Ad Code

អគ្គិភ័យ ឆាបឆេះ​ផ្ទះ​លក់​ស្បែកជើង ក្បែរ​ផ្សា​អូឡាំពិក ទាំង​កណ្ដាល​អធ្រាត្រ

ភ្នំពេញ ៖ ទីតាំង​លក់​ស្បែកជើង​មួយ​កន្លែង​ត្រូវ​បាន អគ្គិភ័យ ឆាបឆេះ​ទាំង​កណ្ដាល​អធ្រាត្រ​ឈាន​ចូល​ដល់​ថ្ងៃទី​៥ កញ្ញា ខណៈ​ដែល​មនុស្សម្នា កំពុង​ដេក​លង់លក់ ក្នុង​ដំណេក​យ៉ាង​សន្ធោសន្ធៅ   ប៉ុន្តែ​សំណាងល្អ​ក្រុម​សមត្ថកិច្ច​មូលដ្ឋាន​និង រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​បាន​ទាន់ពេល មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ​ខូចខាត ​តែ​ទ្រព្យសម្បត្តិ​តែប៉ុណ្ណោះ។


សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​១​បាន​ឲ្យ​ដឹង​ថា​ អគ្គិភ័យ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៥​នៅ​ចំនុច​ផ្ទះ​លក់​ស្បែកជើង   ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣១៨ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ខាងត្បូង​ផ្សារ​ឆា​អូឡាំពិក។


បើ​តាម​សាក្សី​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ អណ្តាត​ភ្លើង​បាន​ឆាបឆេះ​ចេញពីផ្ទះ លក់​ស្បែកជើង មួយ​កន្លែង ចាក់សោ​បិទ​ជិត មិន​ដឹង​ថា ម្ចាស់ផ្ទះ​ស្នាក់​នៅ​រឺយ៉ាង​ណា​នោះ​ទេ ពួកគាត់​បាន​រាយការណ៍ ​ទៅ​សមត្ថកិច្ច​សុំ​អន្តរាគមន៍​រថយន្ត​ពន្លត់អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ ដោយ​វាយ ទ្វា បាញ់​ទឹក​ចូល​ទើប​ភ្លើង មិន​រាលដាល​ដល់​កន្លែង​ផ្សេង ។​ក្នុង​ករណីនេះ​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ប្រមាណ​ជា​៥​គ្រឿង បាញ់​ពន្លត់​រហូត​រលត់​ជា​ស្ថាពរ មិន​បណ្ដាល​ឲ្យ​រាលដាល​ដល់​ផ្ទះ​នៅ​ក្បែរ​ខាង​ឡើយ។


សមត្ថកិច្ច​បន្ត​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ទ្រព្យ សម្បត្តិ ដែល​រង​ការខូចខាត ដោយ​អគ្គីភ័យ ជាបឋម មាន​រថយន្ត​ឡិច​ស៊ី​ស ពណ៌ស ស៊េរី ៤០០​អេ​ច មួយ​គ្រឿង​ម៉ូតូ និង​សំភារៈ​មួយ​ចំនួន​ទៀត ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​ការខូចខាត​ថា​អស់ប្រាក់​ប៉ុន្មាន​នោះ​ទេ។ សមត្ថកិច្ច​បញ្ជាក់​ថា​មូលហេតុ​អគ្គិភ័យ​នេះ​បណ្ដាល​មកពី ទុស្សេ​ខ្សែភ្លើង៕


Nita-5-A-1-Full


Nita-5-A-2-Full


Nita-5-A-3-Full


Nita-5-A-4-Full


Nita-5-A-5-Full


Nita-5-A-6-Full



អគ្គិភ័យ ឆាបឆេះ​ផ្ទះ​លក់​ស្បែកជើង ក្បែរ​ផ្សា​អូឡាំពិក ទាំង​កណ្ដាល​អធ្រាត្រ

Post a Comment

0 Comments

Close Menu