​សម្គាល់​ឃើញ​ថា នាង​គឺជា​តារា​សិល្បៈ​ម្នាក់ ​ក្នុងចំណោម​តារា​ស្រី​ដែល​និយម​ស្លៀក​សំលៀកបំពាក់​បែប​ស៊ីវិល័យ​ ជា​មួយ​នឹង​ម៉ូដ​សិច​ស៊ី​គួរ​ជាទី​ចាប់អារម្មណ៍។ តារា​ស្រី​វ័យ​២៦​ឆ្នាំ​រូប​នេះ​មាន​រាងរៅ​ស្រឡូន ​ស្បែក​.ស​ម៉ត់​ខៃ​និង​មាន​ទម្រង់​មុខ​ពោរពេញ​ដោយ​មន្ត​ស្នេហ៍ ជាពិសេស​មួយ​មួយ​មាន​សម្រស់​ដើមទ្រូង​ទ្រលុក​ទ្រលន់​ផង​ដែរ៕​




មួយ​មួយ កែកុន​ដើមទ្រូង​ដើម្បី​ភាព​ទាក់ទាញ

Post a Comment

0 Comments

Close Menu