បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ អំណោយដ៏ថ្លៃថ្លារបស់លោកហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នី រួមមាន កុំព្យូទ័រយួរដៃចំនួន០២គ្រឿង កុំព្យូទ័រលើតុ ចំនួន ០៤គ្រឿង ម៉ាស៊ីនព្រីនធ័រ ចំនួន ០៣គ្រឿង និងថវិកាមួយចំនួន ត្រូវបានប្រគល់ជូនបណ្ដាអង្គភាព និងសាលាបឋមសិក្សាចំនួន០៤ ក្នុងខេត្តបន្ទាយមានជ័យ។
ពិធីនេះ បានធ្វើឡើងនៅក្នុងមន្ទីរអប់រំខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកនាយកសាលា តំណាងការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយចេកនិងក្រុមការងារលោកហ៊ុន ម៉ាណែត។
តំណាង នាយកសាលាបឋមសិក្សាទាំង៣ និងតំណាងការិយាល័យអប់រំ យុវជន និងកីឡា ស្រុកស្វាយចេកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រីដែលបានយកចិត្តទុកដាក់នៅក្នុងការគិតគូរពីសុខទុក្ខលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងតម្រូវការជាក់ស្តែងនៅក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ទាំងបរិមាណនិងគុណភាពអប់រំ។
សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលបានប្រគល់ជូន សាលាបឋមសិក្សាចំនួន០៤ ក្នុងខេត្តបន្ទាយមានជ័យរួមមាន
១-ជូនការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយចេក មាន
-កុំព្យូទ័រយួរដៃ ចំនួន ០១គ្រឿង
-កុំព្យូទ័រយួរលើតុ ចំនួន ០១គ្រឿង
-ម៉ាស៊ីនព្រីនធ័រ ចំនួន ០១គ្រឿង
២-ជូនសាលាបឋមសិក្សាអនុវត្ត
-កុំព្យូទ័រយួរដៃ ចំនួន ០១គ្រឿង
-កុំព្យូទ័រយួរលើតុ ចំនួន ០១គ្រឿង
-ម៉ាស៊ីនព្រីនធ័រ ចំនួន ០១គ្រឿងនិង
-ថវិកាមួយចំនួនសម្រាប់ចាក់ការ៉ូឡាទំហំ ៣០០ម២
៣-ជូនសាលាបឋមសិក្សាព្រះពន្លា
-កុំព្យូទ័រយួរលើតុ ចំនួន ០១គ្រឿង
-កង្ហារពិតាន ចំនួន ១០គ្រឿងនិង
-ថវិកាមួយចំនួនសម្រាប់ចាក់ដីទីធ្លាក្នុងសាលា ចំនួន ០៥ឡាន
៤-ជូនសាលាបឋមសិក្សាអូរអំបិល
-កុំព្យូទ័រយួរលើតុ ចំនួន ០១គ្រឿង
-ម៉ាស៊ីនព្រីនធ័រ ចំនួន ០១គ្រឿង
-កុំព្យូទ័រយួរដៃ ចំនួន ០២គ្រឿង
-កុំព្យូទ័រយួរលើតុ ចំនួន ០៤គ្រឿង
-ម៉ាស៊ីនព្រីនធ័រ ចំនួន ០៣គ្រឿងនិង
-ថវិកាមួយចំនួន
សូមរំលឹកថា អំណោយជាកុំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រខាងលើនេះ ត្រូវបានលោក ហ៊ុន ម៉ាណែត ប្រកាសផ្តល់ជូនកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ខេត្តបន្ទាយមានជ័យកន្លងទៅ៕
Source: Kampuchea Thmey Daily
0 Comments