Ad Code

អភិបាលខេត្ត​ព្រះសីហនុ ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី និយោជក​តំបន់​សេដ្ឋកិច្ច​ពិសេស​បិតត្រាំង​ស្រុក​ព្រៃនប់



​ព្រះសីហនុ ៖ អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ នៅ​ព្រឹក​ថ្ងៃទី​៩​ឧសភា​នេះ បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី និង​និយោជក​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​១៣៣ ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ ខែ​ឧសភា ​ឆ្នាំ​២០១៩។

ថ្លែង​ក្នុង​ពិធី​នេះដែរ លោក យន្ត មីន បាន​ចូលរួម​អបអរសាទរ​ និង​បាន​អរគុណ​ដល់​បុគ្គលិក កម្មករ កម្មការិនី​ និង​និយោជក ដែល​បាន​បំពេញ ការងារ​ក្នុង​ចង្វាក់​ផលិតកម្ម​តាម​រោងចក្រ សហគ្រាស​នានា​នៅក្នុង​ខេត្ត​ព្រះសីហនុ ក្នុងនោះ​ក៏បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​ជាតិ ស្រប​ពេលដែល​ប្រទេសជាតិ​មាន​សុខ​សន្តិភាព ក្រោម​ការដឹកនាំ​ប្រកប ដោយ​កិត្តិ​បណ្ឌិត​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល មាន​ សម្ដេច​អគ្គ​មហា​សេនាបតី​តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើឲ្យ​​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​រីកចម្រើន ជាពិសេស​ការ​រីកចម្រើន​របស់​ខេត្ត​ព្រះសីហនុ​នា​ពេល​បច្ចុប្បន្ន មាន​អគារ​ពាណិជ្ជកម្ម​ធំៗ​ កំពុង​កើតមាន​ឡើងជា​បន្តបន្ទាប់ ដែល​មាន​កម្ពស់​រហូត ដល់​ជាង៤០​ជាន់។

លោក​អភិបាលខេត្ត​ព្រះសីហនុ ក៏បាន​លើក​ទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ជាតិ និង​បរទេស ដែល​បាន​មក​បណ្តាក់​ទុន​បង្កើត រោងចក្រ សហគ្រាស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់។ បង្កើតឲ្យ​មាន​ទីផ្សារការងា​រ​ច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការ​ចូល​រួមចំណែក​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ឡើង៕​

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu