Ad Code

កីឡាករ Jerome Boateng ៖ អ្នក​រាល់គ្នា ចង់​ឲ្យ​លោក Guardiola​បន្ត​នៅ​ជាមួយ​ក្លិប Bayern Munich

កីឡាករ Jerome Boateng​បាន​និយាយ​យ៉ាង​ទ​ទូ​ច​ថា អ្នក​រាល់គ្នា​ចង់​ឲ្យ​លោក Pep Guardiola​បន្ត​នៅ​ជាមួយ​ក្លិប Bayern Munich​តទៅទៀត ស្របពេល​ដែលមាន​ពាក្យ​ច​ចាម​អារាម​ជុំវិញ​អនាគត​របស់គាត់​រួចមក​នោះ។


អតីត​គ្រូបង្វឹក​របស់​ក្លិប Barcelona​ម្នាក់​នេះ បាន​ឈ្នះ​ជើង Bundesliga ២​លើក DFB-Pokal, the Uefa Super Cup និង Fifa Club World Cup ចាប់តាំងពី​លោក​បាន​ទទួល​ការងារ​ជា​គ្រូបង្វឹក​នៅ​ក្លិប​ស្ថិតនៅ Bavaria មួយ​នេះ កាលពី​ឆ្នាំ​២០១៣។


ការ​ព្យាករណ៍​ទុក បាន​លើកឡើងថា គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​នេះ បាន​ក្លាយជា​គោលដៅ​ចង់បាន​របស់​ក្លិប​ជាច្រើន​នៅ​ក្របខណ្ឌ Premier League ក្នុងនោះ​ក្លិប​បិសាច ក្រហម Man Utd​គឺជា​ក្លិប​ឈានមុខ ដែល​ចង់បាន​សេវាកម្ម​លេង​របស់គាត់។


ទោះបីជា​យ៉ាង​ក៏ដោយ កីឡាករ Boateng បាន​និយាយថា លោក និង​មិត្ត​រួម​ក្រុម​ទាំងអស់​សុទ្ធតែ​ចង់​ឲ្យ​លោក Guardiola បន្ត​នៅ​ដឹកនាំ​នៅក្នុង​ទឹកដី Allianz Arena។


លោក​បាន​បញ្ជាក់ទៀតថា វា​ពិបាក​និយាយ​ខ្លាំងណាស់​ពី​អារម្មណ៍​បែបនេះ តែ​ច្បាស់​ណាស់​ថា​យើង​រាល់គ្នា​គាំទ្រ​គ្រូបង្វឹក​ម្នាក់នេះ​ជានិច្ច​។ លោក Guardiola គឺជា​គ្រូបង្វឹក​ហ្មត់ចត់​ម្នាក់ ហើយ​មាន​មហិច្ឆតា​ខ្ពស់​ក្នុង​ការសម្រេច​កិច្ចការ​ផ្សេងៗ ពិសេស​គឺកំណត់​គោលដៅ​ឲ្យ​ក្រុម​ឈ្នះ​គ្រប់​ការប្រកួត​ទាំងអស់៕


T-09-03-15-zc1-full


T-09-03-15-zc-full



កីឡាករ Jerome Boateng ៖ អ្នក​រាល់គ្នា ចង់​ឲ្យ​លោក Guardiola​បន្ត​នៅ​ជាមួយ​ក្លិប Bayern Munich

Post a Comment

0 Comments

Close Menu